ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​បោះទុន​ជិត​30​លាន​ដុល្លារ​ទៅ​ខេត្ត​ព្រះ​សីហ​នុ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) បាន​សម្រេច​ចេញ « វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​»​ជូន​ដល់​ក្រុមហ៊ុន​ចំនួន​៤ ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន​ជិត​៣០​លាន​ដុល្លារ ដើម្បី​បង្កើត​រោងចក្រ​ចក្រ​ផលិត​ក្តារ​ប៉ា​កេ​, ក្តារបន្ទះ និង​គ្រឿងសង្ហារិម…

ខេត្តព្រះសីហនុ ៖ គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) បាន​សម្រេច​ចេញ « វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​»​ជូន​ដល់​ក្រុមហ៊ុន​ចំនួន​៤ ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន​ជិត​៣០​លាន​ដុល្លារ ដើម្បី​បង្កើត​រោងចក្រ​ចក្រ​ផលិត​ក្តារ​ប៉ា​កេ​, ក្តារបន្ទះ និង​គ្រឿងសង្ហារិម និង​រោងចក្រ​ផលិតក​កាបូប និង​វ៉ា​លី​សមាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

ក្រុមហ៊ុន​ទាំង​បួន​នោះ​មាន​ដូច​ជា ទី​១ ក្រុមហ៊ុន INVISTA DECOR CO.,LTD​គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្តារ​ប៉ា​កេ ក្តារបន្ទះ និង​គ្រឿងសង្ហារិម មាន​ទុន​វិនិយោគ​ចំនួន​១,៥​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន​១៣៥​កន្លែង​។

ទី​២ ក្រុមហ៊ុន GLORY ALLIANCE (CAMBODIA) CO.,LTD គម្រោង​បង្កើត​រោងចក្រ​ផលិត កាបូប និង​វ៉ាលិស មាន​ទុន​វិនិយោគ​ប្រមាណ​៥,៦៤​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន​៣៨០​កន្លែង ។ ទី​៣ ក្រុមហ៊ុន CAMBODIAN TROPIC FLOORING CO.,LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្តារ​ប៉ា​កេ ក្តារបន្ទះ និង​គ្រឿងសង្ហារិម មាន​ទុន​វិនិយោគ​ចំនួន ៦,៥​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន​៥៤០​កន្លែង និង​៤​ក្រុមហ៊ុន COUGAR WOOD INDUSTRY CO.,LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្តារ​ប៉ា​កេ និង​ក្តារបន្ទះ មាន​ទុន​វិនិយោគ​ប្រមាណ​១៤,៩៥​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន​១៦២​កន្លែង ។

ខេត្ត​ព្រះ​សីហ​នុប​ច្ចុ​ប្បន្ន​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​៣ ដូច​ជា តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ជាប់​កំពង់​ផែ​ស្វ័​យ​ត្ន​ក្រុងព្រះសីហនុ តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាង ស្រុក​ព្រៃ​នប់ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដ៏​ធំ​មួយ​នៅ​ក្នុងស្រុក​ស្ទឹង​ហាវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ