ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​កូរ៉េ​ទាំង​២​អាច​ឡើង​ភ្នំ​១​ជាមួយ​គ្នា

6 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ទាំង​២ ៖ តាម​ YONHAP ​ថា ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក MOON JAE IN…

ប្រទេស​កូរ៉េ​ទាំង​២ ៖ តាម​ YONHAP ​ថា ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក MOON JAE IN ​ថ្លែង​នា​ថ្ងៃ​ទី​២៨ ​តុលា​ថា លោក​អាច​នាំ​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម​ ជុង​អ៊ុ​ន ​ឡើង​​ភ្នំ​ហាល់​ឡា​ជាមួយ​គ្នា ប្រសិនបើ​លោក​គី​ម​មក​បំពេញ​ទស្សនកិច្ច​មួយ​នៅ​កូរ៉េ​ខាង​ត្បូង​នោះ​។​ ភ្នំ​ហាល់​ឡា​ជា​ភ្នំ​ខ្ពស់​ជាងគេ​បំផុត​របស់​កូរ៉េ​ខាងត្បូង​ស្ថិត​លើ​កោះ​JEJU​។

ពេល​អ្នកកាសែត​ម្នាក់​សួរ​លោក​ថា​ តើ​លោក​មាន​អ្វី​បង្ហាញ​ទឹកចិត្ត​ចំពោះ​លោក​គី​ម ​ជុង​អ៊ុ​ន ​បើ​មេដឹកនាំ​ក្រុង​ព្យុ​ង​យ៉ាង​រូប​នេះ មក​កាន់​កូរ៉េ​ខាងត្បូង? លោក ​MOON ​ឆ្លើយ​តប​ថា ​ខ្ញុំ​អាច​នាំ​លោក​គី​ម ​ទៅ​ទស្សនា​ភ្នំ​ហាល់​ឡា បើ​លោក​ចង់ទៅ​កាន់​ទីនោះ​។

លោក ​MOON​ បាន​ទៅ​កាន់​ភ្នំ​ PAEKDU​ កូរ៉េ​ខាងជើង​កាលពី​ខែ​មុន ពេល​លោក​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​នេះ សម្រាប់​ការ​ជួប​គ្នា​កំពូល​អន្តរ​កូរ៉េ​លើក​ទី​៣​។​ ប្រមុខ​រដ្ឋ​កូរ៉េ​ខាងត្បូង​បន្ត​ថា ពុំ​ទាន់​មានការ​កំណត់​កាលបរិច្ឆេទ​ណាមួយ គ្រោង​សម្រាប់​ទស្សន​កិច្ច​របស់​លោក​គី​ម​នៅ​កូរ៉េ​ខាងត្បូង​នៅឡើយ​។

ក្រុង​សេ​អ៊ូ​ល ​ចង់​រៀបចំ​ទស្សនកិច្ច​មួយ​របស់់​លោក​គី​ម នៅ​កូរ៉េ​ខាងត្បូង​មុន​ដំណាច់ឆ្នាំ​នេះ ទោះបី​ទស្សនកិច្ច​នោះ​អាច​ប្រព្រឹត្ត​ទៅ ក្រោយ​ការ​ជួប​គ្នា​កំពូល​លើក​ទី​២​ រវាង​លោក​គី​ម ​និង​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​ដែល​អាច​មាន​នា​ដើមឆ្នាំ​ខាង​មុខ​នេះ​ក្ដី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ