ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​រថយន្ត​​បុករបាំង​ថ្ម​ចែក​​​ផ្លូវ​​បាក់​​អស់​​​២​កំណាត់

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​របាំង​ថ្មចែក​​ផ្លូវ​​​២​កំណាត់​​បាន​​ទទួល​រង​ការ​ខូចខាត​​​ដោយ​សារ​រថយន្ត​ម៉ាក​កូរ៉ូឡា​​ ពណ៌​ឈាមជ្រូក ​មួយ​​គ្រឿង​​បើកបុក​ កាលពីវេលាម៉ោង​​​​១០​និង​​​៤០​នាទីយប់​​​ថ្ងៃទី​​២១ មីនា ​២០១១ នៅចំណុច​​មុខ​រោងចក្រ​​ឌីខូយៀន ​ភូមិទួល​​​រកា សង្កាត់​​ចាក់​អង្រែ​​ក្រោម ខណ្ឌ​​​មានជ័យ ចំណែក​​​អ្នកបើកបរ​​ពុំមាន​រង​របួស​ធ្ងន់ធ្ងរទេ ខណៈ​រថយន្ត​​កូរ៉ូឡា​​​នោះ​ក្រពឹត​​ខាង​​មុខ​​យ៉ាងដំណំ​។

​​តាម​​ប្រភពព័ត៌​មាន​​ពី​មន្ត្រីនគរបាល​​មូល​ដ្ឋាន​​​បាន​ឱ្យ​ដឹង​ថា ​​​អ្នកបើក​​បររថយន្ត​​ខាងលើ​​នេះ​ឈ្មោះ​​​មាស ​ប៊ុន​លី ភេទប្រុស អាយុ​​៣៩​ឆ្នាំ ​មាន​ទីលំនៅ​​ក្នុងសង្កាត់​​​ដើម​មៀន ​ក្រុង​​​តាខ្មៅ ​ខេត្ត​កណ្តាល ក្រោយពេលកើតហេតុ ក៏គេច​ខ្លួន​បាត់តែ​ម្តង​។ ​មុនកើតេហតុ​​ អ្នកបើកបរ​​រថយន្ត​​បាន​​ត្រឡប់​​​ពីផឹកស៊ីនៅ​​រាជធានីភ្នំពេញ​ឆ្ពោះ​​ទៅ​លំនៅឋាន​​​​ ដោយធ្វើ​​​ដំណើរ​លើ​​​ដង​ផ្លូវ​​ជាតិលេខ​​២ ក្នុង​ទិសដៅ​​ពីជើងទៅ​ត្បូង ហើយ​ជ្រុល​​ល្បឿន​​បុក​របាំង​​ថ្ម​ខូច​រថយន្តតែ​ម្តង ។ ​​រថយន្ត​​ត្រូវ​​សមត្ថកិច្ច​​​​ដឹកទៅ​រក្សាទុក​​នៅស្នង​ការ​ដ្ឋាន​​​នគរបាល​​រាជធានីភ្នំពេញ ដើម្បី​​ចាត់ការ​​តាម​ផ្លូវច្បាប់ ៕​