ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ចាប់​​ផ្តើម​​កាយ​ដី​ចេញ​ពីមាត់ច្រាំង​អូរ​ព្រំ​ដែន​ឡើង​វិញ

11 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត ៖ ទាហាន​ឈុត​ខ្មៅ​ថៃ​ប្រចាំ​ការ​នៅច្រក​ខ្លង​លឹក​ ស្រុក​អារញ្ញ​ បាន​យក​គ្រឿង​ចក្រ​មក​កាយ​យក​អាចម៍​ដី​ចេញ​វិញ​ហើយ​ នា​ព្រឹក​ថ្ងៃ​ទី​៣១ ឧសភា​ បន្ទាប់​ពី​ពួក​គេបាន​ចាក់​លុប​មាត់​អូរ​ព្រំដែន​នៅ​ចំណុច​ខាង​ក្រោយ​​កាស៊ីណូ​ហូលីដេ ក្រុង​ប៉ោយ​ប៉ែត​ កាល​ពី​ថ្ងៃទី​១៦​ ខែ​ឧសភា ដែល​ជា​ការ​លួច​ចាក់​លុប​មាត់​អូរ​កន្លង​មក​ស្រេច​តែ​ចិត្ត​ ដោយ​បំពាន​ខ្សែ​ព្រំដែន ។​

ក្រុង​ប៉ោយ​ប៉ែត ៖ ទាហាន​ឈុត​ខ្មៅ​ថៃ​ប្រចាំ​ការ​នៅច្រក​ខ្លង​លឹក​ ស្រុក​អារញ្ញ​ បាន​យក​គ្រឿង​ចក្រ​មក​កាយ​យក​អាចម៍​ដី​ចេញ​វិញ​ហើយ​ នា​ព្រឹក​ថ្ងៃ​ទី​៣១ ឧសភា​ បន្ទាប់​ពី​ពួក​គេបាន​ចាក់​លុប​មាត់​អូរ​ព្រំដែន​នៅ​ចំណុច​ខាង​ក្រោយ​​កាស៊ីណូ​ហូលីដេ ក្រុង​ប៉ោយ​ប៉ែត​ កាល​ពី​ថ្ងៃទី​១៦​ ខែ​ឧសភា ដែល​ជា​ការ​លួច​ចាក់​លុប​មាត់​អូរ​កន្លង​មក​ស្រេច​តែ​ចិត្ត​ ដោយ​បំពាន​ខ្សែ​ព្រំដែន ។​

តាម​ប្រភព​ព័ត៌​មាន​ពី​ក្រុម​មន្ត្រី​យោធា​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-​ថៃ​ ប្រចាំ​ការ​នៅ​ក្រុង​ប៉ោយ​ប៉ែត​បាន​ឱ្យ​ដឹង​ថា​ វា​ជា​ការពិត​ណាស់​ដែល​ភាគី​ថៃ​គ្រប់គ្រង​ដោយ​ទាហាន​ឈុត​ខ្មៅ​បាន​លួច​ចាក់​ដី​នៅ​ពេល​យប់​ លុប​មាត់​អូរ​តាម​ព្រំដែន​នៅ​ចំណុច​ខាង​ត្បូង​ស្ពាន​មិត្ត​ភាព​កម្ពុជា-ថៃ​ ចម្ងាយ​ប្រមាណ​១៥០​ម៉ែត្រដែល​មាន​ទទឹង​​ប្រមាណ​២​ទៅ​៥​ម៉ែត្រ​ និង​បណ្តោយ​ប្រមាណ​ជាង​២០០​ម៉ែត្រ​នៅ​ចំណុច​ខាង​ក្រោយ​កាស៊ីណូ​ហូលីដេ​ មាត់​អូរ​ខាង​ថៃ ។​ ការ​លួច​ចាក់​ដី​លុប​មាត់​អូរ​ព្រំដែន​នេះ​ ​ក្រុម​ការងារ​របស់​លោក​បាន​ដឹង​ និងបាន​រាយ​ការណ៍​ជូន​ដល់​ថ្នាក់​លើ​ជាបន្ត​បន្ទាប់ ទើប​ខាង​ក្រុម​ការងារ​យោធា​ ទំនាក់​ទំនង​ព្រំដែន​កម្ពុជា​-ថៃ​ បាន​ចូល​ទៅ​ប្រជុំ​រក​ដំណោះ​ស្រាយ​ជា​មួយ​ភាគី​ថៃ​ ឱ្យ​មាន​ការ​កាយ​ចេញ​វិញ​តាម​កិច្ច​ព្រម​ព្រៀង​ ព្រោះ​ការ​ធ្វើ​នេះ​បាន​រំលោភ​ជាក់​ស្តែង​ ។​ ដោយ​សារ​មាន​ប្រតិ​កម្ម​ ទើប​ពេល​នេះ​ខាង​ភាគី​​ថៃ​ដែល​គ្រប់​គ្រង​ដោយ​ទាហាន​ឈុត​ខ្មៅ​នោះ​បាន​ដឹង​ពី​កំហុស​របស់​ខ្លួន​ ក៏​បាន​យក​គ្រឿង​ចក្រ​អេស្កា​វ៉ាទ័រ​១​គ្រឿង​ និង​រថយន្ត​កង់​១០​ ចំនួន​២​គ្រឿង​មក​កាយ​យក​អាចម៍​ដី​ដែល​ពួក​គេ​បាន​ចាក់​លុប​តាម​មាត់​អូរព្រំដែន​នោះ​​ដឹក​ចេញ​ ទុក​មាត់​អូរ​ឱ្យ​នៅ​រក្សា​ភាព​ដើម​វិញ ។

គួរ​រំលឹក​ថា ​កន្លង​មក​ កាស៊ី​ណូ​ហ្គោល​​ឌិន​ក្រោនធ្លាប់បាន​ចាក់​ដី​ធ្វើ​កន្លែង​​ផលិត​​ទឹក​បរិ​សុទ្ធ​នៅជាប់​មាត់​អូរ​ព្រំ​ដែន​កម្ពុជា​-ថៃ និង​​ធ្វើ​ឱ្យ​អាចម៍​ដីហូរ​ចូល​ក្នុង​អូរ​ព្រំ​ដែន​​បន្តិចបន្តួច​​ត្រូវ​ទាហាន​ឈុត​​ខ្មៅ​ថៃ​ដែល​ឈរ​​ជើង​នៅ​តាម​ខ្សែ​ក្រវាត់​ព្រំដែន​មក​រារាំង​ និងហាម​ឃាត់​​មិន​​​ឱ្យខាង​កម្ពុជា​ចាក់​អាចម៍​ដី លុប​អូរ​ព្រំដែន​នោះ​ឡើយ ដោយ​ពួក​គេ​និយាយ​ថា​ អូរ​ព្រំ​ដែន​នេះ​ជា​តំណាង​ឱ្យ​ព្រំដែន​រវាង​កម្ពុជា​-ថៃ​ផងដែរ ​ដូច្នេះ​​មិន​​អនុ​ញ្ញាត​ឱ្យ​ភាគី​ណាមួយ​ចាប់ដី​រំលោភ​បំពាន​តាម​មាត់​អូរ​ព្រំដែន​នេះ​ឡើយ ។

ការចាក់​ដី​នេះ​ដែរ ​​ក្នុង​អំឡុង​ទស​វត្ស​ឆ្នាំ​៩០​សម័យ​លោក​ឈួន ​លីក​ផៃ​ ធ្វើ​ជា​នាយ​ក​រដ្ឋ​មន្ត្រី​ ធ្លាប់​បាន​ទាម​​ទារ​ឱ្យ​​កាយ​ដី​ចេញ​ពី​មាត់​អូរ​ព្រំ​ដែន​​ទៀត​ផង​ ​ពេល​មាន​ការ​ចាក់​ដី​ធ្វើ​កាស៊ីណូ​ ដូចគ្នា​នេះ​ដែរ​មិន​ទាន់​ដឹងថា ​ភាគី​ថៃមាន​ឥរិយា​បថ​បែប​ណា​នៅ​ឡើយទេ ៕