ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​អន្តរជាតិ ថា​ ឆ្នាំ​នេះ​វិស័យ​អចលនទ្រព្យ​កើនឡើង​20%

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​ពេល​បច្ចុប្បន្ន ដោយសារ​តែ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា មាន​ភាព​រីក​ចម្រើន មាន​ស្ថិរភាព​នយោបាយ បាន​ធ្វើ​ឲ្យ​វិស័យ​អចល​ទ្រព្យ​នៅ​កម្ពុជា​បាន​កើនឡើង​២០​ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ ។ នៅ​ក្នុង​ពិព័រណ៍​អចលនទ្រព្យ​លើក​ទី​៣​ឆ្នាំ​២០១៨ ដែល​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ទី​១៩…

រាជធានី​ភ្នំពេញ ៖ នា​ពេល​បច្ចុប្បន្ន ដោយសារ​តែ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា មាន​ភាព​រីក​ចម្រើន មាន​ស្ថិរភាព​នយោបាយ បាន​ធ្វើ​ឲ្យ​វិស័យ​អចល​ទ្រព្យ​នៅ​កម្ពុជា​បាន​កើនឡើង​២០​ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ ។

នៅ​ក្នុង​ពិព័រណ៍​អចលនទ្រព្យ​លើក​ទី​៣​ឆ្នាំ​២០១៨ ដែល​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ទី​១៩ តុលា ម្សិលមិញ លោក Tom Osullivan អគ្គនាយក​ក្រុមហ៊ុន​គេហទំព័រ​Realestate.com.kh បាន​មាន​ប្រសាសន៍​ថា វិស័យ​អចលនទ្រព្យ​កម្ពុជា មានការ​ចាប់អារម្មណ៍​ច្រើន​ទាំង​បុរី ខុន​ដូ ផ្ទះ វីឡា ផ្សេង​ៗ គឺ​មាន​អតិថិជន​មក​ទស្សនាការ​តាំងពិព័រណ៍ និង​កក់​ទិញ​នៅផ្ទះ ខុន​ដូ វីឡា មួយ​ចំនួន​ផង​ដែរ ។

លោក​បន្ត​ថា ពិព័រណ៍​លំដាប់​អន្តរជាតិ​នេះ​មាន​ក្រុមហ៊ុន​ចូលរួម​ជាង​៤០​ក្រុមហ៊ុន ដែល​ភាគច្រើន​ជា​ក្រុមហ៊ុន​វិនិយោគ​បុរី ខុន​ដូ អា​ផាត​ម៉ិ​ន​ជាតិ និង​អន្តរជាតិ​ដែល​កំពុង​វិនិ​យោគ​នៅ​កម្ពុជា ។

លោក​បន្ថែម​ថា សន្ទុះ​នៃ​ភាព​រីក​ចម្រើន​ផ្នែក​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា បច្ចុប្បន្ន​មាន​ភាព​ជោគជ័យ​ច្រើន មិន​ថា​ភ្ញៀវ​ជាតិ ឬ​អន្តរជាតិ​ទេ ភ្ញៀវ​ជាតិ​ភាគច្រើន​ចាប់អារម្មណ៍​លើ​ផ្ទះ​វីឡា​ច្រើន ហើយ​ភ្ញៀវ​បរទេស​ចាប់អារម្មណ៍​ខុន​ដូ ដោយសារ​តែ​ការ​រចនា ការ​ចាយ​ទុន និង​ទីតាំង​ល្អ​ៗ​គួ​ជាទី​ចាប់អារម្មណ៍ ទើប​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍ និង​កក់​ទិញ​កើន​ឡើង​ប្រមាណ​២០% ក្នុង​ឆ្នាំ​២០១៨​នេះ ។

លោក​បញ្ជាក់​ថា ៖« អនាគត វិស័យ​អចល​ទ្រព្យ​របស់​ប្រទេស​កម្ពុជា នឹង​កាន់តែ​រីក​ចម្រើន​​បន្ត​ទៀត ពោល​គឺ​មិន​ចាញ់​ប្រទេស​ជិតខាង​ទេ ដោយសារ​តែ​ក្រុមហ៊ុន​អចល​ទ្រព្យ​កំពុង​តែ​រីក​ដុះដាល ហើយ​វិស័យ​នេះ​ក៏​មាន​អ្នក​ចាប់អារម្មណ៍​ទិញ​ច្រើន ក្រុមហ៊ុន​អចលនទ្រព្យ​ភាគច្រើន​កំពុង​តែ​ជោគជ័យ​ខ្លាំង »​។

អ្នក​នាង អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស នៃ​ក្រុមហ៊ុន CBRE Cambodia​បាន​ឲ្យ​ដឹងផង​ដែរ​ថា ទីផ្សារ​សំណង់ និង​អចលនទ្រព្យ​កម្ពុជា នឹង​បន្ត​រីក​ចម្រើន​រយៈពេល​វែង​បន្ថែម​ទៀត ។

អ្នក​នាង​បញ្ជាក់​ថា ៖« ដោយ​ផ្អែក​លើ​ការ​សិក្សា​ប្រកបដោយ​លក្ខណៈ​វិទ្យាសាស្ត្រ​មួយ​របស់​យើង បាន​រក​ឃើញ​ថា​តម្លៃ​ដីធ្លី នឹង​បន្ត​កើនឡើង​ប្រមាណ​៧%​ក្នុង​រយៈពេល​៧​ឬ​១០​ឆ្នាំ​ខាង​មុខ​ទៀត » ។

អ្នក​នាង​បន្ត​ថា ដោយសារ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​ល្អ​ប្រសើរ បាន​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​គោលដៅ​នៃ​ការ​វិនិយោគ​របស់​អ្នក​វិនិយោគ​អន្តរជាតិ ដោយសារ​កម្ពុជា​ជា​ប្រទេស​ដែល​ទទួល​បាន​ប្រាក់​ចំណេញ​ពី​ការ​វិនិយោគ​ខ្ពស់​ជាង​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់ ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បង្ហាញ​ថា ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​រយៈពេល​៩​ខែ​ឆ្នាំ​នេះ សម្រេច​បាន​ទឹកប្រាក់​ជាង​៤.៨០០​លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ