ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុម​ហ៊ុន​មេនូ​ឡាយហ្វ៍​​អប​​អរ​ទិ​វា​កុមារ​​អន្តរជាតិ និង​​ឧបត្ថម្ភ​​ថវិកា​​ដល់​​​មន្ទី​រ​ពេទ្យ​​គន្ធ​បុប្ជា​

12 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ៖ ​ក្រុម​ហ៊ុន​មេនូ​ឡាយហ្វ៍បាន​ប្រារព្ឋពិធី​អប​អរ​ទិ​វា​កុមារ​អន្តរជាតិ​ ដោយបាន​រៀប​ចំ​ជាសិក្ខា​សិលា​អប់​រំ​​មួយ​ក្រោម​ប្រ​ធាន​បទ​« ការបីបាច់​ថែរក្សា​បុត្រ​ធី​តា​ឲ្យ​ក្លាយ​​ជា​បុគ្គ​លិក​ជោគ​ជ័យ​​និង​ការការពា​រ​​ហិរញ្ញ​វត្ថុសម្រាប់​ការសិក្សា​នាពេលអនាគត​» ដោយមាន​ការ​ចូលរួម​​ពី​សំណាក់​មាតា បិតា​ចំនួន​២០០នាក់ ​។

ពិធី​នេះ​មិន​ត្រឹម​តែ​រៀប​ចំ​ឡើង​ដើម្បី​អបអរ​សាទរ​ទិវាកុមា​រ​អន្តរជាតិ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែវា​ក៏​ផ្តល់​ឱកាស​ឲ្យមាតា បិតា ទទួល​បាន​នូវ​ដំបូន្មាន​ល្អៗ​​ពីអ្នក​ជំនាញ​ ផ្នែក​អប់​រំ​កុមារតូច​ដែល​ទាក់​ទង​នឹង​វិធី​បីបាច់​ថែរក្សា​បុត្រ​ធីតា​ឲ្យក្លាយ​ជាបុគ្គល​ដ៏ជោគ​ជ័យ​និងកា​រ​ររៀបចំ​ទំ​នុក​បម្រុង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ការ​សិក្សា​អប់​រំ​នាពេល​អនាគត​របស់​បុត្រ​ធីតា​ ។

នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏សំខាន់​ខាងលើ​ ក្រុម​ហ៊ុន​មេនូ​ឡាយហ្វ៍​ក៏បាន​ធ្វើការ​បរិ​ច្ចាគ​ជាថវិកា​ក្នុង​ការ​ឧបត្ថម្ភគាំទ្រ​ដល់​មន្ទី​រពេទ្យ​គន្ធបុប្ជា​ ។​ អំ​ណោយ​សប្បុរស​ធម៌​នេះ​បានឆ្លុះ​បញ្ចាំង​ពីការតាំង​ចិត្ត​យ៉ាងមុត​មាំ​របស់​ក្រុម​ហ៊ុន មេនូ​ឡាយហ្វ៍ និងការ​ប្តេជ្ញា​ឥត​រួញ​រានៅប្រ​ទេស​កម្ពុជា ​ដោយ​កា​រផ្កល់​នូវ​ដំណោះ​ស្រាយ​ដ៏រឹងមាំ​ ជឿជាក់​ មាន​ទំនុក​ចិត្ត​និង​គិត​ឆ្ពោះ​ទៅ​ដល់ប្រជាជន​កម្ពុជា​សម្រាប់​កា​រ​សម្រេច​ចិត្ត​​សំខាន់​ៗទាក់​ទង​នឹង​ហិរញ្ញ​វត្ថុ ។