ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​ក្រសួងមហា​ផ្ទៃ​ចាប់ខ្លួន​បុរស​កំពូល​ឆបោក​

11 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ បុរស​កំពូល​ឆបោក​​ដែល​ជាភ្នាក់​ងារ​ទូរទស្សន៍​មួយ​ប្រចាំ​ខេត្ត​​​កំពង់​ធំ ត្រូវ​បានសមត្ថកិច្ច​​ក្រសួង​មហា​ផ្ទៃ​​​បាន​ធ្វើ​ការ​ឃាត់​​ខ្លួន​​នៅ​វេលាព្រឹក​ថ្ងៃទី​១ មិថុនា ២០១៣ នេះ នៅ​ហាង​កាហ្វេ​តាឃៀង ស្ថិត​នៅភូមិ​ឈើ​ទាល ឃុំកំពង់​ចិនត្បូង ស្រុកស្ទោង ​ខេត្ត​​កំពង់​ធំ ពីបទឆបោក​ និងរំលោ.ភ​លើ​សេចក្តី​ទុក​ចិត្ត ។

ខេត្តកំពង់ធំ ៖ បុរស​កំពូល​ឆបោក​​ដែល​ជាភ្នាក់​ងារ​ទូរទស្សន៍​មួយ​ប្រចាំ​ខេត្ត​​​កំពង់​ធំ ត្រូវ​បានសមត្ថកិច្ច​​ក្រសួង​មហា​ផ្ទៃ​​​បាន​ធ្វើ​ការ​ឃាត់​​ខ្លួន​​នៅ​វេលាព្រឹក​ថ្ងៃទី​១ មិថុនា ២០១៣ នេះ នៅ​ហាង​កាហ្វេ​តាឃៀង ស្ថិត​នៅភូមិ​ឈើ​ទាល ឃុំកំពង់​ចិនត្បូង ស្រុកស្ទោង ​ខេត្ត​​កំពង់​ធំ ពីបទឆបោក​ និងរំលោភ​លើ​សេចក្តី​ទុក​ចិត្ត ។

បុរសដែល​តែង​តែ​​ដើរ​ឆបោកគេនោះ​ឈ្មោះ​ហៀង លីហាក់ បាន​ដើរ​បោកប្រាស់​លុយគេ​​មិន​តិច​ជាង​២០​ម៉ឺន​​ដុល្លារ​នោះ​ទេ យក​មក​ចាយ​វាយ​ហ៊ឺហា​ ទិញ​ឡាន​ ធ្វើ​ផ្ទះ​ថ្មគ្រប់បែបយ៉ាង ដោយ​ប្រើ​ប្រាស់​ស្តាយ​​ដូចៗគ្នា​ ឱ្យ​តែ​គេ​សម្លឹង​មើលទៅ​អ្នកណា​ថា​ មានលុយ​កាក់​ហើយ​នោះ រូបគេ​ក៏ធ្វើការ​ទំនាក់ទំនង បបួល​រកស៊ី​ដាក់ទុនពោពេញ​ទៅដោយ​ល្បិច​កល​ ។ ឥឡូវ​នេះ​ដល់​ថ្ងៃ​អង្សាដែល​ត្រូវ​ចូល​ដេក​គុក​ម្តងហើយ ​និងទទួល​យក​ផល​កម្ម​ដែល​ខ្លួន​​បាន​សាងមក ៕