ដឹងអត់! ខេត្តតាកែវអតីតនគរភ្នំ មានភ្នំប៉ុន្មាន ឈ្មោះអ្វីខ្លះ ?
- តាកែវ
ខេត្តតាកែវ ៖ ខេត្តតាកែវជាខេត្តមួយមានភ្នំមិនច្រើនប៉ុន្មានទេ បើប្រៀបធៀបទៅខេត្តជិតខាងដូចជាខេត្តកំពត ខេត្តកំពង់ស្ពឺ ។ ដោយមានព្រំប្រទល់ជាប់ជាមួយនឹងខេត្តអាងយ៉ាង ប្រទេសវៀតណាម ខេត្តមួយនេះមានស្រុក៩ និងក្រុង១ មានប្រជាពលរដ្ឋរស់នៅប្រមាណជាង១លាននាក់ ក្នុងនោះប្រជាពលរដ្ឋធ្វើស្រែចម្ការ និងកម្មករមានប្រមាណ៦០ភាគរយ ។ អាជីវករប្រមាណ២០ភាគរយ និងមន្ត្រីរាជការ និងសមត្ថកិច្ចប្រមាណ២០ភាគរយ ។
លោកវរសេនីយ៍ឯកយ៉ុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ ហើយក៏ជាស្រុកកំណើតរបស់លោកផងនោះបាននិយាយរៀបរាប់កាលពីពេល ថ្មីៗកន្លងមកថា នៅក្នុងស្រុកគិរីវង់សម្បូរណាស់ព្រៃភ្នំ និងមានលក្ខណៈស្មុគស្មាញថែមទៀតផង ហើយភ្នំទាំងអស់នោះមាន ១-ភ្នំបាយ៉ង់កោរ ២-ភ្នំតូច ៣-ភ្នំនាងសក់ក្រអូប ៤-ភ្នំឆ្មា ៥-ភ្នំដំរីលុក ៦-ភ្នំព្រះស្បកលើ ៧-ភ្នំដុំស្វាយគយ ៨-ភ្នំក្រពើ
ចែករំលែកព័តមាននេះ