ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​រៀន​អាហ្កា​ប៉េ​សៀម​រាប​អង្គរ​ប្រារព្ធ​ខួប​លើ​កទី​៦៤ទិវា​កុមារ​អន្តរជាតិ​

11 ឆ្នាំ មុន

ខេត្ត​សៀម​រាប​ ៖ សមា​គម​​គ្រិស្ត​បរិស័ទ​​​អន្តរ​និការ​ខេត្ត​សៀ​ម​រាប​សហ​ការ​ជាមួយ​កម្ម​វិធី​កុមារ​ប្រិយ​សម្ព័ន្ធ​គ្រិស្ត​បរិស័ទ​កម្ពុជា​ និង​អង្គ​ការ​ទស្សន​ពិភព​លោក​​កម្ពុជា​ដើម្បី​កុមារ​បាន​ប្រារព្ធ​ខួប​លើក​ទី​៦៤ ទិវា​កុមារ​អន្តរ​ជាតិ​១​មិថុនានិង​ទិវា​កុមារ​កម្ពុជា​ ក្រោម​ប្រធាន​បទ​«កុមារ​ជា​មរតក​របស់​មនុស្ស​ជាតិ​»​ នៅ​ព្រឹក​ថ្ងៃ​ទី​១ មិថុនា ២០១៣​ នៅ​សាលា​រៀន​អាហ្កា​ប៉េ​សៀម​រាប​អង្គ​រ ក្រោម​អធិបតី​ភាព​​លោក​​ម៉ៅ វុឌ្ឍី​ អភិ​បាល​រងខេត្ត​​

ខេត្ត​សៀម​រាប​ ៖ សមា​គម​​គ្រិស្ត​បរិស័ទ​​​អន្តរ​និការ​ខេត្ត​សៀ​ម​រាប​សហ​ការ​ជាមួយ​កម្ម​វិធី​កុមារ​ប្រិយ​សម្ព័ន្ធ​គ្រិស្ត​បរិស័ទ​កម្ពុជា​ និង​អង្គ​ការ​ទស្សន​ពិភព​លោក​​កម្ពុជា​ដើម្បី​កុមារ​បាន​ប្រារព្ធ​ខួប​លើក​ទី​៦៤ ទិវា​កុមារ​អន្តរ​ជាតិ​១​មិថុនានិង​ទិវា​កុមារ​កម្ពុជា​ ក្រោម​ប្រធាន​បទ​«កុមារ​ជា​មរតក​របស់​មនុស្ស​ជាតិ​»​ នៅ​ព្រឹក​ថ្ងៃ​ទី​១ មិថុនា ២០១៣​ នៅ​សាលា​រៀន​អាហ្កា​ប៉េ​សៀម​រាប​អង្គ​រ ក្រោម​អធិបតី​ភាព​​លោក​​ម៉ៅ វុឌ្ឍី​ អភិ​បាល​រងខេត្ត​​ និងជា​តំណាង​របស់​លោក​ឃឹម ប៊ុន​សុង អភិ​បាល​​ខេត្ត​សៀម​រាប​ និង​ជា​ទី​ប្រឹក្សា​​ផ្ទាល់​របស់​លោក​​ឧត្តម​សេនីយ៍​ទៀ បាញ់​ អគ្គ​មេ​បញ្ជា​ការ​កង​យោធ​ពល​ខេម​រភូមិន្ទ​។

លោ​ក​បណ្ឌិត​ប្រាក់​ វុទ្ធី នាយក​សាលា​អាហ្កា​ប៉េ​សៀម​រាប​អង្គ​រ​បាន​កោត​សរ​សើរ​ចំពោះ​ដៃ​គូ​អភិ​វឌ្ឍន៍ និង​អង្គ​ការ​មិន​មែន​រដ្ឋា​ភិ​បាល​ជា​ច្រើន​ដែល​បាន​បង្កើត​នូវ​គម្រោង​កម្ម​វិធី​ផ្សេងៗ​ដើម្បី​ផ្តល់​សេវា​ដល់​ប្រទេស​កម្ពុជា​ ក្នុង​នោះ​មាន​ក្រសួង​​ ស្ថាប័ន​ជាតិ​ អាជ្ញា​ធរ​ដែន​ដី​គ្រប់​ជាន់​ថ្នាក់​ មន្ត្រី​រាជ​ការ​អង្គ​ការ​អន្តរ​ជាតិ​ជា​ដៃ​គូ​អភិវឌ្ឍន៍​​ព្រម​ប្តេជ្ញា​ចិត្ត​​បន្ត​ការ​គាំ​ទ្រ​ និង​គាំ​ទ្រ​យុទ្ធ​សាស្ត្រ​របស់​រាជ​រដ្ឋា​ភិ​បាល​ ៕