ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា​ ដារីយ៉ា​​ យូលី​​យ៉ាណូវ៉ា​ គ្រងមកុដ​បវរកញ្ញា​​ឯក​ប្រចាំក្រុង​មូស្គូ2013

12 ឆ្នាំ មុន

យោង​តាមគេហ​ទំព័រ​​​​បរទេស​ចេញផ្សាយ​កាល​ពី​ថ្ងៃ​​ទី​​៣ មិថុនា ឆ្នាំ​​២០១៣ ​​​ឱ្យ​ដឹង​ថា កញ្ញា​​​​ដារីយ៉ា យូលី​យ៉ាណូវ៉ា ​បាន​គ្រង​មកុដ​​​បវរកញ្ញា​ឯកប្រចាំ​​​ក្រុង​ម៉ូស្គូ​​ កាល​ពី​រាត្រី​​​ថ្ងៃ​​​ទី​​២ មិថុនា ​​២០១៣ ​ ។ ​កញ្ញា​ដារីយ៉ា​​ យូលីយ៉ា​ណូវ៉ា​​វ័យ​២១ឆ្នាំ​​ ​គឺ​ជា​និស្សិត​​​​ថ្នាក់​អនុបណ្ឌិតឆ្នាំ​ទី​១​​​ផ្នែកសេដ្ឋកិច្ច​​​​នៅ​សាកល​វិទ្យាល័យ​​​ Moscow State University ។ ​​សម្រាប់ការប្រ​ឡង​​​ជ្រើស​រើសបវរកញ្ញា​​

​យោង​តាមគេហ​ទំព័រ​​​​បរទេស​ចេញផ្សាយ​កាល​ពី​ថ្ងៃ​​ទី​​៣ មិថុនា ឆ្នាំ​​២០១៣ ​​​ឱ្យ​ដឹង​ថា កញ្ញា​​​​ដារីយ៉ា យូលី​យ៉ាណូវ៉ា ​បាន​គ្រង​មកុដ​​​បវរកញ្ញា​ឯកប្រចាំ​​​ក្រុង​ម៉ូស្គូ​​ កាល​ពី​រាត្រី​​​ថ្ងៃ​​​ទី​​២ មិថុនា ​​២០១៣ ​ ។ ​កញ្ញា​ដារីយ៉ា​​ យូលីយ៉ា​ណូវ៉ា​​វ័យ​២១ឆ្នាំ​​ ​គឺ​ជា​និស្សិត​​​​ថ្នាក់​អនុបណ្ឌិតឆ្នាំ​ទី​១​​​ផ្នែកសេដ្ឋកិច្ច​​​​នៅ​សាកល​វិទ្យាល័យ​​​ Moscow State University  ។ ​​សម្រាប់ការប្រ​ឡង​​​ជ្រើស​រើសបវរកញ្ញា​​ឯក​​មូស្គូ​​​​​ ឆ្នាំ​​២០១៣នេះ​មាន​បេក្ខ​នារី​​​​ចូល​រួម​​ប្រកួត​ចំនួន​៣៣​នាក់​​​​​ ហើយ​កញ្ញា​យូ​លី​យ៉ា​ណូ​វ៉ា បាន​​​ផ្ដួល​​បេក្ខ​នា​រី​​ទាំង​អស់​​​​ដណ្ដើម​​បាន​តំណែង​​បវរ​កញ្ញា​ឯក​​​​​។ ​

នៅ​ក្នុង​ដំណើរការ​​ប្រកួតនេះ​គេ​មិន​បាន​​​ប្រាប់​ឈ្មោះ​​បេក្ខ​នារី​​ជ​ាប់​ចំណាត់​ថ្នាក់​លេខ​​២​ និង​​​លេខ​​៣​ឱ្យ​ដឹង​ទេ ។​ក្រោយ​ពី​ប្រកាស​ជ័យ​លាភី​​​នាងដារីយ៉ា​​បានបង្ហាញ​​​ក្ដី​រំភើប​​យ៉ាង​ខ្លាំង​​ដោយ​និយាយថា ៖ «​ខ្ញុំ​មិន​នឹកស្មាន​ថា ខ្ញុំ​មាន​ឱកាស​​​គ្រងមកុដ​​​បវរ​កញ្ញា​ឯក​បែប​​នេះ​ទេ » ។​​​បន្ទាប់​ពី​ទទួល​បាន​​​មកុដ​​​បវរកញ្ញា​​ឯក​​ក្រុងមូ​ស្គូ​នាង​ដារីយ៉ា​នឹង​ត្រូវ​​​ចូល​រួម​​​​ហ្វឹកហាត់​​​ពីការ​ថែរ​ក្សាទម្ងន់​​ ការ​ហាត់​រាំ ការរត់ហាត់​ប្រាណ​​​ និង​​​ការ​រៀន​​ភាសា​​អង់​គ្លេស និង​​អាល្លឺម៉ងបន្ថែម​ទៀត ​​​​ដើម្បី​ត្រៀម​​​ចូល​រួម​​​ប្រកួត បវរកញ្ញា​​​ថ្នាក់​ជាតិ​​​រុស្ស៊ីនៅ​ចុង​ឆ្នាំ​​​​២០១៣​​​ ៕