ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរ​មួយ​ថ្ងៃ​កើតឡើង​១៤​លើក ស្លា.ប់​៥​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨ កើតឡើង​១៤​លើក​(​យប់​៦​លើក​) ស្លាប់​៥​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​១៥​នាក់​(​ស្រី​២​នាក់​) របួសស្រាល​៤​នាក់​(​ស្រី​២​នាក់​)​។ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨ កើតឡើង​១៤​លើក​(​យប់​៦​លើក​) ស្លាប់​៥​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​១៥​នាក់​(​ស្រី​២​នាក់​) របួសស្រាល​៤​នាក់​(​ស្រី​២​នាក់​)​។ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​។ មូលហេតុ​គ្រោះថ្នាក់ ប្រជែង​២​លើក ស្លាប់​១​នាក់​,​មិន​ប្រកាន់​ស្តាំ​៣​លើក ស្លាប់​១​នាក់​,​ស្រវឹង​១​លើក​,​បត់​គ្រោះថ្នាក់​២​លើក​,​មិន​គោរព​សិទ្ធិ​៥​លើក​,​កត្តា​យាន​១​លើក​ស្លាប់​១​នាក់​។ សរុប​ស្លាប់​៥​នាក់ ម៉ូតូ​៣​នាក់​(​មិន​ពាក់មួក​២​នាក់​) រថយន្ត​ធំ​២​នាក់​។

គ្រោះថ្នាក់​ប៉ះទង្គិច ម៉ូតូ និង​ម៉ូតូ​២​លើក​, ម៉ូតូ និង​រថយន្ត​តូច​៥​លើក ស្លាប់​១​នាក់​,​ម៉ូតូ​នឹង​រថយន្ត​ធំ​៣​លើក ស្លាប់​៤​នាក់​, ម៉ូតូ​នឹង​គោ​យន្ត​១​លើក​,​ម៉ូតូ​ដួល​ខ្លួនឯង​១​លើក​,​រថយន្ត​តូច និង​រថយន្ត​ធំ​១​លើក​។ បណ្តាល​ឲ្យ​ខូចខាត យាន​២៦​គ្រឿង ក្នុង​នោះ​មាន​៖ ម៉ូតូ​១៤​គ្រឿង​,​រថយន្ត​តូច​៦​គ្រឿង​,​រថយន្ត​ធំ​៥​គ្រឿង​,​គោ​យន្ត​១​គ្រឿង​, ថ្មើរជើង​១​នាក់​។ យានយន្ត​បង្កហេតុ ម៉ូតូ​៨​លើក​,​រថយន្ត​តូច​២​លើក​,​រង​យន្ត​ធំ​៤​លើក​។ គ្រោះ​ថ្នាក់លើ​ផ្លូវ ផ្លូវជាតិ​៤​លើក​,​ផ្លូវ​ខេត្ត​១០​លើក​។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន​៖ ខេត្តកោះកុង​១​លើក ស្លាប់​២​នាក់​,​ពោធិ៍សាត់​១​លើក ស្លាប់​១​នាក់ របួស​១​នាក់​, កំពង់ធំ​១​លើក ស្លាប់​១​នាក់ និង​ខេត្តកំពង់ស្ពឺ​១​លើក ស្លាប់​១​នាក់​។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨ មធ្យោបាយ​ចូល​គោលដៅ​៥.៧៩៥​គ្រឿង​(​ម៉ូតូ​៦៣%) មធ្យោបាយ​ល្មើស​១.០៦៩​គ្រឿង (​ម៉ូតូ​៨២%) អប់រំ​១៦៩​គ្រឿង​(​ម៉ូតូ​២៦%) មធ្យោបាយ​ពិន័យ​៩០០​គ្រឿង​(​ម៉ូតូ​១០០%)​។ លទ្ធផល​ត្រួតពិនិត្យ​មួក និង​កញ្ចក់​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨ បាន​ចុះ​អនុវត្ត​ចំនួន​៤៤​គោលដៅ ម៉ូតូ​ចូល​គោលដៅ​៣.៤២៨​គ្រឿង អប់រំ​២០៦​គ្រឿង ពិន័យ​សរុប​១.១៥៨​គ្រឿង (​មួក​៨៥៤​គ្រឿង​,​កញ្ចក់​១៥៥​គ្រឿង​,​ស្រវឹង​៥​គ្រឿង​,​ផ្សេង​ៗ១៤៩​គ្រឿង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ