រាជធានីភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូ កាលពីវេលាម៉ោង ០០ និង ៤០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី០២ មិថុនា ២០១៣ នៅចំណុចផ្លូវ១៨២ កែងផ្លូវ២៦១ ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ទល់មុខភោជនីយ៍ដ្ឋានទីក្រុងបៃតង បណ្តាលឱ្យរងរបួសធ្ងន់ ៣នាក់ និងស្រាលម្នាក់ ។
តាមប្រភពបានឱ្យដឹងថា គេបានឃើញម៉ូតូស្មាស់ ១គ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1H-8926 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិចលើផ្លូវ១៨២ ក្នុងល្បឿនលឿន ស្រាប់តែមកដល់ផ្លូវបែកជាបួនក៏បានបុកយ៉ាងពេញទំហឹងជាមួយម៉ូតូស្មាស់ ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1C-5855 មានគ្នា ៣នាក់ ធ្វើដំណើរពីត្បូងទៅជើងលើផ្លូវ២៦១ ក្នុងល្បឿនលឿនដូចគ្នា ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូត្រូវសមត្ថកិច្ចដឹកយកទៅរក្សាទុក ។
ចែករំលែកព័តមាននេះ