ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​​ព័ត៌​​មាន​​មិន​​ពិត​​យន្ត​​ហោះ​ធ្លាក់​​នៅ​​ភ្នំ​​កំចាយ​​ មន្ត្រី​​ប៉ូលិស​​ឃុំ​​ម៉ាក់​​ប្រាង្គ​​ច្រាន​​ចោល​​ដំណឹង​​អកុ​​សល​​នេះ

12 ឆ្នាំ មុន

ខេត្ត​កំពត ៖ ​​ព័ត៌​មាន​មិន​ច្បាស់​ការ​មួយ​បាន​ចេញ​ពី​ខេត្ត​កំពត កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ មិថុនា​​ ​ត្រូវ​​បាន​គេ​រាយ​ការណ៍ទៅ​វិទ្យុ​​ក្នុង​ស្រុក​មួយ​ថា មាន​យន្ត​ហោះ​ស្លាប​កាត់​មួយ​គ្រឿង​​​ហោះ​ហើរ​​​​លើ​តំបន់​​ជួរ​ភ្នំ​​កំចាយ​ទឹក​ឈូរ​ ​បាន​​​ធ្លាក់​​នៅ​ចំណុច​​ទំនប់​​វារី​អគ្គិសនី​​ភ្នំ​កំចាយ​​​ទឹក​ឈូរ ។ ព័ត៌​មាន​​នេះ​បានបង្ក​​​​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើលដល់​​​​គ្រប់​ស្រទាប់​​មជ្ឈ​ដ្ឋាន​​​ប្រជា​ពលរដ្ឋ​​​ មន្ត្រី​រាជ​ការ​នៅ​​ក្នុង​ខេត្ត​​រហូត​​​មានការ​ភ្ញាក់​ផ្អើល​​​ទូទាំង​ប្រទេស​​​ទៀត​ផង ។

ខេត្ត​កំពត ៖ ​​ព័ត៌​មាន​មិន​ច្បាស់​ការ​មួយ​បាន​ចេញ​ពី​ខេត្ត​កំពត កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ មិថុនា​​ ​ត្រូវ​​បាន​គេ​រាយ​ការណ៍ទៅ​វិទ្យុ​​ក្នុង​ស្រុក​មួយ​ថា មាន​យន្ត​ហោះ​ស្លាប​កាត់​មួយ​គ្រឿង​​​ហោះ​ហើរ​​​​លើ​តំបន់​​ជួរ​ភ្នំ​​កំចាយ​ទឹក​ឈូរ​ ​បាន​​​ធ្លាក់​​នៅ​ចំណុច​​ទំនប់​​វារី​អគ្គិសនី​​ភ្នំ​កំចាយ​​​ទឹក​ឈូរ ។ ព័ត៌​មាន​​នេះ​បានបង្ក​​​​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើលដល់​​​​គ្រប់​ស្រទាប់​​មជ្ឈ​ដ្ឋាន​​​ប្រជា​ពលរដ្ឋ​​​ មន្ត្រី​រាជ​ការ​នៅ​​ក្នុង​ខេត្ត​​រហូត​​​មានការ​ភ្ញាក់​ផ្អើល​​​ទូទាំង​ប្រទេស​​​ទៀត​ផង ។ នេះ​ក៏​​ដោយ​​សារ​តែ​ព័ត៌​មាន​​ខាង​លើ​​​បាន​ផ្សព្វ​ផ្សាយ​​​​​​​លឿន​ពេក​​ និង​ខ្វះ​ការ​ពិចារណា​​ ។

​​ទំនប់​​វារី​អគ្គិសនី​​​​​​ដែល​ជា​ចំណុច​​លេច​ចេញ​​នូវ​​ព័ត៌មាន​​ចចាម​អា​រ៉ាម​នេះ​គឺ​​មាន​ចម្ងាយជាង​​១០​គីឡូ​ម៉ែត្រ​​​​ពី​ក្រុង​កំពត​​​ ស្ថិត​​ក្នុង​ភូមិស្នំ​​​​ប្រាំពីរ​ ឃុំ​មាក់​ប្រាង ស្រុក​ទឹកឈូរ​ ។​ ​​ប្រជា​ពលរដ្ឋ​​​ដែល​​ធ្វើ​​អាជីវ​កម្ម​​​​​ដឹក​អុស​​​ពី តំបន់​​​នោះ​​​បានឱ្យ​ដឹ​ង​ថា  មុន​ដំបូង​​ពួក​គាត់​​បាន ឃើញ​​យន្ត​ហោះ​​ស្លាប​កាត់​​ធុន​តូច​​​មួយ​គ្រឿង​ ដែល​ពួក​គាត់​​​មិន​ស្គាល់​​ម៉ាក​បាន​​ហោះ​​ហើរ​​ក្រឡឹង​​​​ជុំ​វិញ​ជួរ​​ភ្នំ​បូក​គោ​​​ភ្នំ​​​កំចាយ​​​​ទឹកឈូរ​ រួច​ហោះ​កាត់​​​សំដៅ​​​ទៅទំនប់​​ទឹក​វារី​អគ្គិសនី​​​ ។ លុះ​ដល់​កន្លែង​​​ស្តុប​​ទឹក​ខាង​​មុខ​ទំនប់​ ​ជា​​ជ្រលង​ជ្រោះ​​ភ្នំ​​​​ព័ទ្ធ​​ជុំ​វិញ​ គេ​ឃើញ​យន្ត​ហោះ​​​នោះ​បន្ទាប​​​ខ្លួន​​ពីលើ​​​ផ្ទៃ​ទឹក​ កម្ពស់​​ប្រហែល​​ជា​១០​មែ៉ត្រ​ដែល​​ទាប​​ជាង​ខ្នង​ភ្នំ​ ។ ចំណែក​ឯ​​ប្រ​ជា​ពលរដ្ឋ​​នៅ​ក្បែរៗ​ព្រៃ​ភ្នំ​​ដែល​កំពុង​តែ​តាម​មើល​នោះ ​ក៏​បាត់​លែង​ឃើញ​យន្ត​ហោះ ។

ខណៈ​នោះពួក​គាត់​នឹក​​ស្មាន​ថា​​យន្ត​ហោះ​​នោះធ្លាក់​​​ហើយ​ក៏​និយាយ​​​តាម​ទូរស័ព្ទ​​​មក​អ្នក​​នៅ​ក្នុង​ភូមិ​​ដោយ​​សង្ស័យ​ថា ​​​​​យន្ត​ហោះ​​ធ្លាក់​​​​ ពី​ព្រោះ​ពួ​ក​គាត់​​​ពុំ​ធ្លាប់​​​​ឃើញ​យន្ត​​ហោះ​​​​​ប្រភេទ​​នេះ​ហោះ​​លើ​តំបន់​នេះ​​​​​ទាប​ដូ​ច្នេះ​​ទេ  នា​​ពេល​កន្លង​​មក ។​​ បន្ទាប់​មក​​អ្នក​ឮ​ដំណឹង​នេះ ក៏​រាយ​ការណ៍​បន្ត​ទៅ​វិទ្យុ​​ក្នុង​ស្រុក​​មួយ ។ ​នេះ​មិន​ខុស​ពី​ចាស់​ៗ​ពោល​ថា  «ក្អែក​១ ​ក្អែក​១០» នោះ​ឡើយ ។ ទោះ​ជាយ៉ាង​ណា ​​ការ​ផ្តល់​​​ព័ត៌​មាន​មិន​ច្បាស់ការនេះ​​ បាន​ធ្វើ​ឱ្យ​​​​មានការ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពលរដ្ឋ​​ទូទាំង​ប្រទេស​​​​តាម​​​រយៈ​ការ​ផ្សាយព័ត៌មាន​​​​គ្មាន​​ការ​ពិត​។ មន្ត្រី​ប៉ូលិស​​​​​ប៉ុស្តិ៍មាក់ប្រាងបាន​បដិសេធថា ព័ត៌​មាន​​​ដែល​ធ្វើ​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​នោះ​ គឺជាព័ត៌មាន​មិន​ពិត៕