ខេត្តព្រះវិហារ ៖ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យនាព្រឹកថ្ងៃទី៣ មិថុនា ២០១៣ មានរៀបចំពិធីបូកសរុបការងារដកពិសោធន៍ការងារបក្សរយៈពេល៥ខែដើមឆ្នាំ២០១៣ និងលើកទិសដៅសម្រាប់អនុវត្តរបស់ខេត្ត ក្រោមអធីបតីភាពលោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោកនាយឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ព្រមទាំងសមាជិក សមាជិកាបក្សខេត្តប្រមាណជាង៣០០នាក់។
នាឱកាសនោះលោកនាយឧត្តមសេនីយ៍ គន់ គីម បានមានមតិផ្តាំផ្ញើដល់សមាជិក សមាជិកាបក្សទាំងអស់ត្រូវតែរិះរកទិសដៅភារកិច្ចក្នុងការអនុវត្តន៍ត្រៀមលក្ខណៈឱ្យបានល្អប្រសើរ និងរៀបចំផែនការសកម្មភាពការងារសំខាន់ៗមួយចំនួនឱ្យទាន់ពេលវេលាសម្រាប់បម្រើឱ្យយុទ្ធនាការឃោសនានាពេលខាងមុខ ជំរុញផ្សព្វផ្សាយការងារច្បាប់ បទបញ្ញត្តិនីតិវិធី និងក្រមសីលធម៌នៃការបោះឆ្នោត និងអនុវត្តឱ្យបានត្រឹមត្រូវ ៕
ចែករំលែកព័តមាននេះ