ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​ភ្នំ​ណា​ម​លៀរ និង​ភ្នំ​លុ​ប្រាណ​ នៅ​តែ​ប្រឈម​បញ្ហា​សំរាម

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖​ ​សំរាម​ដូច​ជា​ថង់​ប្លា​ស្ទិ​ករាប់រយ​បាវ​ត្រូវ​បាន​ក្រុម​ឧ​ទ្យា​នុ​រក្ស​ប្រចាំ​នៅ​ដែន​ជម្រក​ការពារ​សត្វព្រៃ​ភ្នំ​ណា​ម​លៀរ ដើរ​ប្រមូល​នៅ​រមណីយដ្ឋាន​នានា ដែល​ក្រុម​អ្នក​ទេសចរណ៍​បន្សល់​ទុក​ក្រោយ​ដើរ​កម្សាន្ត បង្ក​ឲ្យ​មានការ​ប៉ះពាល់​ដល់​ជីវចម្រុះ​រស់នៅ​ក្នុង​ព្រៃ​យ៉ាងធ្ងន់ធ្ងរ​។ លោក វុ​ធ សា​រុំ នាយក​ដែន​ជម្រក​ការពារ​សត្វព្រៃ​ភ្នំ​ណា​ម​លៀរ​បាន​ឲ្យ​ដឹង​ថា​«​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​តែង​ធ្វើ​សកម្មភាព​ប្រចាំ​ស​ប្តា​ហ៏​ក្រៅពី​ការងារ​ដើរ​ល្បាត​ដើម្បី​រើស​សំរាម…

ខេត្តមណ្ឌលគិរី ៖​ ​សំរាម​ដូច​ជា​ថង់​ប្លា​ស្ទិ​ករាប់រយ​បាវ​ត្រូវ​បាន​ក្រុម​ឧ​ទ្យា​នុ​រក្ស​ប្រចាំ​នៅ​ដែន​ជម្រក​ការពារ​សត្វព្រៃ​ភ្នំ​ណា​ម​លៀរ ដើរ​ប្រមូល​នៅ​រមណីយដ្ឋាន​នានា ដែល​ក្រុម​អ្នក​ទេសចរណ៍​បន្សល់​ទុក​ក្រោយ​ដើរ​កម្សាន្ត បង្ក​ឲ្យ​មានការ​ប៉ះពាល់​ដល់​ជីវចម្រុះ​រស់នៅ​ក្នុង​ព្រៃ​យ៉ាងធ្ងន់ធ្ងរ​។

លោក វុ​ធ សា​រុំ នាយក​ដែន​ជម្រក​ការពារ​សត្វព្រៃ​ភ្នំ​ណា​ម​លៀរ​បាន​ឲ្យ​ដឹង​ថា​«​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​តែង​ធ្វើ​សកម្មភាព​ប្រចាំ​ស​ប្តា​ហ៏​ក្រៅពី​ការងារ​ដើរ​ល្បាត​ដើម្បី​រើស​សំរាម សម្អាត​តាម​តំបន់​ទេសភាព​នានា​ដែល​ប្រឈម​នឹង​ការ​បំផ្លាញ​ដោយ​កត្តា​មនុស្ស​»​។

លោកនាយក​ដែន​ជម្រក​បន្ត​ថា​«​សំរាម​ដែល​កំពុង​បង្ក​រការ​ប៉ះពាល់​ខ្លាំង​ជាងគេ​នៅ​ពេល​បច្ចុប្បន្ន​នេះ គឺជា​ប្រភេទ​ប្លា​ស្ទិ​ក ដែល​ត្រូវ​បាន​នាំ​ទៅ​ពង្រាយ​ដោយ​អ្នកទេសចរ​ណ៍ ទៅ​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន​ភ្នំ​ណា​ម​លៀរ នឹង​ភ្នំ​លុ​ប្រាណ ហើយ​ហូប​អាហារ​វេច​ខ្ចប់​តែ​មិន​បាន​ប្រមូល​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ ឬ​ដុត​ក​ម្ទេស​ចោល បែរជា​បោះ​ពាស​វាល​ពាស​កាល​តាម​គុ​ម្ពោ​ធ​ព្រៃ​ទៅ​វិញ​»​។

លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន​ស្នើរ​សូម​ដល់​ប្រជាពលរដ្ឋ​ជា​ពិសេស​ភ្ញៀវ​ទេសចរ​ណ៏​«​ត្រូវ​ចូលរួម​ថែរក្សា​ការពារ​បរិស្ថាន គ្រប់ពេលវេលា​គ្រប់​ទីកន្លែង »​លោក​ថា នៅ​ពេល​ដែល​យើង​នាំ​គ្នា​បោះចោល​សម្រាប់​ប្រភេទ​ជ័រ​ប្លា​ស្ទិ​ក​ចូល​ទៅ​ក្នុង​ព្រៃ វា​មិន​ត្រឹមតែ​បង្ក​ភាព​កង្វក់​ដល់​បរិស្ថាន​នោះ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សត្វព្រៃ​យ៉ាង​ខ្លាំង ព្រោះ​នៅ​ពេល​សត្វ​ទាំងនោះ​ស៊ី​ថង់​ច្រើន​ឡើង​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នឹង​ធ្វើ​ឲ្យ​វា​ងាប់​ឆាប់រហ័ស​។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា​«​ជា​រៀង​រាល់​ខែ​លោក​តែង​ដាក់​ផែន​ដល់​មន្ត្រី​តាម​ដែន​ជម្រក​នឹង​បណ្តា​ក្រុង​ស្រុក​ទាំង​៥ ចុះ​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ អប់រំ បិត​ស្លាក​បំរាម​នឹង​បំផុល​ចលនា ប្រជាជន​ឲ្យ​ចូលរួម​សម្អាត នឹង​ទុកដាក់​សម្រាម​ឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​យក​ទៅ​បោះចោល​នៅ​ទី​សាធារណៈ ដែល​អាច​ប៉ះពាល់​ទាំង​សោភ័ណ​ភាព​សង្គម រួម​នឹង​សុខភាព​មនុស្ស​សត្វ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ