ខេត្តប៉ៃលិន៖ កុមារអនាថាអាយុ១០ឆ្នាំ ម្នាក់ដែលមានស្នាមរបួសស្ទើរតែពាសពេញខ្លួននោះត្រូវបានទាហានឈុតខ្មៅសៀម បញ្ជូនមកកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២ មិថុនា ២០១៣។
ប្រភពព័ត៌មានបានឱ្យដឹងថា កុមាររងគ្រោះខាងលើឈ្មោះប៊ូ ឡុង ភេទប្រុស អាយុ១០ឆ្នាំ មានទីលំនៅក្រុងប៉ោយប៉ែត បានទៅតាមម្ដាយសុំទានគេនៅប្រទេសថៃ ហើយត្រូវថៅកែខ្មែរវាយធ្វើបាបឱ្យមានស្នាមរបួសពេញខ្លួន ដើម្បីឱ្យគេអាណិត និងសុំលុយបានច្រើន។ ប្រភពបន្តថា ថៅកែនោះឈ្មោះតាគុយ អាយុ៤០ឆ្នាំ មានប្រពន្ធឈ្មោះ ហ៊ីង ជាជនជាតិខ្មែរដូចគ្នា។
បច្ចុប្បន្នកុមាររងគ្រោះត្រូវបានខាងសង្គមកិច្ចយកទៅផ្ញើនៅមណ្ឌលកុមារកំព្រា ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន៕
ចែករំលែកព័តមាននេះ