អ្នកទេសចរ និងជនជាតិប្រេស៊ីលជាច្រើនលាននាក់ប្រារព្ធពិធីដើរជាក្បួនអ្នកស្រឡាញ់ភេទដូចគ្នា នៅទីក្រុងសាវប៉ាវឡូ កាលពីថ្ងៃទី២ មិថុនា ឆ្នាំ២០១៣ ដែលរៀបចំឡើងប្រចាំឆ្នាំ ក្នុងគោលបំណងលុបបំបាត់ចោលការរើសអើងភេទទី៣ និងទាមទារសិទ្ធិក្នុងការចុះសំបុត្រអាពាហ៍ពិពាហ៍រវាងមនុស្សភេទដូចគ្នា ។
ការដង្ហែក្បួនក្នុងទីក្រុងពាណិជ្ជកម្មនោះធ្វើឡើងយ៉ាងអធិកអធម ដោយអ្នកចូលរួមលើកស្លាកបដាស្តីពីការទាមទារសិទ្ធិសេរីភាពសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា ។កាលពីខែមុន ប្រេស៊ីលក្លាយជាប្រទេសទី៣ និងជាប្រទេសធំបំផុតនៅអាមេរិកឡាទីន ដែលបើកភ្លើងខៀវដល់គូស្នេហ៍ស្រឡាញ់ភេទដូចគ្នាអាចរៀបការស្របច្បាប់ បន្ទាប់ពីរដ្ឋាភិបាលប្រេស៊ីលចាប់ផ្តើមចេញសំបុត្រអាពាហ៍ពិពាហ៍ដល់គូស្នេហ៍ស្រឡាញ់ភេទដូចគ្នាតាំងពីឆ្នាំ២០១១មក ប៉ុន្តែស្ថាប័នជាច្រើនមិនពេញចិត្ត ៕
ចែករំលែកព័តមាននេះ