ជំនឿ​ចិត្ត​លើ​វិស័យ​អចលនទ្រព្យ​រង​ការ​ប៉ះពាល់​ពី​វិធាន​រដ្ឋាភិបាល


ទីក្រុង​សិង្ហ​បុរី ៖ យោង​តាម​សេចក្តីរាយការណ៍​ថ្មី​មួយ​បាន​ឲ្យ​ដឹង​ថា វិធានការ​ទប់ស្កាត់​ហានិភ័យ​ក្នុង​វិស័យ​អចលនទ្រព្យ​ដែល​បាន​ប្រកាស​កាលពី​ខែកក្កដា កំពុង​តែ​ប៉ះពាល់​ដល់​ជំនឿ​ចិត្ត​ក្នុង​ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​សិង្ហ​បុរី ។

ស​ន្ទ​ស្សន៍​ជំនឿ​ចិត្ត​លើ​វិស័យ​អចលនទ្រព្យ​ប្រចាំត្រីមាស​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ពី​៦,៦​ពិន្ទុ​នៅ​ត្រីមាស​ទី​២ មក​ស្មើ​ត្រឹម​៤​ពិន្ទុ​ប៉ុណ្ណោះ​នៅ​ត្រីមាស​ទី​៣​ឆ្នាំ​នេះ ។ អ្នកចូលរួម​ការ​ស្ទង់​មតិ​បាន​ឲ្យ​ដឹង​ថា វិធានការ​ទប់ស្កាត់​ហានិភ័យ​ដែល​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​៦ ខែកក្កដា បាន​បង្ក​ភាព​ចលាចល និង​ប៉ះពាល់​ដល់​ជំនឿ​ចិត្ត ។

ពួក​គេ​បាន​បន្ត​ទៀត​ថា ក្រុមហ៊ុន​អចលនទ្រព្យ​ត្រូវ​ពិន័យ​ដោយ​ពន្ធ​រត់​ឯកសារ​របស់​អតិថិជន​ដ៏​ខ្ពស់​ដែល​ធ្វើ​ឲ្យ​ការ​សម្រេចចិត្ត​លើ​ការ​ទិញ​ដី​កាន់តែ​ជួប​ឧបសគ្គ និង​មាន​ហានិភ័យ​ខ្ពស់ ។

ការ​ស្ទង់​មតិ​នេះ​បាន​កត់សម្គាល់​ដែរ​ថា ប្រមាណ​៩០,២%​នៃ​អ្នកចូលរួម​គិត​ថា ទីផ្សារ​លក់ នឹង​ទទួល​រង​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ពី​ពន្ធ​រត់​ឯកសារ​ខាងលើ​ក្នុង​រយៈពេល​៦​ខែ​ខាង​មុខ​នេះ​។ ផ្ទះ​នៅ​តំបន់​សំខាន់​ៗ​កណ្តាល​ក្រុង​ក៏​ងាយ​នឹង​ទទួល​រង​ការ​ប៉ះពាល់​ពី​គោលនយោបាយ​ពន្ធ​នេះ​ច្រើន​ជាង​តំបន់​ដទៃ​ដែរ ។

អ្នកចូលរួម​ការ​ស្ទង់​មតិ​គិត​ថា ហានិភ័យ​ធំ​ៗ​ទាំង​បី​ដែល​អាច​ប៉ះពាល់​ដល់​ជំនឿ​ចិត្ត​ក្នុង​ទីផ្សារ​នៅ​អំឡុង​ពេល​៦​ខែ​ខាង​មុខ​រួម​មាន កំណើន​អត្រា​អតិផរណា និង​អត្រា​ការ​ប្រាក់​, ការ​អន់​ថយ ឬ​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក និង​ការ​រឹត​បន្តឹង​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ទីផ្សារ​ឥណទាន​ជាដើម ។

លោក Sing Tien Foo សាស្ត្រាចារ្យ​រង​នៅ​សកល​វិទ្យាល័យ​NUS​បាន​ឲ្យ​ដឹង​ថា ៖« ភាព​មិន​ប្រាកដប្រជា​នៃ​ស្ថានការណ៍​សេដ្ឋកិច្ច​នៅ បរទេស រួម​ជាមួយនឹង​កំណើន​នៃ​ការ​ចំណាយ​ក្នុង​ការ​ទិញ​លក់ ព្រោះតែ​គោលនយោបាយ​ពន្ធ​ថ្មី​នេះ អាច​នឹង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់ទី​ផ្សារ​ផ្ទះ​ក្នុងស្រុក »៕

Facebook Google Twitter Email

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ