ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាកយីហោ​ភី​ហ្សារបស់​កូន​ខ្មែរ The Pizza Cambodia ប្រកាស​លក់​ជា​ផ្លូវការ លើ​ទីផ្សារ​ជាមួយនឹងក្ដីរំពឹងខ្ពស់

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ The Pizza Cambodia ( TPC Pizza ) ដែល​ជាម៉ាក​យីហោ…

រាជធានី​ភ្នំពេញ ៖ The Pizza Cambodia ( TPC Pizza ) ដែល​ជាម៉ាក​យីហោ ( Brand ) ភី​ហ្សា បង្កើត​ឡើង​ដោយ​កូន​ខ្មែរ បាន​ប្រកាស បើកទ្វារ​ស្វាគមន៍​អតិថិជន​ជា​ផ្លូវការ ​នៅ​តាម​បណ្តា​ខា​សា ចំនួន ១១ ទូ​ទាំង​រាជធានី​ភ្នំពេញ ព្រមទាំង​មាន​គម្រោង​ពង្រីក​សាខា​បន្ថែម​ទៀត​នៅ​ត្រឹម​ចុងខែ​ឧសភា​នេះ ។

បើ​តាមសេចក្ដី​ប្រកាស​ព័ត៌មាន​របស់ក្រុមហ៊ុនគ្រប់​គ្រង​ហាង​ភី​ហ្សា TPC Pizza បានឱ្យ​ដឹង​ថា TPC Pizza គឺជា​ម៉ាក​យីហោ ភី​ហ្សា ​ដែល​បង្កើត​ឡើង​នៅ​ក្នុងស្រុក ដោយ​មិនមែន​ជា​ការ​យក​លំនាំ​តាម ឬ​នាំ​ចូល​ពី​បរទេស​នោះ​ឡើយ ប៉ុន្តែ​ជា​ម៉ាក​យីហោ ដែល​បាន​សម្រេចចិត្ត​យ៉ាង​ម៉ត់ ចត់​ក្នុង​ការ​កសាង និង​អភិវឌ្ឍ​គ្រប់​ជំហាន​ពី​ក្នុង​ប្រទេស​។ ការ​ប្តេជ្ញា​ចិត្ត​នេះ​ ស្តែង​ឡើង​យ៉ាង​ច្បាស់ ​នៅ​ក្នុង​គ្រប់​អត្តសញ្ញាណ​របស់ ធី​ភី​ស៊ី ភី​ហ្សា​ ។

អត្តសញ្ញាណ​របស់​ម៉ាក​យីហោ ត្រូវ​បាន​រំលេច​ឡើង​ដោយ «​ក្រមា​» ដែល​ជា​ការ​ច្នៃប្រឌិត​ឡើង​វិញ ​ប្រកបដោយ​ការ​យកចិត្តទុកដាក់ និង​មិនមែន​គ្រាន់តែ​ជា​ការយ​កមក​ដាក់ ​ដើម្បី​លំអ​នោះ​ទេ ពោល​គឺ​វា​បង្កប់​នូវ​ស្មារតី ​ដែល​បាន​រួម​ដំណើរ​ជាមួយ​ប្រជាជន​ខ្មែរ​គ្រប់​ជំនាន់ ទាំង​ក្នុង​ការងារ ពិធីបុណ្យ​ទាន និង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​។ ជាមួយ​គ្នា​នេះ «​ផ្ការំដួល​» ក៏​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​រចនាបថ​រូបភាព ដើម្បី​បង្ហាញ​ពី​ភាព​ទន់ភ្លន់ និង​ភាព​ថ្លៃថ្នូរ ដែល​ស្តែង​ឡើង​នៅ​ក្នុង​គ្រប់​កិច្ចការ​ដែល​ប្រេ​ន​បាន​ធ្វើ​ ។

ការ​រៀបចំ​នេះ​ មិនមែន​គ្រាន់តែ​ផ្នែក​មួយ​សម្រាប់​សោភ័ណ​ភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចាប់តាំងពី​គ្រឿងផ្សំ យើង​បាន​ផ្តល់​អាទិភាព​ក្នុង​ការ​ទិញ​ពី​កសិករ និង​អ្នក​ផលិត​ក្នុងស្រុក ពីព្រោះ​យើង​ជឿជាក់​ថា ការ​វិនិយោគ​លើ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន គឺ​ការ​ផ្តល់​តម្លៃលើស​ពី​ការ​បង្កើត​មុខម្ហូប​នៅ​លើ​ម៉ឺ​នុយ​។ វា​គឺជា​ការ​ចូលរួម​ចំណែក​កសាង​សេដ្ឋកិច្ច និង​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន ​ដែល​ជំរុញ​សេដ្ឋកិច្ច​នោះ​ឱ្យ​ដំណើរការ​ជាក់ស្តែង​ ។

ការ​ប្តេជ្ញា​ចិត្ត​ដ៏​មាន​អត្ថន័យ​នេះ ក៏​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ដៃគូ​សហការ ដែល ធី​ភី​ស៊ី ភី​ហ្សា មាន​មោទនភាព​ក្នុង​ការ​រួមការ​ងារ​ជាមួយ រួម​មាន ​៖ ធនាគារ អេ​ស៊ី​លី​ដា​, ស្រា​បៀរ​កម្ពុជា​, កូ​កា​-​កូ​ឡា​, EAC, M’Pig, Cellcard, និង HMC Broiler​។ ដៃគូ​នីមួយ​ៗ​សុទ្ធតែ​បាន​នាំ​មក​នូវ​ជំនាញ​ឯកទេស​រៀង​ៗ​ខ្លួន ព្រមទាំង​ជំនឿ​ជាក់​លើ​អ្វី​ដែល​កម្ពុជា​អាច​កសាង​បាន​។ ពួក​គេ​រួម​គ្នា​បង្កើត​បានជា​ប្រព័ន្ធ​អេកូឡូស៊ី​មួយ ដែល ធី​ភី​ស៊ី ភី​ហ្សា មាន​មោទនភាព​ក្នុង​ការ​ធ្វើ​ជា​ផ្នែក​មួយ ពោល​គឺជា​ប្រព័ន្ធ​ ដែល​មាន​ឫសគល់​នៅ​ក្នុង​ប្រទេស​នេះ និង​វិនិយោគ​សម្រាប់​អនាគត​របស់​ប្រទេស​ជាតិ ​។

រឿងរ៉ាវ​ទាំងនេះ គឺ​និយាយ​អំពី​ក្រុម​គ្រួសារ​ដែល​អង្គុយ​ជុំ​គ្នា ហើយ​ស្វែងរក​ឃើញ​នូវ​រសជាតិ​ដ៏​ស្និទ្ធស្នាល​នៅ​លើ​តុ​អាហារ​។ វា​ជា​និមិត្តរូប ​នៃ​កសិករ​ដែល​បានឃើញ​តម្លៃ​នៃ​អ្វី​ដែល​ពួក​គាត់​ដាំ​ដុះ ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​នៅ​លើ​ចាន​អាហារ ហើយ​វា​ក៏​ជា​និមិត្តរូប​នៃ​ប្រទេស​ជាតិ​មួយ ដែល​កំពុង​កសាង​សមិទ្ធផល​ដែល​ខ្លួន​អាច​មាន​មោទនភាព​ឈរ​ពីក្រោយ​បាន យ៉ាង​ស្ងៀមស្ងាត់ និង​រឹង​មាំ​។ ធី​ភី​ស៊ី ភី​ហ្សា ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ពួក​គេ​ទាំងអស់​គ្នា ហើយ​នៅ​ថ្ងៃនេះ គឺជា​លើក​ដំបូង​ដែល​ពួក​គេ​ទាំងអស់​គ្នា​អាច​ដើរ​ចូល​តាម​ទ្វារ​មក​កាន់​ហាង​របស់​យើង ​។

លោក ទេព វិ​រៈ (Tep Virak) នាយក​គ្រប់គ្រង​នៃ​ធី​ភី​ស៊ី ភី​ហ្សា បាន​មាន​ប្រសាសន៍​ថា​ ៖ «​ខ្ញុំ​ធំ​ដឹងក្តី​នៅ​ទី​នេះ ខ្ញុំ​ដឹង​ថា​ ប្រជាជន​យើង​ចង់បាន​អ្វី។ នៅ​ពេល​ពួក​គាត់​អង្គុយ​ញ៉ាំ​អាហារ នោះ​គឺ​ភាព​កក់ក្តៅ គុណភាព និង​អារម្មណ៍​ដែល​ថា​ មាន​នរណា​ម្នាក់​បាន​យកចិត្តទុកដាក់​ពី​ពួក​គាត់​។ ការ​បង្កើត ធី​ភី​ស៊ី ភី​ហ្សា ឡើង គឺ​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​ចំណុច ​ដែល​ប្រជាជន​យើង​ចង់បាន ហើយ​រាល់​ការ​សម្រេចចិត្ត​របស់​យើង ចាប់តាំងពី​អត្តសញ្ញាណ គ្រឿងផ្សំ រហូត​ដល់​អារម្មណ៍ ​ដែល​យើង​ចង់ឱ្យ​អតិថិជន​ទទួល​បាន​នៅ​ពេល​ដើរ​ចូល​មក​ហាង គឺ​សុទ្ធតែ​ចេញពី​បេះដូង​តែ​មួយ​។ ថ្ងៃនេះ​មិនមែន​គ្រាន់តែ​ជា​ការ​បើក​ដំណើរការ​ធម្មតា​នោះ​ទេ ប៉ុន្តែ​វា​ជា​ការ​ចាប់ផ្តើម​ នៃ​អ្វីមួយ​ដែល​កម្ពុជា​អាច​ហៅ​បាន​ថា​ជា​របស់​ខ្លួន​ផ្ទាល់​» ​។

គួរបញ្ជាក់​ថា ជាមួយនឹង​ការបើកដំណើរការនៅ​លើ​ទីផ្សារ TPC Pizza បាន​ចេញ​នូវរស់ជាតិ​ដែល​ប្លែក​ពីរស់ជាតិ​ដែល​អតិថិជន​នៅ​កម្ពុជា បាន​សាកល្បង នា​ពេល​កន្លង ដែល​អាច និយាយ​បាន TPC Pizza គឹ​ជា ភី​ហ្សា ដែលមាន​លក្ខណៈ​ប្លែក​ពិសេស លើស​ពី​ភី​ហ្សា ធម្មតា ដោយ​រំពឹង​ថា អតិថិជន​នៅ​កម្ពុជា នឹង​ចូល​ចិត្ត នូវ​រស់ជាតិ ភី​ហ្សា ដែលបង្កើត​ឡើង​ដោយ​កូន ខ្មែរ​មួយ​នេះ ៕ (អត្ថបទសហការ)

default

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ