ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិសក្រសួងមហាផ្ទៃ​ និងចៅក្រម ​ឆែកឆេរ​ភូមិ​គ្រឹះ​ថៅកែ​ហាង​កាហ្វេ​​ជាប់បទ​ល្មើស នៅក្រុង​បាត់​ដំបង

11 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖ មក​ដល់វេលា​ម៉ោង​១១​និង៣០​នាទីថ្ងៃ​ត្រង់ថ្ងៃ​ដដែលប៉ូលិស​ក្រសួង​​មហាផ្ទៃ​ និង​ចៅក្រម​សាលាដំបូងខេត្ត​បាត់​ដំបង ព្រម​ទាំង​មន្ត្រី​អាជ្ញាធរ​បាន​ធ្វើការ​ឆែកឆេរ​ភូមិ​គ្រឹះ​របស់ថៅកែ​ហាងកាហ្វេ​ស៊ីធី​កាហ្វេ​នៅក្រុងបាត់​ដំបង ដែល​ជាប់​ពាក់ព័ន្ធ​​បទ​ល្មើស​ជាច្រើន… ប៉ុន្តែ​​លទ្ធផល​យ៉ាង​ណានោះ​នៅមិន​ទាន់​ដឹងទេ ត្រូវរង់ចាំ​បន្តិចទៀត ។

សូមបញ្ជាក់ថា បុរស​ថៅកែ​ហាង​កាហ្វេ​ស៊ីធី​ម្នាក់​​នេះត្រូវបាន​ចាប់ខ្លួន​នៅ​ក្នុងហាងកាហ្វេ​យីហោស៊ីធីកាហ្វេ មានទីតាំង​​​ភូមិរតនៈ សង្កាត់​រតនៈ ក្រុង​បាត់​ដំបង នាព្រឹក​ម៉ោង៩​និង​២០នាទី​ថ្ងៃទី​​៣១ ឧសភា ២០១៣ ។

ប្រភពព័ត៌មាន​ឱ្យដឹងថា ថៅកែហាង​កាហ្វេ​ដែល​ត្រូវសមត្ថ​កិច្ចចាប់​ខ្លួន​នេះឈ្មោះ​ហ៊ុយ ហេង អាយុ៣៦​ឆ្នាំ គឺចាប់​​តាម​ដីកា​បង្គាប់​​ឱ្យ​ចាប់​ខ្លួន​លេខ២១៩ ចុះថ្ងៃទី​៩ ឧសភា ២០១៣ ដោយ​ចៅក្រម​ស៊ើបសួរ​លោក​​គឹម ម៉េង ក្រោមបទ​ចោទ​ប្រកាន់​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់ និង​បំផ្លិច​បំផ្លាញ​ទ្រព្យ​​អ្នកដទៃ  (មាន​ពាក្យបណ្តឹង) និងបទល្មើសផ្សេង​ៗ​​ទៀត​ជាច្រើន​ទៀត ។

ថៅកែហាងកាហ្វេ​ខាងលើ​​ជា​មន្ត្រី​យោធា​ស៊ី​ឈ្មោះ​គេ ហើយ​ធ្លាប់បង្កបញ្ហាជាច្រើន​ដែល​ខណៈពេល​នេះរងការ​ចោទ​ប្រកាន់​​ពីដើម​ បណ្តឹង២​នាក់ និង​ជាប់​បទ​ល្មើសជាច្រើនទៀត ។ កន្លងមកសមត្ថកិច្ចនៅខេត្ត​បាត់​ដំបង ធ្វើអីគេមិនកើត​សោះ ពីព្រោះ​ថា លោក​ហ៊ុយ ហេង ថៅកែហាង​កាហ្វេ​ម្នាក់នេះ​​​មាន​ខ្នង​បង្អែក​ក្រាស់ៗ​នៅ​ក្រុង​បាត់​ដំបង ដូចជា ប៉េអឹម​កាង​​ជាដើម ។

ប្រតិ​បត្តិ​ការចាប់ខ្លួននេះធ្វើឡើងដោយកម្លាំង​នាយកដ្ឋាន​សន្តិ​​សុខផ្ទៃក្នុងរបស់​ក្រសួងមហា​ផ្ទៃដែលទទួល​បញ្ជា​ផ្ទាល់ពី​សម្តេច​តេជោ​​នាយករដ្ឋមន្ត្រី​ និងអគ្គស្នងការនគរបាល​ជាតិ​សហ​ការ​ជាមួយ​ចៅក្រម​​សាលាដំបូងខេត្ត​បាត់​ដំបង និងមន្ត្រី​អាជ្ញាធរ​ ព្រមទាំង​មានការ​យក​ចិត្ត​ទុក​ដាក់​ចាត់​ចែង​ពីសំណាក់​លោក​ជីវ កេង​ ប្រធាន​សាលាដំ​បូង​រាជធានី​ភ្នំ​ពេញ​៕