ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គុយ​ផឹក​តែ​ស្រា​ប្រពន្ធ​កូន​ស្តី​បន្ទោស​ចង.ក​សម្លាប់​ខ្លួន​

12 ឆ្នាំ មុន

ខេត្ត​កំពង់ស្ពឺ​ ៖​ រយៈ​ពេល​តែ​មួយ​ថ្ងៃ​មាន​មនុស្ស​ស្លាប់​២នាក់​នៅ​ក្នុង​ស្រុក​គង​ពិសី​ ប៉ុន្តែ​គ្រាន់​តែ​ទីតាំង​ខុសៗ​គ្នា​ ដោយ​ករណី​ទី​មួយ​ស្លាប់​ដោយ​ចង.ក​ធ្វើ​អត្តឃាត​ និង​ករណី​មួយ​ទៀត​ស្លាប់​ដោយ​លង់​ទឹក​ ។ មន្ត្រី​នគរ​បាល​ និង​កង​រាជ​អាវុធ​ហត្ថ​ស្រុក​គង​ពិសី​ បាន​ឱ្យ​ដឹង​ថា​ កាល​ពី​វេលា​ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​៣១​ ឧសភា​ យុវ​ជន​ម្នាក់​បាន​លង់​ទឹក​ស្លាប់​ក្នុង​ត្រពាំង​ ជិត​ផ្ទះ​របស់​ខ្លួន​ ស្ថិត​ក្នុង​ភូមិ​

ខេត្ត​កំពង់ស្ពឺ​ ៖​ រយៈ​ពេល​តែ​មួយ​ថ្ងៃ​មាន​មនុស្ស​ស្លាប់​២នាក់​នៅ​ក្នុង​ស្រុក​គង​ពិសី​ ប៉ុន្តែ​គ្រាន់​តែ​ទីតាំង​ខុសៗ​គ្នា​ ដោយ​ករណី​ទី​មួយ​ស្លាប់​ដោយ​ចង.ក​ធ្វើ​អត្តឃាត​ និង​ករណី​មួយ​ទៀត​ស្លាប់​ដោយ​លង់​ទឹក​ ។ មន្ត្រី​នគរ​បាល​ និង​កង​រាជ​អាវុធ​ហត្ថ​ស្រុក​គង​ពិសី​ បាន​ឱ្យ​ដឹង​ថា​ កាល​ពី​វេលា​ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​៣១​ ឧសភា​ យុវ​ជន​ម្នាក់​បាន​លង់​ទឹក​ស្លាប់​ក្នុង​ត្រពាំង​ ជិត​ផ្ទះ​របស់​ខ្លួន​ ស្ថិត​ក្នុង​ភូមិ​ក្រាំង​ង៉ង​ ឃុំ​ជង្រុក​ ស្រុក​គង​ពិសី​ ។

ហេតុ​ការណ៍​នោះ​បាន​កើត​ឡើង​ ខណៈ​ពេល​ដែល​យុវ​ជន​រូប​នេះ​យក​ខោ​អាវ​ទៅ​បោក​គក់​ក្បែរ​ត្រពាំង​អាង​ ហើយ​ចុះ​ទៅ​ដង​ទឹក​ក៏​ប្រកាច់​ស្លាប់​ក្នុង​ទឹក​តែ​ម្តង​ ។ សមត្ថ​កិច្ច​បន្ត​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ជា​ ពិសី​ អាយុ​២១​ឆ្នាំ​ រស់​នៅ​ជាមួយ​ឪពុក​ម្តាយ​ ជា​កសិករ​ ។ តាម​ការ​ធ្វើ​កោសល្យ​វិច័យ​របស់​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ពិត​ជា​ស្លាប់​ដោយ​សារ​លង់​ទឹក​មែន​ ។ ក្រោយ​ពី​ពិនិត្យ​សព​រួច​ សមត្ថ​កិច្ច​ក៏​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ។ បើ​តាម​ការ​រៀប​រាប់​របស់​ឪពុក​ម្តាយ​ និង​អ្នក​ជិត​ខាង​បាន​ឱ្យ​ដឹង​ថា​ យុវ​ជន​រូប​នេះ​មាន​ជំងឺ​ឆ្កួត​ជ្រូក​ តែង​ប្រកាច់​ម្តង​ម្កាល​ ហើយ​គាប់​ជួន​គេ​ទៅ​បោក​គក់​ខោ​អាវ​ ក៏​ប្រកាច់​ធ្លាក់​ទឹក​ ដែល​ជា​ហេតុ​បណ្តាល​ឱ្យ​ស្លាប់​ ដោយ​សារ​លង់​ទឹក​ ។

ករណី​មួយ​ទៀត​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧​យប់​ ថ្ងៃ​ទី​៣១​ ឧសភា​ នៅ​ក្នុង​ភូមិ​ត្របែក​ទូង​ ឃុំ​ស្រង់​ បុរស​ម្នាក់​ឈ្មោះ​ ឆេង​ ឈីម​ អាយុ​៥៦​ឆ្នាំ​ ជា​កសិករ​ រស់​នៅ​ក្នុង​ភូមិ​ខាង​លើ​ ដោយ​សារ​គិត​តែ​ពី​ផឹក​ស្រា​រហូត​ស្រវឹង​ជ្រុល​ពុំ​ជួយ​ធ្វើ​ស្រែ​ ទើប​ប្រពន្ធ​កូន​ស្តី​បន្ទោស​ឱ្យ​ ខណៈ​នោះ​បុរស​ជា​ប្តី​ក៏ តូច​ចិត្ត​ ហើយ​យក​ខ្សែ​ពួរ​មក​ចង.ក​ភ្ជាប់​ទៅ​នឹង​ធ្នឹម​ផ្ទះ​របស់​ខ្លួន​បណ្តាល​ឱ្យ​ស្លាប់​ ។ សមត្ថ​កិច្ច​ស្រុក​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​សព ហើយ​ជា​លទ្ធ​ផល​បង្ហាញ​ថា​ បុរស​នេះ​ពិត​ជា​ស្លាប់​ដោយ​សារ​ចង.ក​ប្រាកដ​មែន​ ។ នេះ​ជា​ទង្វើ​មិន​គប្បី​សម្រាប់​បុរស​យក​ស្រា​ធ្វើ​ជា​ត្រី​មុខ​ ទីបំផុត​ត្រូវ​ស្លាប់​យ៉ាង​កំសាក​បំផុត​ ៕