ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​ចុច Like ខ្លោង​របារ​ណា​មាន​ប្រជាប្រិយភាព​ជាងគេ​នឹង​ដាក់​ក្នុង​ឱកាស​អុំទូក​ខាង​មុខ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញបាន​ប្រកាស​ស្វែងរក​អ្នក​គាំ​រូបភាព​រចនា​ខ្លោង​របារ​កាត់​ទទឹង​ផ្លូវ ក្នុង​ពិធី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០១៨ ដោយ​គ្រាន់តែ​បងប្អូន​គិត​ថា​ស្អាត និង​ស័ក្តិសម​ជាងគេ…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញបាន​ប្រកាស​ស្វែងរក​អ្នក​គាំ​រូបភាព​រចនា​ខ្លោង​របារ​កាត់​ទទឹង​ផ្លូវ ក្នុង​ពិធី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០១៨ ដោយ​គ្រាន់តែ​បងប្អូន​គិត​ថា​ស្អាត និង​ស័ក្តិសម​ជាងគេ រួច​ចុច​ Like​ នៅ​តាម​រូបភាព​ដែល​បាន​បង្ហោះ​នៅ​ក្នុង​ផេ​ក​របស់​សាលា​រាជធានី​ភ្នំពេញ​តែ​ប៉ុណ្ណោះ​។

រូបភាព​ទាំង​៥​សន្លឹក​នេះ​គឺជា​ស្នាដៃ​របស់​បេក្ខជន​ដែល​បាន​ជ្រើសរើស​ដោយ​គណៈកម្មការ​វាយតម្លៃ ចេញពី​រូបភាព​ចំនួន ៤៥​រូបភាព ដែល​មាន​បេក្ខជន​ចំនួន ២៩​នាក់ បាន​ផ្ញើ​មក​ដើម្បី​ចូលរួម​ប្រកួត​រចនា​ខ្លោង​របារ​កាត់​ទទឹង​ផ្លូវ អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០១៨ ដោយ​ពិនិត្យ​ទៅ​លើ អត្ថន័យ​ខ្លឹមសារ​ព្រះរាជ​ពិធី រចនាបថ​ខ្មែរ លក្ខណៈ​បច្ចេកទេស​នៃ​ការ​សាងសង់ និង​ការ​រចនា​ភ្លើង​ឱ្យ​អាច​ទទួលយក​បាន​ទាំង​ពេល​ថ្ងៃ និង​ពេល​យប់ ទើប​គណៈកម្មការ​វាយតម្លៃ សម្រេច​ជ្រើសរើស​បាន​រូបភាព​ទាំង ៥ ខាងក្រោម​នេះ​។

តាម​រយៈ​ផេ​ក​របស់​សាលា​រាជធានី​ភ្នំពេញ​រូបភាព​ដែល​ទទួល​បានការ Like គាំទ្រ ច្រើន​ជាងគេ​ចំនួន​៤​រូបភាព នឹង​ត្រូវ​យក​ទៅ​ដំឡើង​នៅ​តាម​គោលដៅ​ទាំង​៤ ដែល​បាន​ត្រៀម​រួច​ជាស្រេច​។ ការ​ប្រមូល​ការ​គាំទ្រ នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​អង្គារ ទី​៣០ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​៣​រសៀល​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ