ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​៦​ខ្នង ដើមឈើ​រលំ​សង្កត់​ផ្ទះ​ប៉ើង​ដំបូល​១១​ខ្នង

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ផ្ទះ​៦​ខ្នង​បាន​បាក់​រលំ​ដល់​ដី​ខូច​ទាំងស្រុង និង​១១​ខ្នង​ទៀត ត្រូវ​បាន​ដើមឈើ រលំ​សង្កត់ពីលើ និង​ខូចខាត ដោយសារ​តែ​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់ កាលពី​ម៉ោង​៧ និង​៣០​នាទី​យប់…

ខេត្តកណ្ដាល ៖ ផ្ទះ​៦​ខ្នង​បាន​បាក់​រលំ​ដល់​ដី​ខូច​ទាំងស្រុង និង​១១​ខ្នង​ទៀត ត្រូវ​បាន​ដើមឈើ រលំ​សង្កត់ពីលើ និង​ខូចខាត ដោយសារ​តែ​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់ កាលពី​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែតុលា ឃុំ​កំពង់​កុង និង​ឃុំ​ពោធិ​បាន ស្រុក​កោះធំ​។ មន្ត្រី​នគរបាល​ស្រុក​កោះធំ បានឱ្យ​ដឹង​ថា ផ្ទះ​បី​ខ្នង​ដែល​រលំ នៅ​ឃុំ​កំពង់​កុង មាន​ទទឹង​៤​ម៉ែត្រ បណ្តោយ​៥​ម៉ែត្រ ធ្វើ​អំពី​ឈើ ជញ្ជាំង​ស័ង្កសី ដំបូល​ប្រក់​ស័ង្កសី​។ ទី​១-​ម្ចាស់ផ្ទះ ប្តី​ឈ្មោះ ហ៊ុន ម៉េ​ត អាយុ​៥២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ហ៊​ន ស៊ា​ង​ហ៊ អាយុ​៥០​ឆ្នាំ មានកូន​៣​នាក់ សព្វថ្ងៃ​រស់នៅ​ភូមិ​ល្វា​ទោង ឃុំ​កំពង់​កុង ស្រុក​កោះធំ​។

ផ្ទះ​ទី​២ ប្តី​ឈ្មោះ លាង សុខ​នី អាយុ​៣១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ញ៉ែ​ម សុខ​រី អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ត្របែក​ពក ឃុំ​កំពង់​កុង​។ ទី​៣-​ប្តី​ឈ្មោះ លី​ម ម៉ាត់ អាយុ​៣៥​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ នួន​ពេ​ជ វ​លក្ខណ៍ អាយុ​៣២​ឆ្នាំ មានកូន​៥​នាក់ ស្រី​៣​នាក់ នៅ​ភូមិ​ត្របែក​ពក ឃុំ​កំពង់​កុង​។ និង​ផ្ទះ​ដែល​ដើមឈើ​ដួល​សង្កត់​ប៉ះ​មក​លើ​ផ្ទះ​មាន​បី​ខ្នង​មាន ១-​ផ្ទះ ប្តី​ឈ្មោះ ហាក់ ហេង អាយុ​៣៦​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ចំ ចាន់​ធួន អាយុ​៣៨​ឆ្នាំ មានកូន​៤​នាក់ (​ដើម​ថ្កូវ​ដួល​សង្កត់​មក​លើ​ផ្ទះ​ស្រាល​) នៅ​ភូមិ​ទួល​ដូន​គាំ ឃុំ​កំពង់​កុង​។ ២-​ផ្ទះ​ឈ្មោះ ប៉ែន ហុង អាយុ​៦៦​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ប្រុ​ក ផ​ន អាយុ​៥៤​ឆ្នាំ មានកូន​៤​នាក់ ស្រី​៣​នាក់ នៅ​ភូមិ​ទួល​ដូន​គាំ ឃុំ​កំពង់​កុង​(​ដើម​ស្វាយ​ដួល​ដួល​សង្កត់​មក​លើ​ផ្ទះ​ស្រាល​)​។

៣-​ផ្ទះ​ប្តី​ឈ្មោះ ហេង ប៉ែ​ត អាយុ​៥២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ហឿ​ង ធី អាយុ​៤២​ឆ្នាំ មានកូន​៥​នាក់ ស្រី​២​នាក់ នៅ​ភូមិ​ក្បាលដំរី​លើ ឃុំ​កំពង់​កុង (​ដើម​ស្វាយ​ដួល​សង្កត់​មក​លើ​ផ្ទះ​ស្រាល​)​។ ពេល​ជាមួយ​គ្នា​នេះ​ដែរ​នៅ ឃុំ​ពោធិ៍​បាន មាន​ករណី​គ្រោះ​ធម្មជាតិ​មួយ​កើត​ទ្បើ​ង​បណ្តាល​ឲ្យ​រលំ​ផ្ទះ​ចំនួន​៣​ខ្នង បាក់​ខូចខាត​ទាំងស្រុង និង​៨​ខ្នង​ទៀត រង​ការ​(​ប៉ះពាល់​ស្រាល​) នៅ​ចំណុច​ភូមិ​ព្រែក​តា​ដុល ឃុំ​ពោធិ​បាន​។ ម្ចាស់ផ្ទះ​រលំ ១.​ម្ចាស់ផ្ទះ​ឈ្មោះ ជឿន ហឿ​ន អាយុ​៣៨​ឆ្នាំ ប្រពន្ធ​ឈ្មោះ ឡុ​ង ឡាំង អាយុ​៤០​ឆ្នាំ ផ្ទះ​ធ្វើ​អំពី​ឈើ ប្រក់​ហ្វ៊ី​ប្រូ ជញ្ជាំង​ស​ង្ក័​សី ទំហំ​ទទឹង​៥​ម៉ែត្រ បណ្តា​យ​៩​ម៉ែត្រ បណ្តាល​ឲ្យ​ងាប់​គោ​១​ក្បាល និង​របស់របរ​មួយ​ចំនួន​។

២.​ឈ្មោះ លី តាំង​ហេង អាយុ​៣៧​ឆ្នាំ ប្រពន្ធ ឈ្មោះ ឡោ ស៊ី​ថា​ន អាយុ​៣៨​ឆ្នាំ ផ្ទះ​ធ្វើ​អំពី​ឈើ​ប្រក់ស​ង្ក័​សី ជញ្ជាំង​ឈើ ទទឹង​៥​ម៉ែត្រ បណ្តា​យ​៩​ម៉ែត្រ ខូចខាត​ទាំងស្រុង​។ ៣.​ឈ្មោះ ផៃ ម៉​ន អាយុ​៣១​ឆ្នាំ ប្រពន្ធ​ឈ្មោះ សុ​ន សុខ​គី អាយុ​២៩​ឆ្នាំ ផ្ទះ​ធ្វើ​ពី​ឈើ​ប្រក់ស​ង្ក័​សី ជញ្ជាំង​ស​ង្ក័​សី ទទឹង​៤.៥​ម៉ែត្រ បណ្តា​យ​៧​ម៉ែត្រ ខូចខាត​ទាំងស្រុង​។ និង​ផ្ទះ​ចំនួន​៨​ខ្នង​ទៀត​រង​ការ​ខូចខាត​បន្តិចបន្តួច​។ ក្នុង​ហេតុការណ៍​នេះ មិន​មាន​មនុស្ស​ស្លាប់ និង​របួស​ធ្ងន់ធ្ងរ​ទេ​៕


https://www.youtube.com/watch?v=lBeSC11BXP8

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ