ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ឡិច​ស៊ី​ស​570​មួយ​គ្រឿង គេច​ម៉ូតូ​ជ្រុល​បុក​ចូល​ផ្ទះ​បាក់​របង​ថ្ម និង​ទ្វារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត ឡិច​ស៊ី​ស​570 មួយ​គ្រឿង​បាន​បើក​បោះពួយ​គេច ម៉ូតូ​មួយ​គ្រឿង ក៏​បាន​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ បណ្តាល​ឲ្យ​បាក់​អស់​មួយ​ផ្ទាំង​ធំ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ហើយ ម្ចាស់​រថយន្ត​បាន​ដោះ​ស្លាក​លេខ​រថយន្ត​ចេញ​។…

រាជធានី​ភ្នំពេញ ៖ រថយន្ត ឡិច​ស៊ី​ស​570 មួយ​គ្រឿង​បាន​បើក​បោះពួយ​គេច ម៉ូតូ​មួយ​គ្រឿង ក៏​បាន​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ បណ្តាល​ឲ្យ​បាក់​អស់​មួយ​ផ្ទាំង​ធំ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ហើយ ម្ចាស់​រថយន្ត​បាន​ដោះ​ស្លាក​លេខ​រថយន្ត​ចេញ​។ នៅ​ក្នុង​គ្រោះថ្នាក់​នេះ​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់ ដែល​ជិះ​ម៉ូតូ​ក៏​បាន​រង​របួសស្រាល​ផង​ដែរ​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១ និង​២០​នាទី​រសៀល ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៨ ដែល​ស្ថិត​នៅ​តាម​ផ្លូវលំ ភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ រថយន្ត​ដែល​បុក​របង​ផ្ទះ​នោះ​ម៉ាក​ឡិច​ស៊ី​ស​570 ពណ៌​ខ្មៅ ពុំ​ត្រូវ​បាន​ស្គាល់​ស្លាក​លេខ​ឡើយ ដោយ​អ្នកបើកបរ​ដោះ​ស្លាក​លេខ​ចេញ​ភ្លាម​ៗ​។ តាម​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ខាងលើ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។

ខណៈ​ពេល​បើកបរ​មក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​ផ្លូវ​កោង មិនដឹង​មូលហេតុ​អ្វី​នោះ​ទេ​ស្រាប់តែ រថយន្ត​មិន​បាន​បត់​តាម​ផ្លូវ​កោង​ក៏​បាន​ទៅ​ត្រង់​បុក​របង​ផ្ទះ​ពេញទំហឹង​តែ​ម្តង បណ្តាល​ឲ្យ​របង​ថ្ម និង​ទ្វារ​បាក់​រង​ការ​ខូចខាត​យ៉ាង​ខ្លាំង​។ ទាក់ទិន​ការ​គ្រោះថ្នាក់​នេះ​អ្នកបើកបរ​បាន​ប្រាប់​អ្នកស្រុក​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​ជួប​គ្រោះថ្នាក់​ដោយសា​តែ គេច​ម៉ូតូ​ស្ត្រី​ម្នាក់​ក៏​បាន​ជ្រុល ទៅ​បុក​របង​ផ្ទះ​តែ​ម្តង។

នៅ​ក្នុង​គ្រោះថ្នាក់​ស្ត្រី​ម្នាក់​ក៏​បាន​ដួល​ម៉ូតូ​រង​របួសស្រាល​ផង​ដែរ​។ បន្ទាប់​ពី​គ្រោះថ្នាក់​អ្នកបើកបរ បាន​ដោះ​ស្លាក​លេខ​គេចខ្លួន ទៅ​ជួប​ម្ចាស់ផ្ទះ​សម្របសម្រួល​សងការ​ខូចខាត​។ ទោះបីជា​យ៉ាងណា​គេ​ពុំ​ដឹង​ថា សងការ​ខូចខាត​ប៉ុន្មាន​ឡើយ ហើយ​រថយន្ត​ត្រូវ​បាន​ម្ចាស់ ស្ទួ​ច​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕


https://www.youtube.com/watch?v=v6OEe4ZpJXA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ