ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៊្លូមេ​ឌា កាន់តែ​បោះ​ជំហាន​ទៅ​មុខ ក្រោយ​ទទួល​បាន​ពានរង្វាន់​ឧត្តមភាព​ប្រចាំឆ្នាំ ២០១៨

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុនប៊្លូ មេ​ឌា​ហ្វី​ម (​ខេ​ម​បូ​ឌា​) ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្នែក​ផលិត​ប្រព័ន្ធ​ផ្សព្វផ្សាយ កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ទទួល​ពានរង្វាន់​ឧត្តមភាព ជា​ក្រុម​ហ៊ុន​​ឈានមុខ​ផ្នែក​អនុលោម​ភាព​ទៅ​តាម​ច្បាប់ (Legal Compliance…

​រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុនប៊្លូ មេ​ឌា​ហ្វី​ម (​ខេ​ម​បូ​ឌា​) ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្នែក​ផលិត​ប្រព័ន្ធ​ផ្សព្វផ្សាយ កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ទទួល​ពានរង្វាន់​ឧត្តមភាព ជា​ក្រុម​ហ៊ុន​​ឈានមុខ​ផ្នែក​អនុលោម​ភាព​ទៅ​តាម​ច្បាប់ (Legal Compliance Awards) ក្នុង​ចំណោម​ក្រុមហ៊ុន​ឈានមុខ​ទាំង​១៥ ដែល​ត្រូវ​ទទួល​ពានរង្វាន់​ឧត្តមភាព បន្ទាប់​ពី​ការ​វាយតម្លៃ និង​ដាក់​ពិន្ទុ​យ៉ាង​សុ​ក្រិត​រួច​មក​ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ដែល​ប្រព្រឹត្ត​ទៅ​នៅ​ល្ងាច​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ ។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ប៊្លូមេ​ឌា​បានអោយ​ដឹង​ថា កម្មវិធី​ឧត្តមភាព​នេះ ត្រូវ​បាន​វិនិច្ឆ័យ​ដោយ​ផ្តោត​លើ​ចំនុច​សំខាន់​៤​គឺ ១.​សក្តានុពល​សាជីវកម្ម ២.​អភិ​បាល​កិច្ច​សាជីវកម្ម ៣.​គណនេយ្យ និង​ហិរញ្ញវត្ថុ និង​៤.​អនុលោម​ភាព​ទៅ​តាម​ច្បាប់​។

ដោយឡែក​ក្រុមហ៊ុនប៊្លូមេ​ឌា ហ្វី​ម (​ខេ​ម​បូ​ឌា​)​ទទួល​បាន​ពានរង្វាន់​ឈានមុខ​គេ​ផ្នែក​អនុ​លោម​ភាព​ទៅ​តាម​ច្បាប់ បន្ទាប់​ពី​ការ​វិនិច្ឆ័យ​ឃើញ​ថា ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​មួយ ដែល​បាន​បំពេញ​នូវ​កាតព្វកិច្ច គោរព​ទៅ​តាម​ច្បាប់ បទបញ្ញត្តិ​ពាក់ព័ន្ធ​នានា​ដែល​មាន​ចែង​ជា​ធរមាន​បាន​ត្រឹមត្រូវ​ល្អ ។​

​លោកស្រី ខែ​ក ខេ​ម​រ៉ាត នាយិកា​ក្រុមហ៊ុនប៊្លូមេ​ឌា បាន​មាន​ប្រសាសន៍​ថា នេះ​ជា​មោទន​ភាព​មួយទៀត​ដែល​ក្រុមហ៊ុន ប៊្លូមេ​ឌា​ទទួល​បាន​ពានរង្វាន់​ក្នុង​កម្មវិធី​នេះ​។ លោកស្រី​និយាយ​ថា​៖ « យើង​តែងតែ​អនុលោម​ទៅ​តាម​ច្បាប់​ជា​និច្ច ទោះបី​យើង​ជា​ក្រុមហ៊ុន​មួយ​ស្ថិត​ក្នុង​វិស័យ​ផលិតកម្ម​វិធី និង​ផ្សព្វផ្សាយ​ដែល​ពិបាក​ក្នុង​ការ​រៀបចំ​ប្រព័ន្ធ​ការងារ​ក៏​ដោយ ប៉ុន្តែ​ដោយសារ​តែ​យើង​មាន​ទស្សនៈវិស័យ​វែង​ឆ្ងាយ​ទើប​យើង​ពុះពារ​ធ្វើ​យ៉ាង​ណា​ឲ្យ​ក្រុមហ៊ុន​មាន​លក្ខណៈ​ស្តង់ដារ​ដើម្បី​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ពង្រីក​ទីផ្សារ​ឲ្យ​កាន់តែ​ធំ និង​ទៅ​បរទេស »​។​

​លោកស្រី​បាន​បន្ថែម​ថា លោកស្រី​ស្វាគមន៍​ជា​អាទិភាព​ចំពោះ​វត្តមាន​សហការ​ចាប់ដៃ​គូរ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក ប្រសើរ​ជាង​សហការ​ជាមួយ​ក្រុមហ៊ុន​បរទេស​ក្នុង​វិស័យ​ប្រព័ន្ធ​​ផ្សព្វផ្សាយ​ដោយ​ជឿជាក់​ថា ខ្មែរ​ក៏​មាន​ធនធាន​ដែល​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ពង្រីក​វិស័យ​នេះ​ទៅ​កាន់​ទីផ្សារ​បទេស​ផង​ដែរ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ធំ​ៗ​ចំនួន​ពីរ ដែល​មាន​ទីស្នាក់ការ​នៅ​ប្រ​ទ​សេ​ចិន និង​ថៃ កំពុង​ចរចារ​ពង្រីក​ទីផ្សារ​ជាមួយ ក្រុមហ៊ុន ប៊្លូ មេ​ឌា ហ្វី​ម (​ខេ​ម​បូ​ឌា​) បន្ទាប់​ពី​ក្រុមហ៊ុន ទទួល​ពានរង្វាន់ Rising Star Award ក្នុង​កិច្ចប្រជុំ​កំពូល Caixin លើក​ទី​៧ (The Young Women Leader Forum of the 7th Caixin Media Summit in Bejing) នៅ​ទីក្រុង​ប៉េ​កាំ​ង​ប្រទេស​ចិន ៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ