រាជធនានីភ្នំពេញ៖ និស្សិតស្រីម្នាក់ត្រូវបានជនសង្ស័យ២នាក់ ឆក់យកខ្សែ.ក ខណៈកំពុងជិះម៉ូតូធ្វើដំណើរពីសាលាត្រឡប់ទៅផ្ទះ ហើយជនសង្ស័យបានព្យាយាមបើកម៉ូតូរត់គេចខ្លួន តែជាសំណាងអាក្រក់ក៏ភ្លាត់ស្នៀតដួល សមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ ។
ហេតុការណ៍ចោរឆក់ខ្សែ.កខាងលើនេះ កើតឡើងនៅវេលាម៉ោង១២ និង១០នាទីថ្ងៃទី៤ មិថុនា ២០១៣ នៅចំណុចផ្លូវលេខ៣១៥ កែងផ្លូវលេខ៥១៦ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
ជនសង្ស័យឈ្មោះទីប៉ា សុគន្ធី ភេទប្រុស អាយុ២៤ ជាបុគ្គលិកនៅព្រឹទ្ធសភា ស្នាក់នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ចំណែកនារីរងគ្រោះឈ្មោះយឹម ចាន់ម៉ារី អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី២ សាលាមេគង្គកម្ពុជា ស្នាក់នៅផ្ទះលេខ២១៧G សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ នារីរងគ្រោះបានបាត់ខ្សែ.កប្លាទីនទម្ងន់មួយជីកន្លះមួយខ្សែ ដោយជនសង្ស័យម្នាក់ទៀតបានយកទៅ៕
ចែករំលែកព័តមាននេះ