ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុស្សេខ្សែភ្លើង​ឆេះ​អគារ​ក្រុម​ហ៊ុន​ មិត្តហ្វូ​ន​ ​អស់​២ជាន់ទាំង​ស្រុងនៅ​ទល់​មុខ​ផ្សារ​កណ្តាល​ក្រុង​​​សៀម​រាប

11 ឆ្នាំ មុន

ខេត្ត​សៀម​រាប៖ ភ្លើងបាន​ឆាបឆេះ​អគារ​ក្រុម​ហ៊ុន​ មិត្តហ្វូ​ន២ល្វែង​ជាប់គ្នា​យ៉ាង​សន្ឋោសន្ឋៅ​អស់​២ជាន់​ទាំង​ស្រុង បង្ក​ឲ្យមាន​ការភ្ញាក់​ផ្អើល​​កាល​ពី​វេលា​ម៉ោង​៩និង​៣០នាទី​ព្រឹក​ថ្ងៃទី​០១ មិថុនា​ ២០១៣ ស្ថិត​ក្នុង​ភូមិ​​ស្វាយដង្គុំ១ សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប​ ដោយស​ង្ស័យទុស្សេ​ខ្សែភ្លើង ​​។

ក្នុង​ហេតុការណ៍​ភ្លើ​ងឆេះផ្សែងហុយ​ទ្រលោម​ខ្មួល​ខ្មាញ់​នេះ​គេ​ឃើ​ញ​រថ​យន្ត​ពន្លត់​អគ្គិភ័យ​៤គ្រឿ​ងបាន​ទៅ​អន្តរាគមន៍បាញ់​ពន្លត់​​ រហូ​តដល់ម៉ោង​១០និង​៣០នាទី​ភ្លើង​បាន​រលត់ជាស្ថាពរ ដោយមិនឆេះរាលដាលដល់​ជាន់​​ខាង​លើ​នោះ​ទេ ហើយក៍​គ្មាន​បុគ្គលិក​ណាម្នាក់​រង​របួសដែរ ។

សូមបញ្ជាក់ថា កាលពី​ខែធ្នូ​ ២០១២ កន្លង​មក នៅ​ចម្ងាយ​ពី​ទី​តាំង​ឆេះនេះ​ ប្រមាណ​៥០០ម៉ែត្រ​ អគ្គិភ័យ​បាន​លេប​ត្របាក់​​​ផ្សារ​រាត្រី​អស់​គ្នាន​សល់​ បណ្តាល​ឲ្យ​មនុស្ស​៨នាក់​បាន​ស្លាប់​បាត់​បង់​ជីវិតផងដែរ ។