ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហើមពោះ​តឹង​ណែន​សាក​វិធី​ព្យាបាល​នេះ

5 ឆ្នាំ មុន

តើ​អ្នក​ធ្លាប់​សម្គាល់​ឃើញ​ថា ពោះ​ដូច​ជា​តឹង​ជាង​ធម្មតា ឬ​ហើម​ក្រោយ​ពី​ញ៉ាំ​អាហារ​រួច​ទេ ? នេះ​គឺជា​បញ្ហា​ដែល​កើត​មាន​ញឹកញាប់​មួយ​សម្រាប់​អ្នក​ដែល​មាន​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើការ​មិន​បាន​ល្អ ព្រមទាំង​ញ៉ាំ​អាហារ​ច្រើន​ទៀត​។ ថ្វីបើ​រឿង​នេះ​គ្រាន់តែ​កើត​ឡើង​នៅ​ពេល​ញ៉ាំ​អាហារ​ក៏​ដោយ ក៏​វា​នៅ​តែ​អាច​បង្ក​ភាព​មិន​មាន​ផាសុកភាព​ដែរ ជា​ពិសេស​ពេល​ញ៉ាំ​អាហារ​នៅ​ខាងក្រៅ​ផ្ទះ​តែ​ម្តង ។…

តើ​អ្នក​ធ្លាប់​សម្គាល់​ឃើញ​ថា ពោះ​ដូច​ជា​តឹង​ជាង​ធម្មតា ឬ​ហើម​ក្រោយ​ពី​ញ៉ាំ​អាហារ​រួច​ទេ ? នេះ​គឺជា​បញ្ហា​ដែល​កើត​មាន​ញឹកញាប់​មួយ​សម្រាប់​អ្នក​ដែល​មាន​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើការ​មិន​បាន​ល្អ ព្រមទាំង​ញ៉ាំ​អាហារ​ច្រើន​ទៀត​។ ថ្វីបើ​រឿង​នេះ​គ្រាន់តែ​កើត​ឡើង​នៅ​ពេល​ញ៉ាំ​អាហារ​ក៏​ដោយ ក៏​វា​នៅ​តែ​អាច​បង្ក​ភាព​មិន​មាន​ផាសុកភាព​ដែរ ជា​ពិសេស​ពេល​ញ៉ាំ​អាហារ​នៅ​ខាងក្រៅ​ផ្ទះ​តែ​ម្តង ។ គន្លឹះ ខ្លះ​ៗ​ដែល​អ្នក​អាច​សាកល្បង​បាន​ដើម្បី​បំបាត់​ការ​ហើមពោះ ។

១-ញ៉ាំ​ផ្លែ​ចេក ៖ បើសិនជា​ពោះ​អ្នក​ឧស្សាហ៍​ហើម​ក្រោយ​ពី​ញ៉ាំ​អាហារ​រួច ការ​ញ៉ាំ​ផ្លែ​ចេក​ប្រហែលជា​អាច​ជួយ ឲ្យ​អាការ​នេះ​ធូរស្រាល​វិញ​បាន ។ ហេតុផល​មួយ​នៅ​ពីក្រោយ​រឿង​​នេះ​ដោយសារ​តែ ផ្លែ​ចេក​ជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម ដែល​អាច​បង្គ្រប់​ជាតិ​​ទឹក​ក្នុង​ខ្លួន​ផង ហើយ​បន្ថយ​ការ​ហើមពោះ​ទៀត ។ ផ្លែ​ឈើ​មួយ​នេះ​ផ្ទុក​ទៅ​ដោយ​អាស៊ីត​​អា​មី​ណេ ដែល​អាច​បញ្ចេញ​ជាតិ​ទឹក​ដ៏​ច្រើន​ចេញពី​ក្នុង​ខ្លួន ដូច្នេះ​ការ​ហើមពោះ​ក៏​ស្រាកស្រាន្ត​ទៅ​វិញ​ដែរ ។

២-ញ៉ាំ​អាហារ​ជា​រុក្ខជាតិ​ដែល​សម្បូរ​ប្រូ​បាយ​អូ​ទិច ៖ ហេតុផល​មួយ​ផ្សេង​ទៀត​ដែល​ពោះ​អ្នក​ងាយ​នឹង​ហើម​នោះ​គឺ អ​តុល្យភាព​នៃ​បាក់តេរី ល្អ​ៗ​ក្នុង​ពោះវៀន ។ នៅ​ពេល​មាន​បាក់តេរី អាក្រក់​ៗ​ច្រើន​ចូល​ក្នុង​ក្រពះ នោះ​វា​នឹង​បង្ក​ឱកាស​នៃ​ការ​ហើមពោះ កាន់​តែ​ច្រើន​ដែរ ។ ដូច្នេះ​ហើយ​ការ​ជ្រើសរើស​អាហារ​ជា​រុក្ខជាតិ​ដែល​សម្បូរ​ប្រូ​បាយ​អូ​ទិច​អាច ជួយ​បាក់តេរី ល្អ​ៗ​មាន​តុល្យភាព​វិញ​បាន ហើយ​ក៏​បំបាត់​ការ​ហើមពោះ​បាន​ដែរ ។

៣-បន្ថយ​ការ​ញ៉ាំ​ប្រៃ ៖ បើសិនជា​អ្នកជា​មនុស្ស​ចូល​ចិត្ត​ញ៉ាំ​អាហារ​ប្រៃ អ្នក​គួរ​កាត់​បន្ថយ​វា​ហើយ ដោយសារ​តែ​វា​អាច​ធ្វើ ឲ្យ​ហើមពោះ​ដែរ ។ ហេតុផល​នោះ​គឺថា ជាតិ​សូ​ដ្យូ​ម​របស់​អាហារ ប្រៃ​ៗ អាច​ធ្វើ​ឲ្យ​ចាល់ ជាតិ​ទឹក​ក្នុង​រាង​កាយ ហើយ​ក៏​បង្ក​ជា​ការ​ហើមពោះ​ទៅ ។

៤-ទឹកក្រូច​ឆ្មារ ៖ អ្វី​ដែល​ផ្តល់​ភាព​អស្ចារ្យ​ទៅ​លើ​ក្រូចឆ្មារ​នោះ​គឺថា​វា​មាន​សមត្ថភាព​ភ្ញោច​​អង់ស៊ីម​ក្នុង​ក្រពះ ដើម្បី​ជួយ​ដល់​ការ​រំលាយ​អាហារ ។ បើសិនជា​អ្នក​ច្រើន​តែ​មាន​អាការ​ហើមពោះ​មែន ចូរ​រៀបចំ​ទឹក​ក្តៅ ឧណ្ហ​ៗ​មួយ​កែវ ហើយ​ចាក់ទឹក​ក្រូចឆ្មារ​ចូល​ក្នុង​នោះ​ដើម្បី​ទទួលទាន​ទៅ ។ ភេសជ្ជៈ​មួយ​នេះ​មាន​សមត្ថភាព​ច្រោះ​ជាតិ​សូ​ដ្យូ​ម​ដែល​លើ ចេញពី​រាក​ងាយ ហើយ​វា​មិន​ត្រឹមតែ​ជួយ​បន្ថយ​ការ​ហើមពោះ​ទេ តែ​ក៏​អាច​បន្ថយ​ការ​ហើម​ដៃ មុខ និង​ជើង​ផង​ដែរ ។

៥-ម៉ាស្សា​ពោះ ៖ ការ​ម៉ាស្សា​ពោះ​អាច​ជួយ​បន្ធូរ​សម្ពាធ​ដែល​ស្ថិត​នៅ​ចំ​កណ្តាល​ពោះ ដូច្នេះ​វា​នឹង​ជួយ​ជំរុញ​ខ្យល់​ចេញពី​ក្នុង​ពោះ​បាន​ដែរ ។ វា​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធ​ភាព​បំផុត​ក្នុង​ការ​បំបាត់​ការ​ហើមពោះ ហើយ​គ្មាន​ផល រំខាន​អ្វី​ទៀត ។

៦-បន្ថយ​ការ​ញ៉ាំ​កាហ្វេ ៖ ការ​ញ៉ាំ​កាហ្វេ​អាច​ធ្វើ​ឲ្យ​ខ្យល់​ចាល់​ក្នុង​ក្រពះ​បាន ដោយសារ​តែ​វា​អាច​បង្កើន​ចំនួន​អាស៊ីត ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ ហើយ​បង្ក​ការ​រលាក​ថែម​ទៀត ។

យ៉ាងណាមិញ​មនុស្ស​យើង​ភាគច្រើន​ពិបាក​នឹង​បំបាត់​ការ​ញ៉ាំ​កាហ្វេ​ណាស់ ដូច្នេះ​អ្នក​អាច​កាត់​បន្ថយ​វា​បាន​ត្រឹម​មួយ កែវ​ក្នុង​មួយ​ថ្ងៃ​អី​គ្រប់គ្រាន់​ហើយ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ