ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ី​យ៉ា​ន់​ដាយ​បុក​គូប​មូល​ឮ​ដូច​រន្ទះ ស្លា.ប់​បុរស​វ័យ​ចំណាស់​ម្នាក់

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​បុរស​ចំណាស់​ម្នាក់​ជិះ​ម៉ូតូ​ឆ្លងថ្នល់​មិន​ប្រយ័ត្ន​ត្រូវ​រថយន្ត​បុក​ពេញទំហឹង​ចំ​កណ្តាល​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម​។ ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​នៅ​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​១៣ ស្ថិត​ក្នុងភូមិ​ព្រះ​អង្កែ​វ…

ខេត្តស្វាយរៀង ៖ មាន​បុរស​ចំណាស់​ម្នាក់​ជិះ​ម៉ូតូ​ឆ្លងថ្នល់​មិន​ប្រយ័ត្ន​ត្រូវ​រថយន្ត​បុក​ពេញទំហឹង​ចំ​កណ្តាល​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម​។ ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​នៅ​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​១៣ ស្ថិត​ក្នុងភូមិ​ព្រះ​អង្កែ​វ ឃុំ​ជ្រុល​ពពេល ស្រុក​រំដួល ខេត្តស្វាយរៀង​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​កូរ៉េ​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AP-2092 បើកបរ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ​ក៏​បាន​បុក​ជាមួយ​ម៉ូតូ​ជន​រង​គ្រោះ ម៉ាក​ហុងដា​គូប​មូល​កំពុង​ជិះ​ឆ្លងថ្នល់​ពេញទំហឹង​ប៉ើង​ជិត​១០​ម៉ែត្រ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្តង​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ឆ្លងថ្នល់​មិនដឹង​ថា​ជា​បម្រុង​ទៅ​ណា​ទេ​ក៏​ជួប​គ្រោះថ្នាក់ ស្លាប់​តែ​ម្តង​។

បន្ទាប់​មក​សមត្ថកិច្ច​បាន​មក​ធ្វើការ​វាស់វែង​រួច​បាន​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ នគ​បាល ចរាចរ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់​។ ចំណែក សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ