ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​លង់​នឹង​បុរស​នូវ​ចំណុច​ទាំងនេះ​… នារីៗ​ច្បាស់​ជា​ទឹកភ្នែក

5 ឆ្នាំ មុន

ប្រសិនជា​អ្នក​ស្រឡាញ់​បុរស​ម្នាក់​ព្រោះតែ​ចំណុច​ទាំងនេះ នោះ​អ្នក​នឹង​មិន​អាច​ទទួល​បាន​សុភមង្គល​ឡើយ ។ 1. អ្នក​មិន​គួរ​មើលឃើញ​សមត្ថភាព​របស់​គេ ហើយ​ស្រឡាញ់​គេ​ទេ ព្រោះ​អ្នក​ស្រឡាញ់​ត្រឹម​សមត្ថភាព ប៉ុន្តែ​មិនមែន​ជា​រូប​ពិត​របស់​គេ​។ ដូចនេះ អ្នក​នឹង​ពិបាក​រស់នៅ​ចុះ​សម្រុង​នឹង​គ្នា​ណាស់…

ប្រសិនជា​អ្នក​ស្រឡាញ់​បុរស​ម្នាក់​ព្រោះតែ​ចំណុច​ទាំងនេះ នោះ​អ្នក​នឹង​មិន​អាច​ទទួល​បាន​សុភមង្គល​ឡើយ ។

1. អ្នក​មិន​គួរ​មើលឃើញ​សមត្ថភាព​របស់​គេ ហើយ​ស្រឡាញ់​គេ​ទេ ព្រោះ​អ្នក​ស្រឡាញ់​ត្រឹម​សមត្ថភាព ប៉ុន្តែ​មិនមែន​ជា​រូប​ពិត​របស់​គេ​។ ដូចនេះ អ្នក​នឹង​ពិបាក​រស់នៅ​ចុះ​សម្រុង​នឹង​គ្នា​ណាស់ ។

2.​អ្នក​មិន​គួរ​ស្រឡាញ់ ព្រោះ​អ្នក​ទុក​គេ​ជា​ idol ​របស់​អ្នក​ឡើយ ព្រោះ​អ្នក​អាច​អស់​សង្ឃឹម​ខ្លាំង​ពេល​ដែល​អ្នក​រំពឹង​ខ្ពស់ ។ ជា​ពិសេស អ្នក​ក៏​មិន​អាច​រស់នៅ​បាន​សប្បាយ​រីករាយ​ដែរ ព្រោះ​អ្នក​អាច​ទ្រ​គេ​ច្រើន​ជាងគេ​ទ្រ​អ្នក​។

3.​អ្នក​មិន​គួរ​ស្រឡាញ់​បុរស​ម្នាក់​ដែល​ម្តាយ​អ្នកប្រឆាំង ​ដើម្បី​បញ្ឈឺ​គាត់​នោះ​ទេ ព្រោះ​ការ​​ប្រឆាំង​របស់​ម្តាយ​គ្រប់​រូប​សុទ្ធតែ​ចង់​ឲ្យ​កូន​ល្អ​។ ដូចនេះ អ្នក​គួរតែ​យកគំនិត​គាត់​មក​ពិចារណា​ខ្លះ ដោយ​មិន​គួរ​តែងតែ​ធ្វើ​ផ្ទុយ​ពី​ពាក្យ​សម្តី​គាត់​ឡើយ ។

4. អ្នក​មិន​គួរ​ស្រឡាញ់​បុរស​ម្នាក់​ព្រោះតែ​រូបរាង​ខាងក្រៅ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ចិត្ត​អ្នក​ប្រេះ​បាន ។ មនុស្ស​ប្រុស​ដែល​ស្អាត ភាគច្រើន​មិន​មានចិត្ត​ស្មោះ​លើ​តែ​មនុស្ស​ស្រី​ម្នាក់​ទេ គេ​អាច​មាន​លើស​ពី​២​ឡើង​ទៅ ។ ដូចនេះ បើ​អ្នក​មិន​ចង់​ឈឺចិត្ត អ្នក​មិន​គួរ​ស្រឡាញ់​បុរស​ដែល​ស្អាត​ខ្លាំង​នោះ​ឡើយ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ