ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ឈ្មោះ​«ប៉ៃ​លិន​»មាន​ប្រ​វត្តិ​រឿង​និទាន​យ៉ាង​ណា​

12 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន​មាន​ទី​តាំង​ស្ថិត​នៅ​ភាគ​ខាង​លិច​ប្រ​ទេស​កម្ពុជា​ ។ ខេត្ត​នេះ​​ភាគ​ខាង​លិច​ជាប់​ប្រទេស​ថៃ​ ខាង​កើត​ និង​ខាង​ជើង​ជាប់​ស្រុក​រ​ត​ន​មណ្ឌល​ និង​ខាង​ត្បូង​ជាប់​ស្រុក​សំឡូត​ ខេត្ត​បាត់​ដំបង​ ។ ខេត្ត​ប៉ៃ​លិន​មាន​ផ្ទៃ​ដី​ទំ​ហំ​១០៦២​គីឡូ​ម៉ែត្រ​ក្រ​ឡា​ មាន​ប្រ​ជា​ពល​រដ្ឋ​ចំនួន​១៤.៧៧៦​គ្រួសារ​ សរុប​ចំនួន​៧០.​៤៨៦​នាក់​ ក្នុង​នោះ​ស្រី​ចំនួន​៣៤.១៤៦​នាក់​ ។

ខេត្ត​ប៉ៃ​លិន​មាន​ទី​តាំង​ស្ថិត​នៅ​ភាគ​ខាង​លិច​ប្រ​ទេស​កម្ពុជា​ ។ ខេត្ត​នេះ​​ភាគ​ខាង​លិច​ជាប់​ប្រទេស​ថៃ​ ខាង​កើត​ និង​ខាង​ជើង​ជាប់​ស្រុក​រ​ត​ន​មណ្ឌល​ និង​ខាង​ត្បូង​ជាប់​ស្រុក​សំឡូត​ ខេត្ត​បាត់​ដំបង​ ។ ខេត្ត​ប៉ៃ​លិន​មាន​ផ្ទៃ​ដី​ទំ​ហំ​១០៦២​គីឡូ​ម៉ែត្រ​ក្រ​ឡា​ មាន​ប្រ​ជា​ពល​រដ្ឋ​ចំនួន​១៤.៧៧៦​គ្រួសារ​ សរុប​ចំនួន​៧០.​៤៨៦​នាក់​ ក្នុង​នោះ​ស្រី​ចំនួន​៣៤.១៤៦​នាក់​ ។

តើ​ឈ្មោះ​ប៉ៃ​លិន​មាន​ប្រ​វត្តិ​យ៉ាង​ណា​?
បើ​តាម​​លោក​លឹម​ ប៊ុន​ហេង​ ប្រ​ធាន​មន្ទីរ​វប្ប​ធម៌​ និង​វិ​ចិត្រ​សិល្បៈ​ខេត្ត​ ​រៀប​រាប់​ឱ្យ​ដឹង​ថា​ តាម​សម្តី​អ្នក​ស្រុក​គឺ​ពាក្យ​«​ប៉ៃ​​​លិន»ក្លាយ​មក​ពី​ពាក្យ​«​ភេ​លេង​»​ ​។ មាន​រឿង​ព្រេង​និ​ទាន​ថា​នៅ​សត​វត្ស​ទី​១៩​ ​អ្នក​ប្រ​មាញ់​​បាន​ដេញ​តាម​ដាន​សត្វ​ព្រៃ​ ហើយ​ចេះ​តែ​ដើរ​ឆ្ងាយ​ទៅ​ៗ​រហូត​ដល់​ភូមិ​ភាគ​ប៉ៃ​លិន​សព្វ​ថ្ងៃ​ ។ នៅ​គ្រា​នោះ​មាន​ព្រៃ​ស្រោង​ តែ​មាន​វាល​ចន្លោះ​ខ្លះ​ៗ​ ​ត្រង់​ប្រ​ឡាយ​ទឹក​ដែល​ហៅ​ថា​«អូរ​»​ មាន​អូរ​ទុង​ជា​ដើម​ ។ នៅ​ក្នុង​ទឹក​អូរ​នេះ​អ្នក​ប្រ​មាញ់​បាន​ប្រ​ទះ​ឃើញ​សត្វ​ភេ​ជា​ច្រើន​ កំពុង​តែ​ហែល​ប្រ​ឡែ​ង​គ្នា​​​ លុះ​ឃើញ​មនុស្ស​ទៅ​ដល់​សត្វ​ភេ​រត់​គេច​ខ្លួន​បាត់​ស្រមោល​ទៅ​ ។

ប្រ​ភព​ដដែល​បន្ត​ទៀត​ថា​ ពេល​អ្នក​ប្រ​មាញ់​ចូល​ទៅ​ដល់​កន្លែង​ភេ​ប្រ​ឡែង​គ្នា​នោះ​ ​ឃើញ​មាន​ដុំ​ថ្ម​តូច​ៗ​ មាន​ពន្លឺ​ផ្លេក​ៗ​ ។ ព្រាន​​នាំ​គ្នា​រើស​យក​ដុំ​ថ្ម​ទាំង​នោះ​ម្នាក់​មួយ​ដុំ​ៗ​ ទុក​បង្ហាញ​ញាតិ​មិត្ត​នៅ​ឯ​ស្រុក​របស់​ខ្លួន​ ។ បន្ទាប់​ពី​ត្រឡប់​ទៅ​ដល់​ផ្ទះ​វិញ​ អ្នក​ស្រុក​(ពួក​ជន​ជាតិ​កូ​ឡា​​ ដែល​ទៅ​រស់​នៅ​ក្នុង​ខេត្ត​ចន្ទ​ប៊ុន​ ស្រុក​ សៀម)​​ ឃើញ​ក៏​ស្គាល់​ថ្ម​នេះ​ថា​ ជា​វត្ថុ​មាន​តម្លៃ​ ទើប​គេ​នាំ​គ្នា​យក​ទៅ​វាយ​បំបែក​ រួច​ច្នៃ​ជា​ត្បូង​ ហើយ​​មាន​ទឹក​ពណ៌​ល្អ​គួរ​ឱ្យ​ចង់​គយ​គន់​ ។ ដោយ​ឃើញ​ដូច្នេះ​ គេ​បាន​នាំគ្នា​ទៅ​សួរ​រក​ទិញ​ពី​ពួក​ប្រមាញ់​ទាំង​នោះ​ថែម​ទៀត​ ។

ពួក​ព្រាន​ប្រ​មា​ញ់​យល់​ឃើញ​ថា​ នេះ​ជា​ផ្លូវ​រក​ស៊ី​មួ​យ​ដ៏​ងាយ​ស្រួលរ​បស់​ពួក​គេ​ ហើយ​ក៏​​​ព្យាយាម​ដើរ​ឆ្ពោះ​ទៅ​យក​ដុំ​ថ្ម​ពី​កន្លែង​មុន​ជា​ញឹក​ញាប់​ ដើ​ម្បី​យក​ទៅ​ច្នៃ​ជា​គ្រឿង​អ​ល​ង្ការ​លក់​ដល់​ប្រ​ជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ និង​ភូមិ​ផ្សេង​ទៀត​ ហើយ​ក៏​ល្បី​ត​ៗ​គ្នា​ទៅ​ទិញ​ត្បូង​ពី​ពួក​គេ​ ។

ដោយ​សារ​តែង​តែ​ទៅ​មក​ជា​ញឹក​ញាប់​ ទើប​អ្នក​ទាំង​នោះ​សន្មត​ដាក់​ឈ្មោះ​ទី​កន្លែង​នោះ​ថា​​«កន្លែង​ភេ​លេង​»​យក​តាម​ហេតុ​ការណ៍​ដែល​ពួក​គេ​ប្រទះ​ឃើញ​ ជា​លើក​ដំបូង​នោះ​ ។ ដោយ​ហេតុ​តែ​ពួក​អ្នក​ទាំង​នោះ​​នៅ​ក្នុង​ស្រុក​សៀម​ ក៏​​អាន​ពាក្យ​​ក្លាយ​ទៅ​តាម​សំ​ឡេង​​សៀម​បន្តិច​គឺ​«ភេ​»​ទៅ​ជា​«ផេ​» «លេង​»​ទៅ​ជា​«​ឡេន​ ឬ​ឡិន​»​ ដូ​ច្នេះ​រួម​មក​ក៏​ទៅ​ជា​ពាក្យ​«ផេ​ឡិន​»​ ។
លុះ​ដល់​សម័យ​ពួក​អា​ណា​និគម​បារ​ាំង​ចូល​ទៅ​កាន់​កាប់​ទី​កន្លែង​នោះ​នៅ​​គ្រឹស្ត​សក​រាជ​១៩០៩​ គេ​សរ​សេរ​ឈ្មោះ​«ផេ​ឡិន​»​ ជា​អក្សរ​​ឡា​តាំង​​តាម​សំ​ឡេង​ផង​ និង​តាម​រូប​សាស្ត្រ​ផង​ ទៅ​ជា​PHAI-LIN គឺ​ « PH ជា​អក្សរ​ផ»​ «AI ជា​ស្រៈ​អេ» «L ​ជា​អក្សរ​ ល​» « I ​ជា​ស្រៈ​ ​អិ ​» ផ្សំ​នឹង​ «N ជា​អក្សរ​ន»​ ។

ចំណេរ​ត​ៗ​មក​ ដើ​ម្បី​កុំ​ឱ្យ​ពិ​បាក​សរ​សេរ​គេ​ក៏​ភ្ជាប់​លែង​ឱ្យ​មាន​សហ​សញ្ញា​ ទើប​ក្លាយ​ទៅ​ PHAILIN ។ ក្រោយ​មក​ទៀត​ដោយ​បា​រាំង​អាន​គ្មាន​អក្សរ​ H ​ក៏​លុប​ចោល​ទៅ​ គឺ​នៅ​សល់​ពាក្យ​ P​AILIN និង​ពាក្យ​ខ្មែ​រ​យើង​«ប៉ៃ​លិន​»​តរហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ទៅ​ ។
លោក​ប្រធាន​មន្ទីរ​វប្បធម៌​ និង​វិចិត្រសិល្បៈ​ខេត្ដ​ឱ្យ​​ដឹង​ថា​ ខេត្ដ​ប៉ៃលិន​បាន​ផ្ដាច់​ចេញ​ពី​ខេត្ដ​បាត់​ដំបង​ ឱ្យ​ក្លាយ​ជា​តំបន់​រដ្ឋ​បាល​ដាច់​ដោយ​ឡែក​ បន្ទាប់​ពី​សមាហរណកម្ម​នៅ​ឆ្នាំ​១៩៩៦​ ។​ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​២២​ ធ្នូ​ ២០០៨​ ព្រះមហា​ក្សត្រ​ព្រះ​បាទ​នរោត្ដម​ សីហមុនី​ បាន​ឡាយ​ព្រះហស្ដលេខា​លើ​ព្រះ​រាជ​ក្រឹត្យ​មួយ​ ដើម្បី​ផ្លាស់​ប្ដូរ​ក្រុង​កែប​​ ក្រុង​ព្រះសីហនុ​ និង​ក្រុង​ប៉ៃលិន​ឱ្យ​ទៅ​ជា​ខេត្ដ​វិញ​ ៕​