ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉ូឡាជន​ជាតិ​ចិនបើក​បត់​ត្រលប់​ក្រោយ​បុក​គ្រីស​អង្គរ​របួស​ស្រាល​ម្នាក់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ រថ​យន្ត​កូរ៉ូឡា​ពណ៌​ក្រហម​ ១គ្រឿង ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 2B-8352 បើក​បរ​ដោយ​បុរស​ជន​ជាតិ​ចិនម្នាក់ និង​ស្រ្តី​អ្នក​រួម​ដំណើរ​ម្នាក់​ បាន​បុក​ម៉ូតូ​គ្រីស​អង្គរ​ ១គ្រឿង​ បណ្តាល​ឱ្យ​អ្នក​បើក​បរ​ម៉ូតូ​របួស​រលាត់​ដៃ​ជើង​ ដែល​ហេតុ​ការណ៍​នេះ​ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ២៣​ និង​ ១០នាទី​ យប់​ថ្ងៃទី​០១ មិថុនា​ ២០១៣

រាជ​ធានី​ភ្នំ​ពេញ ៖ រថ​យន្ត​កូរ៉ូឡា​ពណ៌​ក្រហម​ ១គ្រឿង ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 2B-8352 បើក​បរ​ដោយ​បុរស​ជន​ជាតិ​ចិនម្នាក់ និង​ស្រ្តី​អ្នក​រួម​ដំណើរ​ម្នាក់​ បាន​បុក​ម៉ូតូ​គ្រីស​អង្គរ​ ១គ្រឿង​ បណ្តាល​ឱ្យ​អ្នក​បើក​បរ​ម៉ូតូ​របួស​រលាត់​ដៃ​ជើង​ ដែល​ហេតុ​ការណ៍​នេះ​ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ២៣​ និង​ ១០នាទី​ យប់​ថ្ងៃទី​០១ មិថុនា​ ២០១៣ នៅ​ចំណុច​ផ្លូវ​កម្ពុជា​ក្រោម​ មុខ​វិទ្យា​ល័យ​ជាស៊ីម​សន្ធរ​មុខ​ ក្នុង​សង្កាត់​ទឹក​ល្អក់​១​ ខណ្ឌ​ទួល​គោក​ ។

តាម​ប្រភព​បា​ន​ឱ្យ​ដឹងថា​ គេបាន​ឃើញ​រថ​យន្ត​បង្ក​ខាង​លើ​ធ្វើ​ដំណើរ​ពី​លិច​ទៅ​កើតលើ​ផ្លូវ​កម្ពុជា​ក្រោម​ លុះ​ដល់​ចំណុច​ខាង​លើ​ស្រាប់​តែ​រថយន្ត​បើក​បត់​ត្រលប់​ក្រោយ​ ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​ បណ្តាល​ឱ្យ​រថ​យន្ត​បុក​កង់​មុខ​ដួល​របួស​រលាត់​ដៃរលាត់​ជើង​ ចំណែក​ម៉ូតូ​ខូច​ខាត​មួយ​កំណាត់​មុខ​ ។ បច្ចុប្បន្ន​ ភាគី​ទាំង​ពីរកំពុង​ធ្វើ​ការ​ចរចារ​ ៕