ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ដឹង​ទេផ្សារ​ក្នុង​ខណ្ឌមានជ័យ ​និង​ខណ្ឌ​ច្បារ​អំពៅ​មាន​ប៉ុន្មាន ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្សារ​គឺជា​ចរន្ត​នៃ​ការ​លក់ដូរ​នូវ​រាល់​គ្រឿង​ឧបភោគបរិភោគ ក៏​ដូច​ជា​សម្ភារ​ប្រើប្រាស់​ផ្សេង​ៗ​ជា​ច្រើន ដើម្បី​បំពេញតម្រូវការ​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​សម្រាប់​ការ​រស់នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។ ដោយសារ​តែ​ប្រទេស​មាន​សុខ​សន្តិភាព និង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ពិសេស​វិស័យ​ទីផ្សារ គេ​ស​ង្គេ​ត​ឃើញ​បច្ចុប្បន្ន​នេះ…

រាជធានី​ភ្នំពេញ ៖ ផ្សារ​គឺជា​ចរន្ត​នៃ​ការ​លក់ដូរ​នូវ​រាល់​គ្រឿង​ឧបភោគបរិភោគ ក៏​ដូច​ជា​សម្ភារ​ប្រើប្រាស់​ផ្សេង​ៗ​ជា​ច្រើន ដើម្បី​បំពេញតម្រូវការ​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​សម្រាប់​ការ​រស់នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។

ដោយសារ​តែ​ប្រទេស​មាន​សុខ​សន្តិភាព និង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ពិសេស​វិស័យ​ទីផ្សារ គេ​ស​ង្គេ​ត​ឃើញ​បច្ចុប្បន្ន​នេះ ផ្សារ​តូច​ធំ​ជា​ច្រើន មាន​ផ្សារ​រដ្ឋ និង​ផ្សារ​ឯកជន​ជាដើម កំពុង​កកើត​មាន​ស្ទើរ​គ្រប់​ទីកន្លែង​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ពិសេស​នោះ គឺ​ផ្សារ​ក្រមួន​តូច​ៗ​ជា​ច្រើន បាន​នឹង​កំពុង​កកើត​មាន​ស្ទើរ​សុះសាយ​គ្រប់​ទី​តំបន់​តូច​ៗ​ទាំងអស់ មិន​ថា​ជា​តំបន់​ប្រជុំជន ឬ​តំបន់​ដាច់​ស្រ​យ៉ា​ល់​នោះ​ឡើយ ។

បើ​ទៅ​មើល​ផ្សារ​តូច​ធំ​ជា​ច្រើន​ក្នុង​ខណ្ឌ​ចំនួន​២​វិញ គឺ​ហាក់​មាន​ផ្សារ​ច្រើន​គួរសម ដែល​អាច​បំពេញ លើ​តម្រូវការ​ម្ហូបអាហារ​ហូប​ចុក​ប្រចាំ​ថ្ងៃ ចំពោះ​បងប្អូន​ប្រជា​ក្នុង​តំបន់​បាន​គ្រប់គ្រាន់​នោះ គឺ​ខណ្ឌមានជ័យ និង​ខណ្ឌ​ច្បារ​អំពៅ ។ ខណ្ឌមានជ័យ និង​ខណ្ឌ​ច្បារ​អំពៅ គឺ​អតីត​ខណ្ឌ​រួម​តែ​មួយ​ពី​មុន​មក លុះ​ក្រោយមក​ខណ្ឌមានជ័យ ដែល​មាន​សង្កាត់​ចំនួន​៨ ត្រូវ​បំបែក​ជា​ខណ្ឌ​២​ផ្សេង​គ្នា ដោយ​មាន​សង្កាត់​សរុប​ជា​រួម​ទាំងអស់ មាន​១៦​សង្កាត់​ចំណុះ​ខណ្ឌ​ទាំង​២ ខាងលើ​នេះ ។

ខណ្ឌ​ច្បារ​អំពៅ​មាន​ផ្សារ​ប៉ុន្មាន ? ខណ្ឌ​ច្បារ​អំពៅ គឺជា​ខណ្ឌ​មួយ​ដែល​បាន​បំបែក​រូបរាង​ចេញពី​ខណ្ឌមានជ័យ​ដែល​បច្ចុប្បន្ន​ខណ្ឌ​មួយ​នេះ មាន​សង្កាត់​សរុប​ទាំងអស់​ចំនួន​៨ ក្នុង​នោះ​រួម​មាន សង្កាត់​ក្បាលកោះ សង្កាត់​ព្រែក​ឯង សង្កាត់​វាល​ស្បូវ សង្កាត់​ព្រែក​ថ្មី សង្កាត់​ព្រែក​ប្រា សង្កាត់​និរោធ សង្កាត់​ច្បារ​អំពៅ​ទី​១ និង​សង្កាត់​ច្បារ​អំពៅ​ទី​២  ។ ខណ្ឌ​មួយ​នេះ មាន​ព្រំ​ុ​ប្រទល់​ជាប់​នឹង​ខណ្ឌមានជ័យ និង​ទឹកដី​ខ្លះ​យក​ចេញពី​ខេត្តកណ្តាល​។ នៅ​តាម​បណ្តា​សង្កាត់​ទាំងអស់​ក្នុង​ខណ្ឌ​ច្បារ​អំពៅ មាន​ផ្សារ​តូច​ធំ​ជា​ច្រើន​ផង​ដែរ ក្នុង​នោះ​រួម​មាន ៖ – សង្កាត់​ច្បារ​អំពៅ​ទី​១ ពំ​ុ​មាន​ផ្សារ​តូច​ធំ នោះ​ឡើយ ។ – សង្កាត់​ច្បារ​អំពៅ​ទី​២ មាន​ផ្សារ​ធំ​ៗ​ចំនួន​២ គឺ​ផ្សារ​ច្បារ​អំពៅ និង​ច្បារ​បន្លែ ដែល​ស្ថិត​ក្រោម​ដែន​គ្រប់គ្រង​របស់​រដ្ឋ ។

– សង្កាត់​និរោធ មាន​ផ្សារ​ក្រមួន ១ គឺ​ផ្សារ​កោះន​រា ។ – សង្កាត់​វាល​ស្បូវ ពំ​ុ​មាន​ផ្សារ​តូច​ធំ​ទេ ។ វិនិយោគិន​ដែល​ចង់​វិនិយោគ​លើ​ផ្សារ អាច​សម្លឹង​មើល​សក្ដានុពល​នៅ​ទីនោះ​បាន ។ – សង្កាត់​ព្រែក​ឯង មាន​ផ្សារ​ក្រមួន​ចំនួន​២ ផ្សារ​ព្រែក​ឯង ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ និង​ផ្សារ​ក្រមួន​ចុង​ព្រែក ស្ថិត​ក្នុងភូមិ​ចុង​ព្រែក សង្កាត់​ព្រែក​ឯង ។ – សង្កាត់​ក្បាលកោះ មាន​ផ្សារ​ចំនួន​៣ គឺ​ផ្សារ​កៀនស្វាយ​ផ្លា​ហ្សា ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ និង​ផ្សារ​ក្រមួន​ចំនួន​២ គឺ​ផ្សារ​ក្បាលកោះ និង​ផ្សារ​ជ្រោយ​អំពិល​១ ។ – សង្កាត់​ព្រែក​ថ្មី មាន​ផ្សារ​ក្រមួន​តូច​មួយ គឺ​ផ្សារ​ព្រែក​ថ្មី​លើ ស្ថិត​នៅ​ចំណុច​ខាងក្រោម​ស្ពាន​ព្រែក​សំរោង ។ – សង្កាត់​ព្រែក​ប្រា មាន​ផ្សារ​មួយ​ឈ្មោះ​ផ្សារ​ចាម ដែល​ជា​ផ្សារ​តូច​មួយ​សម្បូរ​ទៅ​ដោយ​បងប្អូន​ជនជាតិ​អ៊ិ​ស្លា​ម​ជា​អាជីវករ​ប្រកប​របរ​រកស៊ី​លក់ដូរ​ម្ហូបអាហារ និង​បន្លែ នៅ​ទីនោះ ។

ខណ្ឌមានជ័យ​មាន​ផ្សារ​ប៉ុន្មាន ? ចំណែកឯ​ខណ្ឌមានជ័យ​វិញ ជា​ខណ្ឌ​ធំ​មួយ នៃ​រាជធានី​ភ្នំពេញ ដែល​មាន​ព្រំ​ុ​ប្រទល់​ជាប់​នឹង​បណ្តា​ខណ្ឌ​ជា​ច្រើន​ដូច​ជា ខណ្ឌ​ច្បារ​អំពៅ ខណ្ឌចំការមន ខណ្ឌទួលគោក ខណ្ឌ​សែន​សុខ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌដង្កោ និង​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ខណ្ឌមានជ័យ មាន​សង្កាត់​សរុប​ទាំងអស់​ចំនួន​៧​សង្កាត់ រួម​មាន​សង្កាត់​បឹង​ទំពុន​ទី​១ សង្កាត់​បឹង​ទំពុន​ទី​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ សង្កាត់​ចាក់​អង្រែ​លើ និង​សង្កាត់​ចាក់​អង្រែ​ក្រោម ។  នៅ​តាម​បណ្តា​សង្កាត់​នីមួយ​ៗ មាន​ផ្សារ​រដ្ឋ និង​ផ្សារ​ក្រមួន​តូច​ធំ​ជា​ច្រើន ក្នុង​នោះ​ដូច​ជា ៖ – សង្កាត់​បឹង​ទំពុន​ទី​១ មាន​ផ្សា​របឹង​ទំពុន ដែល​ជា​ផ្សារ​ធំ​មួយ​គ្រប់គ្រង​ដោយ​រដ្ឋ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ផ្លូវ​ច្រកចូល​វត្ត​សន្សំ​កុសល និង​មាន​ផ្សារ​ក្រមួន​មួយ​កន្លែង​ទៀត ដោយ​ពំ​ុ​មាន​ឈ្មេ​ាះ ស្ថិត​នៅ​ភូមិ​ចំរើន​ផល ។  – សង្កាត់​បឹង​ទំពុន​ទី​២ គឺ​មាន​ផ្សារ​ចំនួន​២ ក្នុង​នោះ​ទី​១​គឺ​ផ្សារ​ប៉េសេ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ក្នុងភូមិ​ក្បាល​ទំនប់ និង​មួយទៀត​ជា​ផ្សារ​ក្រមួន​តូច​ល្មម ស្ថិត​តាម​បណ្តោយ​ផ្លូវ​បេតុង ក្បែរ​វត្ត​អង្គ​ពោធិ៍​ញាណ ស្ថិត​តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុងភូមិ​ត្នោត​ជ្រំ​ុ​ទី​៤ ។

– សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ មាន​ផ្សារ​ចំនួន​៤ គឺ​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​រដ្ឋ និង​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី ជា​ផ្សារ​ឯកជន ស្ថាបនា ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ព្រះ​មុនី​រ៉េ​ត ។ ផ្សារ​ក្រមួន​វត្ត​សាមគ្គី​រង្សី និង​ផ្សា​រញ៉ែ​ម​ហ៊ុ​ល​ថ្មី ស្ថិត​ក្បែរ​វត្ត​សាមគ្គី​រង្សី​, ក្នុងភូមិ​ទ្រា​២ ។ – សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ មាន​ផ្សារ​ក្រមួន​២ គឺ​ផ្សារ​ក្រមួន​ភូមិ​ឫស្សី ស្ថិត​ក្បែរ​វត្ត​អង្គ​ពោធិ៍​ញាណ ក្នុងភូមិ​ឫស្សី​១ និង​ផ្សារ​ក្រមួន​ស្ពានដែក ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ក្បែរ​ស្ពានដែក​ចំការ​ដូង ។ – សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ មាន​ផ្សារ​ចំនួន​៣ គឺ​ផ្សារ​ក្រមួន​លូ​៥ ស្ថិត​នៅ​ចំណុច​ស្តុ​ប​លូ​៥​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុងភូមិ​ដំណាក់​ធំ​៣ ផ្សារ​ដី​ថ្មី ស្ថិត​តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុងភូមិ​ដំណាក់​ធំ​២ និង​ផ្សារ​ឯករាជ្យ​៣ ស្ថិត​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុងភូមិ​ដំណាក់​ធំ​២ ។ – សង្កាត់​ចាក់​អង្រែ​លើ មាន​ផ្សារ​ក្រមួន​តូច​ចំនួន​១ ស្ថិត​ក្នុងភូមិ​ព្រែក​តា​នូ ។ -​សង្កាត់​ចាក់​អង្រែ​ក្រោម គឺ​ផ្សារ​ចំនួន​៤ មាន​ផ្សារ​ចាក់​អង្រែ​ក្រោម ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋ ស្ថិត​ក្នុងភូមិ​ទួល​រកា និង​ផ្សារ​ក្រមួន​តូច​ៗ​ចំនួន​៣​ទៀត ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​ទួល​រកា​៣ និង​ភូមិ​ព្រែក​តាឡុ​ង ។ 

បើ​តាម​ការ​អះអាង​ស្រ​ដៀង​គ្នា​ពី​មន្ត្រី​នៃ​ដែន​រដ្ឋបាល​ខណ្ឌ​ទាំង​២​ខាងលើ​បាន​បញ្ជាក់​ថា ការ​តាំង​លក់ដូរ​តិចតួច ដែល​មាន​ចំនួន​អ្នកលក់​ដូរ​តិច​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​រកស៊ី គឺ​អាជ្ញាធរ​ពំ​ុ​បាន​រាប់​បញ្ចូល​ចាត់ទុកជា​ផ្សារ​ក្រមួន​ឡើយ ព្រោះ​នោះ​ជា​ការ​លក់ដូរ​ក្បែរ​ៗ​គ្នា​ធម្មតា​ប៉ុណ្ណោះ លើកលែងតែ​ការ​លក់ដូរ​ទាំងឡាយ​ណា ដែល​មាន​អ្នក​លក់ដូរ​ច្រើន ហើយ​មានការ​លក់ដូរ​គ្រប់សព្វ​មុខ​នូវ​រាល់​មុខទំនិញ ដូច​ជា​ម្ហូបអាហារ បន្លែ​នែ​នុ​ក នំនែក​ជាដើម ទើប​អាជ្ញាធរ​ចាត់​ទុក​ថា តំបន់​ដែល​បងប្អូន​ពលរដ្ឋ​កំពុង​លក់ដូរ​នោះ គឺជា​ផ្សារ​ក្រមួន​តាម​តំបន់​ភូមិ​នីមួយ​ៗ ក្នុងភូមិ​សង្កាត់​ទាំងអស់ នៃ​មូលដ្ឋាន​ខណ្ឌ​ប្រាកដ​មែន ។

ចំពោះ​ផ្សារ​ក្រមួន​តូច​ៗ​ទាំងអស់​ដែល​កំពុង​កើត​មាន​ក្នុង​មូលដ្ឋាន​ខណ្ឌ គឺជា​ការ​កកើត​ឡើង​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ជា​អ្នក​ប្រកប​របរ​រកស៊ី​លក់ដូរ​ទូទៅ​ទាំងអស់ ដែល​បាន​នាំ​គ្នា​លក់ដូរ​យក​ចំណី​ផ្លូវ​សាធារណៈ​ធ្វើ​ជា​កន្លែង​បំពេញ​អាជីវកម្ម​ផ្ទាល់ខ្លួន ចាប់តាំងពី​ការ​កកើត​មាន​ទីតាំង​លក់ដូរ​តិច​គ្នា​បន្តិច​ម្តង​ៗ រហូត​កើន​ច្រើន​ឡើង​ៗ ក្លាយ​ចេញ​ជា​ការ​ប្រមូលផ្តុំ​លក់ដូរ​យ៉ាងច្រើន​តែ​ម្តង ។ លោក​ថា ទីតាំង​លក់ដូរ​ដែល​កកើត​ឡើង​បែប​នេះ ត្រូវ​ពលរដ្ឋ​ដាក់​ឈ្មោះ​ឱ្យ​ថា ជា​ផ្សារ​ក្រមួន ឬ​ផ្សារ​ក្រមួន​ដោយ​មាន​ភ្ជាប់​ឈ្មោះ​តំបន់​ផង​ដែរ ។

ឧទាហរណ៍​ថា ផ្សារ​ក្រមួន​ព្រែក​ឯង ដែល​ស្ថិត​ក្នុង​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ​ជាដើម ។ ឈ្មោះ​ថា ផ្សារ​ក្រមួន ព្រោះ​ជា​ផ្សារ​លក់ដូរ តែ​ពេល​ព្រឹក ។ ពេល​ថ្ងៃ​ស្ងប់ស្ងាត់ ព្រោះ​របស់របរ បន្លែបង្ការ ត្រី សាច់​ដែល​គេ​លក់​ដែល​គេ​លក់​អស់​ទៅ ធ្វើ​ឱ្យ​ទីផ្សារ​ស្ងប់ស្ងាត់​ទើប​គេ​ឱ្យឈ្មោះ​ថា «​ផ្សារ​ក្រមួន​» ។

ដោយឡែក​ចំពោះ​ប្រវត្តិ​ផ្សារ​រដ្ឋ​ធំ​ៗ​មួយ​ចំនួន​ដូចដែល​បាន​រៀបរាប់​ពី​ខាងលើ​វិញ ក៏​សុទ្ធសឹងតែ​មាន​ប្រវត្តិ​ផ្សេង​ៗ​គ្នា​ផង​ដែរ មុន​ពេល​កកើត​ឡើង ប៉ុន្តែ​ពំ​ុ​មាន​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ណាមួយ​អះអាង​បញ្ជាក់​លម្អិត អំពី​ប្រវត្តិ​នៃ​ផ្សា​រទាំង​អស់នោះ​ឱ្យ​បានដឹង​ប្រាកដ​ឡើយ ព្រោះ​ជា​ផ្សារ​ដែល​កើត​មាន​តាំង​តែ​ពី​សង្គមចាស់​រាប់​ទសវត្សរ៍​មក​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ