រាជធានីភ្នំពេញ ៖ អង្គការគាំពារកុមារ បានរៀបចំពិធីអបអរសាទរទិវាកុមារអន្តរជាតិនៅព្រឹកថ្ងៃទី០១ មិថុនា ២០១៣ នេះ នៅបណ្ណាល័យអង្គការគាំពារកុមារ ដែលស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។
ក្នុងពិធីនេះ ក៏មានការចូលរួមពីលោកស្រីវេជ្ជបណ្ឌិតម៉ក់ រ៉ាវៀង ប្រធានអង្គការគាំពារកុមារ, លោកសៀង បុត្តា នាយកមជ្ឈមណ្ឌលភ្យូឈើ ប្រាយ និងមានកុមារចូលរួមជាច្រើននាក់ផងដែរ ។ ក្នុងនោះ ក៏មានការឧបត្ថម្ភជាសម្ភារសិក្សារបស់កុមារជូនទៅខាងអង្គការមាន កុំព្យូទ័រ២គ្រឿង និងថវិកាចំនួន៥០០០រៀលក្នុងកុមារម្នាក់ៗ ។ គួរបញ្ជាក់ថា អង្គការគាំពារកុមារនេះ បានរៀបចំពិធីអបអរសាទរទិវាកុមារជាលើក២ហើយ ៕
ចែករំលែកព័តមាននេះ