ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ម៉ម ប៊ុន​ហេង ដឹក​នាំ​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​ចុះ​​ព្យា​បាល​ជំងឺ​ជូន​ប្រជា​ពល​រដ្ឋ​​​​ដោយ​ឥត​គិត​ថ្លៃ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ក្រុម​គ្រូ​ពេទ្យ​ស្ម័​គ្រ​ចិត្ត​ជាង​៥០​នាក់​ដែល​ដឹក​នាំ​ដោយ​លោក​ម៉ម ប៊ុន​ហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិ​បាល និង​ជា​ប្រធាន​គណៈ​ពង្រឹង​ការ​ងារ​ខណ្ឌ​សែន​សុខ​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​២ មិថុនា ២០១៣​ បាន​​អញ្ជើញ​ចុះ​ព្យាបាល​ជំងឺ​ទូទៅ​ដោយ​មិន​​គិតថ្លៃ​​​ជូន​ប្រជា​ពល​រដ្ឋ​​ជាង​៥០០​នាក់​ មក​ពី​៥​ភូមិ នៅ​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​សែន​សុខ​ ដោយ​មាន​ការ​​អញ្ជើញ​ចូល​រួម​​​ពីលោក​ជា ខេមា អភិ​បាល​រង​ខណ្ឌ​សែន​សុខ​​

រាជ​ធានី​ភ្នំពេញ​ ៖ ក្រុម​គ្រូ​ពេទ្យ​ស្ម័​គ្រ​ចិត្ត​ជាង​៥០​នាក់​ដែល​ដឹក​នាំ​ដោយ​លោក​ម៉ម ប៊ុន​ហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិ​បាល និង​ជា​ប្រធាន​គណៈ​ពង្រឹង​ការ​ងារ​ខណ្ឌ​សែន​សុខ​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​២ មិថុនា ២០១៣​ បាន​​អញ្ជើញ​ចុះ​ព្យាបាល​ជំងឺ​ទូទៅ​ដោយ​មិន​​គិតថ្លៃ​​​ជូន​ប្រជា​ពល​រដ្ឋ​​ជាង​៥០០​នាក់​ មក​ពី​៥​ភូមិ នៅ​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​សែន​សុខ​ ដោយ​មាន​ការ​​អញ្ជើញ​ចូល​រួម​​​ពីលោក​ជា ខេមា អភិ​បាល​រង​ខណ្ឌ​សែន​សុខ​​ ជា​តំណាង​​លោក​លី​​ សាវេត អភិ​បាល​ខណ្ឌ​ ព្រម​ទាំង​សមា​ជិក​ សមា​ជិកា​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​ជា​ច្រើន​រូប​ទៀត​។

លោក​ម៉ម ប៊ុន​ហេង រដ្ឋ​មន្ត្រី​ក្រសួង​​សុខា​ភិ​បាល​​បាន​មាន​ប្រសាសន៍​ថា ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​ខាង​លើ​នេះ​មក​ពីមន្ទីរ​​សុខា​ភិ​បាល​រាជ​ធានី​ភ្នំពេញ​ មាន​ឯក​ទេស​ព្យាបាល​ជំងឺ​ទូ​ទៅ​ដល់​ប្រជា​ពល​រដ្ឋ​​ដូច​ជា​ភ្នែក ច្រមុះ ត្រចៀក​ និង​មាន​ការ​ផ្តល់វ៉ែនតាដល់​មនុស្ស​ចាស់​ និង​​វត្ថុ​អនុស្សាវរីយ៍​ផង​ដែរ​៕