ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​គ្រឿង​ពន្លះ​គ្នា​តាម​បណ្តោយ​ឆ្នេរ​ព្រែក​កំពង់បាយ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ ក្នុង​ទិស​ដៅ​ប​ញ្ជ្រា​សទិស​គ្នា បណ្តាល​ឱ្យ​បុរស​២​នាក់​រង​របួសធ្ងន់ ។ ហេតុ​ការណ៍​​ខាងលើ​នេះ​កើតឡើង​កាល ពី​វេលា​ម៉ោង​៦​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៨​នៅ​ត្រង់​ចំណុច​កំណាត់​ផ្លូវ​លេខ​៧៣៥…

ខេត្តកំពត ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ ក្នុង​ទិស​ដៅ​ប​ញ្ជ្រា​សទិស​គ្នា បណ្តាល​ឱ្យ​បុរស​២​នាក់​រង​របួសធ្ងន់ ។

ហេតុ​ការណ៍​​ខាងលើ​នេះ​កើតឡើង​កាល ពី​វេលា​ម៉ោង​៦​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៨​នៅ​ត្រង់​ចំណុច​កំណាត់​ផ្លូវ​លេខ​៧៣៥ តាម​បណ្តោយ​ឆ្នេរ​ព្រែក​កំពង់បាយ​ស្ថិត​ក្នុងភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត​។

ប្រ​ភព​សមត្ថកិច្ច​ចរាចរ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ភាគី​ម៉ូតូ​មួយ​គ្រឿង​ធុន​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៥ មាន​ដឹក​មាន់ ដែល​បើកបរ​ដោយ​ឈ្មោះ​សើ ភី​អ៊ី​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​ខ្មែរ​អ៊ិ​ស្លា​ម រស់នៅ​ភូមិ​កំពង់​កណ្តាល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្តកំពត បាន​រង​របួសធ្ងន់​សន្លប់​នៅ​កន្លែង​កើតហេតុ ។ ចំណែក​ភាគី​ម្ខាង​ទៀត​ជិះ​ម៉ូតូ​ធំ​ប្រភេទ​ច្នៃ មិន​ស្គាល់​ម៉ាក និង​គ្មាន​ស្លាក​លេខ បើកបរ​ដោយ​បុរស​ជា​ជនជាតិ​បរទេស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ បាន​រង​របួស​ត្រង់​ភ្នែក​ម្ខាង​។

តាម​ប្រភព​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ បាន​ឲ្យ​សមត្ថកិច្ច​ចរាចរណ៍​ដឹង​ថា នៅ មុន​ពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​ធំ​មិន​ស្គាល់​ម៉ាក​ជិះ​ដោយ​ជនបរទេស​ម្នាក់​ធ្វើ​ដំណើរ​មក​ពី​ទិស​ខាងកើត​យ៉ាង​លឿន លុះ​មក​ដល់​ផ្លូវកែង​ម៉ូតូ​នោះ​បាន​បត់​មក​ខាងឆ្វេង​ដៃ​ដោយ​មិន​បាន​បន្ថយល្បឿន​នោះ​ទេ​គឺ​បើកបរ​ក្នុង​ល្បឿន​លឿន​ហើយ​រោ​ទិ៍​ម៉ាស៊ីន​ឡើង​រំពង​ទៀត​ផង​។

ដោយសារ​តែ​បត់​ផ្លូវកែង​មិន​បង្អង់ ក៏​បាន​បុក​ជាមួយ​ម៉ូតូ​ធុន​សេ១២៥ ​ពណ៌​ខ្មៅ​ ស៊េរី​២០១៥ ដែល​បើកបរ​ដោយ​បុរស​ខ្មែរ​អ៊ិ​ស្លា​មយ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​ធុន​សេ​១២៥​រង​ការ​ខូចខាត​កង់​ឡើង​លេខ​៨ ហើយ​មាន់​ដែល​ដឹក​លើ​ម៉ូតូ​ជ្រុះ រប៉ាត់រប៉ាយ​ពេញ​ផ្លូវ រីឯ​អ្នកបើកបរ​រង​របួសធ្ងន់​សន្លប់ ។

ចំណែក​ភាគី​ម៉ូតូ​របស់​ជនបរទេស​គ្រាន់តែ​ដាច់​កញ្ចក់ ហើយ​អ្នកបើកបរ​រង​របួស​បែក​ភ្នែក​ម្ខាង​ធ្ងន់ធ្ងរ ហើយ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​យក​ប្រង់​ការ​ពេទ្យ​ដែល​នៅ​ក្បែរ​នោះ សែង​ចូល​មន្ទីរពេទ្យ​ដើម្បី​ជួយ​សង្គ្រោះ​ភ្លាម​ៗ​ដែរ​។

ក្រោយ​ពេល​កើតហេតុ ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ចរាចរ​ខេត្ត​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រង់ចាំ​ភាគី​ទាំង​២​ចូល​ទៅ​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ