ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហជីព​សេរីកម្មករ​ ធ្វើសន្និសីទ​កាសែត​ស្តីពីការ​ចាប់ខ្លួន​កម្មករ​សាប៊្រីណា​ នៅខេត្តកំពង់ស្ពឺ​

12 ឆ្នាំ មុន

នៅទៅស្នាក់​ការកណ្តាល​សហជីពសេរី​កម្មករ​នៃព្រះរាជា​ណាចក្រកម្ពុជា​ ស្ថិតនៅតាមបណ្តោយ​ផ្លូវលេខ ៣៦០ ​ក្នុងសង្កាត់​បឹងកេងកងទី​២ ខណ្ឌចំការមន ​នាម៉ោង២រសៀល​ថ្ងៃទី០៤ មិថុនា​ ២០១៣នេះ ​មានរៀបចំធ្វើសន្និសីទ​កាសែតស្តីពី​ករណីសមត្ថកិច្ច​បានចាប់ខ្លួន​កម្មករ៨នាក់ ​ដែលធ្វើការនៅរោងចក្រសាប៊្រីណា ក្នុង​ស្រុក​​សំរោង​ទងខេត្តកំពង់ស្ពឺ​​កាលពីថ្ងៃទី០៣​ មិថុនា ​ម្សិលមិញនេះ ។

សន្និសីទ​កាសែតដែលដឹកនំា​ដោយលោក ជា មុនី ​ប្រធានសហជីព​សេរីកម្មករ​នៃព្រះរាជាណា​ចក្រកម្ពុជា​នាពេលនេះ ក៏មានកម្មករ​កម្មការិនី​រោងចក្រ​​ខាងលើ​ចូលរួម​ជាច្រើន​នាក់ផងដែ​រ ។

សូមរំលឹ​កថា​ ក្រុមកម្មករជាច្រើន​រយនាក់នៅរោង​ចក្រសាប៊្រីណា ​កាលពីព្រឹកថ្ងៃទី០៣ មិថុនា​ ២០១៣ ​បានប្រមូលផ្តុំ​គ្នាតវ៉ាសារ​ជាថ្មី​ ប្រយោជន៏​ដើម្បីទាមទារឲ្យមាន​ការ​ដំឡើងបា្រក់​ខែបន្ថែម​ចំនួន១៤​ ដុល្លារ ក៏ដូចជា​ទាមទារ​លក្ខខណ្ឌ​ការងារមួយ​ចំនួនទៀត ។

នៅក្នុងការ​តវ៉ានោះ​ ក្រុមកម្មករក៏បាន​ប្រឈមមុខ​និងប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច​ចំរុះខេត្ត​ ហើយក៏មាន​ការចាប់ខ្លួន​តំណាង​និងសមាជិក​សហជីព​ចំនួន៨នាក់ ក្នុងនោះ​​ក៏មាន​តំណាងសហជីព​សេរីកម្មករ​នៃព្រះរាជា​ណាចក្រកម្ពុជា​៥នាក់ផងដែរ ។

គួរបញ្ជាក់ថា ​ក្រុមកម្មកររោង​ចក្រសាប៊្រីណា​នេះ បានផ្ទុះបាតុកម្ម​តំាងពីថ្ងៃទី​២១ឧសភា ​២០១៣មកម្ល៉េះ​ ដោយទាមទារ​ការដំឡើងបា្រក់ខែ​​និងលក្ខខណ្ឌការងារ​មួយចំនួន​ទៀត ​ក្នុងនោះក្រុម​កម្មករបា​នធ្វើការបិទផ្លូវជាតិ​លេខ៤ ​និងកាលពីសបា្តហ៏​មុនក្រុមកម្មករ​ ក៏បានប៉ះទង្គិចជាមួយសមត្ថកិច្ចរហូតដល់មានអ្នករបួស​ជាច្រើន​នាក់ ក្នុង​នោះក៏​មានសេចក្តីរាយ​ការណ៏ថា ​ស្រ្តីម្នាក់ក៏ត្រូវរលូត​កូនផងដែរ ៕