ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ដើម​ភាគតិច​មួយ​ក្រុម នាំ​គ្នា​លួច​កា.ប់​ទន្ទ្រាន​ដី​ព្រៃ

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្ត​មណ្ឌល​គី​រី ៖ មន្ត្រី​ជំនាញ​បរិស្ថាន សហការ​ជាមួយ​កម្លាំង​ចម្រុះ​ស្រុក​ពេ​ជ្រា​ដា បាន​ចុះ​ប្រតិបត្តិការ​ហាមឃាត់ ការ​កាប់​រុករាន​ដី​ព្រៃ​ខុសច្បាប់ កាលពី​រសៀល​ថ្ងៃ​ទី​២៣ តុលា ២០១៨ នៅ​ចំណុច​អូរ​ពោត…

ខេត្ត​មណ្ឌល​គី​រី ៖ មន្ត្រី​ជំនាញ​បរិស្ថាន សហការ​ជាមួយ​កម្លាំង​ចម្រុះ​ស្រុក​ពេ​ជ្រា​ដា បាន​ចុះ​ប្រតិបត្តិការ​ហាមឃាត់ ការ​កាប់​រុករាន​ដី​ព្រៃ​ខុសច្បាប់ កាលពី​រសៀល​ថ្ងៃ​ទី​២៣ តុលា ២០១៨ នៅ​ចំណុច​អូរ​ពោត ស្ថិត​ក្នុងភូមិ​ពូ​ទឺ​ត ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខណៈ​មាន​អ្នក​ភូមិ​ចំនួន​២០​នាក់ កំពុង​ធ្វើ​សកម្មភាព​កាប់​ព្រៃ​ដើម្បី​យក​ដី​ជា​កម្មសិទ្ធិ​។

លោក វុ​ធ សា​រុំ នាយក​ដែន​ជម្រក​ការពារ​សត្វព្រៃ​ភ្នំ​ណាំ​លៀរ​បាន​ឲ្យ​ដឹង​ថា «​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគតិច​មួយ​ក្រុម​រស់នៅ​ភូមិ​ឃុំ​ខាងលើ មាន​គ្នា​ប្រមាណ​២០​នាក់​បាន​ទៅ​កាប់​ទន្ទ្រាន​ដី​ព្រៃ​នៅ​ជិត​ស្នាក់​ការ​អូរ​ពោត តាំងពី​ថ្ងៃ​ទី​២២ រហូត​ដល់​ថ្ងៃ​ទី​២៣ តុលា ដោ យ​ពួក​គេ​បាន​កាប់​ព្រៃ​កំណត់​ធ្វើ​ជា​ព្រំ​ជា​ច្រើន​កន្លែង​»​។ នាយក​ដែន​ជម្រក​ការពារ​សត្វព្រៃ​ភ្នំ​ណាំ​លៀរ​បាន​បន្ត​ថា៖

«​ទោះបី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ហាមឃាត់ និង​ពន្យល់ មិន​អនុញ្ញាត​ឲ្យ​ពួក​គាត់​បន្ត​កាប់​រាន​ដី​ព្រៃ​យ៉ាងណា​ក៏​ព្រម​ស្តាប់ ដោយ​គាត់​អះអាង​ថា បាន​សុំ​ទៅ​អាជ្ញាធរ​រួច​ហើយ​…​ក្រោយ​ពី​មន្ត្រី​ជំនាញ​បាន​សុំ​គោលការណ៍​ពី​ថ្នាក់លើ ក៏​សម្រេច​ចុះ​ទៅ​ហាមឃាត់​ពួ​គគាត់​ជា​លើក​ទី​ពីរ និង​បាន​ហៅ​តំណាង​អ្នក​ភូមិ​ចំនួន​៥​នាក់​ទៅ​ពិភាក្សា​នៅ​ស្នាក់​ការ​បរិស្ថាន ហើយ​ពួក​គាត់​ក៏​បាន​យល់ព្រម​ឈប់​កាប់​ព្រៃ​ដោយ​រង់ចាំ​ធ្វើ​ពាក្យ​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ខេត្ត និង​សេចក្តីសម្រេច​ពី ថ្នាក់ដឹកនាំ​សិន​»​។

គិត​ត្រឹម​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២៣ តុលា ២០១៨ ក្រុម​អ្នក​ភូមិ​ដែល​ចូល​ទៅ​កាប់​ព្រៃ​យក​ដី ក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​ភ្នំ​ណាំ​លៀរ បាន​បំបែក​គ្នា​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ក្រោយ​មានការ​សម្របសម្រួល ពី​អាជ្ញាធរ ដោយ​មិន​មាន​ឃាត់ខ្លួន​មនុស្ស​ណា​ម្នាក់​ឡើយ​ក្នុង​ករណី​ខាងលើ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ