ច្រើនលើកហើយនៅកណ្តាលព្រៃ ចាំមើលលូវម្តងមើល៎
- ក្រចេះ
ខេត្តក្រចេះ ៖ ក្រុមមន្ត្រីបានអះអាងថា រណ្តៅរ៉ែមាសធំៗដែលលួចធ្វើអាជីវកម្មជីកកាយខុស ច្បាប់ អនាធិបតេយ្យ នៅចំណុចព្រៃតំបន់រ៉ែ ក្នុងភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ…
ខេត្តក្រចេះ ៖ ក្រុមមន្ត្រីបានអះអាងថា រណ្តៅរ៉ែមាសធំៗដែលលួចធ្វើអាជីវកម្មជីកកាយខុស ច្បាប់ អនាធិបតេយ្យ នៅចំណុចព្រៃតំបន់រ៉ែ ក្នុងភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ…
ខេត្តក្រចេះ ៖ ក្រុមមន្ត្រីបានអះអាងថា រណ្តៅរ៉ែមាសធំៗដែលលួចធ្វើអាជីវកម្មជីកកាយខុស ច្បាប់ អនាធិបតេយ្យ នៅចំណុចព្រៃតំបន់រ៉ែ ក្នុងភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ មានចំនួន ៧ទីតាំងត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចុះធ្វើការបង្ក្រាបកាយដីលុបរណ្តៅចោលទាំងស្រុង ។
ប្រធានមន្ទីររ៉ែ និងថាមពលខេត្តក្រចេះលោក សុខ គីរីរ័ត្ន បានថ្លែងឲ្យដឹងទៀតថា អាជ្ញា ធរមានសមត្ថកិច្ចដឹកនាំដោយលោក ធុច បញ្ចសន្តិភាពព្រះរាជអាជ្ញាររងអមសាលាដំបូង ខេត្ត នៅថ្ងៃទី២៤ ខែតុលានេះ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងតំបន់រ៉ែខុសច្បាប់ទាំងនោះ ។ រណ្តៅរ៉ែមាសទាំងនោះធំក៏ត្រូវបានអាជ្ញាធរសម្រេចយកគ្រឿងចក្រឈូសដីលុបចោល និង បំផ្លាញនូវរោងសិប្បកម្មកែច្នៃមួយចំនួនទៀត ។
លោកប្រធានមន្ទីររ៉ែ និងថាមពលបានថ្លែងទៀតថា ក្នុងស្ថានភាពការចុះបង្ក្រាបពីកម្លាំង សមត្ថកិច្ចជំនាញទៅលើតំបន់រ៉ែអនាធិបតេយ្យនៅថ្ងៃនេះ គឺមិនមានតុល្យភាពអ្វីមួយមិន ប្រក្រតីកើតមានឡើងនោះទេ ហើយក៏មិនមានការចាប់ខ្លួនជនណាម្នាក់ជាឈ្មួញរ៉ែខុសច្បាប់ នោះដែរ ខណៈដែលឈ្មួញរ៉ែទាំងនោះបានដឹងខ្លួនមុន និងបានគេចយកតែរួចខ្លួន បោះបង់ រណ្តៅរ៉ែមាសដែលពួកគេបានលួចធ្វើអាជីវកម្មនៅកណ្តាលព្រៃ ។
ស្ថានភាពការចូលទៅបង្ក្រាបទីតាំងរ៉ែមាសខុសច្បាប់របស់អាជ្ញាធរក៏ត្រូវបានគេមើល ឃើញថា គឺតែងតែធ្វើឡើងជាបន្តបន្ទាប់ តែប្រសិទ្ធភាពហាក់មិនទទួលបាននោះទេ ។ ក៏ព្រោះ តែឈ្មួញរ៉ែឱកាសនិយមនៅតែមានការលួចធ្វើអាជីវកម្មជីកកាយខុសច្បាប់ទៅបាន ។ តែយ៉ាងណាប្រធានមន្ទីររ៉ែ និងថាមពល គឺលោកសុខ គីរីរ័ត្ន បានអះអាងថា វិធានការរបស់ អាជ្ញាធរដែលបានធ្វើឡើងលើកនេះ គឺនិងមានប្រសិទ្ធភាពនៅពេលដែលអាជ្ញាធរបាន សម្រេច លុបរណ្តៅរ៉ែទាំងនោះចោលអស់ទាំងស្រុងទៅហើយនោះ ។
គួររំលឹកថា តំបន់រ៉ែខុសច្បាប់អនាធិបតេយ្យដែលត្រូវអាជ្ញាធរចុះមានវិធានការបង្ក្រាបនេះ ត្រូវគេរាយការណ៍ថា ទើបតែមានសកម្មភាពបន្តលួចជីកកកាយសារជាថ្មីវិញ កាលពី អំឡុងរយៈពេលពីរបីខែមកនេះ បន្ទាប់ពីតំបន់រ៉ែទាំងនោះត្រូវបានអាជ្ញាធរចុះបង្ក្រាប ។ ក៏ព្រោះតែអាជីវកម្មរ៉ែខុសច្បាប់នៅតំបន់នោះធ្លាប់បានសម្លាប់កម្មករខ្មែរអស់ជាច្រើននាក់ បណ្តាលឲ្យស្លាប់ ដោយសារតែបាក់រណ្តៅសង្កត់នៅក្នុងបាតដី ។ តែការបង្ក្រាបពីសំណាក់អាជ្ញាធរត្រូវបានពលរដ្ឋនៅតំបន់នោះមើលឃើញថា គឺធ្វើឡើងបានតែមួយអន្លើរប្រៀបដូចជា វែកចកដោយ ពួកក្រុមឈ្មួញឱកាសនិយមនៅតែមានសកម្មភាពលួចធ្វើអាជីវកម្មទៅបានដដែល ៕
ចែករំលែកព័តមាននេះ