ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គ​លិក​​មណ្ឌល​​សុខ​ភាព​​ម៉ាឡៃ​ម្នាក់​​ទំនាស់​​ក្នុង​​គ្រួសារ​​ទាញ​​ពូ​ថៅ​​កា​ប់​​ប្រពន្ឋ​​និង​​កូ​ន​​២នាក់​​របួសធ្ងន់

11 ឆ្នាំ មុន

ខេត្ត​បន្ទាយមាន​ជ័យ​៖ បុគ្គ​លិក​មណ្ឌល​សុខ​ភាព​ម៉ាឡៃម្នាក់​ដោយ​សារ​ទំ​នាស់​ក្នុង​គ្រួសា​រ​​បានយក​ពូ​ថៅ​កា​ប់​ប្រពន្ឋ​និង​កូ​ន​២នាក់​ បណ្តាល​ឲ្យ​រងរបួសធ្ងន់​ កាលពី​វេលា​ម៉ោង​១រំលង​អធ្រាត្រឈានចូល​ថ្ងៃទី០១ មិថុនា ២០១៣ ស្ថិត​ក្នុង​ភូមិ​ត្រសេក​ ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ។ អំពើ​ហិ.ង្សា​ក្នុង​គ្រួសារ​ដ៏​​សាហា.វ​នេះ គេនៅ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​នៃកា​រ​​​ឈានទៅ​ដល់​​កា.ប់​សម្លា.ប់​ប្រពន្ឋនោះ​ឡើយ ។​

ខេត្ត​បន្ទាយមាន​ជ័យ​៖ បុគ្គ​លិក​មណ្ឌល​សុខ​ភាព​ម៉ាឡៃម្នាក់​ដោយ​សារ​ទំ​នាស់​ក្នុង​គ្រួសា​រ​​បានយក​ពូ​ថៅ​កា​ប់​ប្រពន្ឋ​និង​កូ​ន​២នាក់​ បណ្តាល​ឲ្យ​រងរបួសធ្ងន់​ កាលពី​វេលា​ម៉ោង​១រំលង​អធ្រាត្រឈានចូល​ថ្ងៃទី០១ មិថុនា ២០១៣ ស្ថិត​ក្នុង​ភូមិ​ត្រសេក​ ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ។ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដ៏​​សាហាវ​នេះ គេនៅ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​នៃកា​រ​​​ឈានទៅ​ដល់​​កាប់​សម្លាប់​ប្រពន្ឋនោះ​ឡើយ ។​

ជ​នដៃ​ដល់​ជាប្តី​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​សាន​ សារ៉េត អាយុ៥២​ឆ្នាំ ជា​បុគ្គ​លិក​មណ្ឌល​សុខភាព​ម៉ាឡៃ និង​ជា​អ្នក​បើក​រថ​យន្ត​សង្រ្គោះ ចំ​ណែក​ស្ត្រី​ជា​ប្រពន្ឋ​ឈ្មោះ​យឿន លី​ណា អាយុ​៤២​ ឆ្នាំ ​របួ​សក្បាល​ខាង​ឆ្វេង​​ធ្ងន់​ធ្ងរ និង​កូន​២នាក់​ទៀ​ត​ក៏​រង​របួស​ផង​ដែរ ។

តាមប្រភព​ព័ត៌មាន​ពី​អ្នក​ជិត​ខាង​បាន​​ឲ្យដឹង​ថា កន្លង​មក​គ្រួសារ​នេះ​តែង​តែមាន​រឿ​ង​ឈ្លោះ​ប្រកែក​គ្នា​ជាញឹក​ញាប់ តែ​មិនដឹង​រឿង​អ្វី​នោះ​ទេ។ ​ក្រោយ​​​ពី​​​​កើត​ហេតុ​ស្ត្រី​រងគ្រោះ​និង​កូន​ត្រូវបាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​រ​ពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត ចំ​ណែក​បុរស​ជាប្តី​រត់​គេច​ខ្លួន​បាត់​ស្រមោល ហើយ​មក​ដល់​ពេល​នេះ​សមត្ថ​កិច្ច​កំពុ​ង​ដុត​ដៃ​ជើង​តា​ម​ចាប់​ខ្លួន​ផង​ដែរ ។