នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន SRE Group. Romdoul City បានរៀបចំពិធីសម្ពោធបើកទ្វារខនដូគំរូពីរជាន់ ព្រមទាំងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ដែលបានប្រព្រឹត្តទៅនៅទីតាំងការដ្ឋានផ្ទាល់។ ព្រឹត្តិការណ៍ដ៏ឧឡារិកនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក Fang Kun អនុប្រធានក្រុមហ៊ុន SRE Group, លោក Wang Tianyu អ្នកគ្រប់គ្រងទូទៅផ្នែកទីផ្សារនិងប្រតិបត្តិការនៃក្រុមហ៊ុន SRE Group, លោក Yang Xianbo អ្នកគ្រប់គ្រងទូទៅនៃគម្រោង SRE Group · Romdoul City, លោក Dong Jiaxiang អនុប្រធានក្រុមហ៊ុន រួមទាំងតំណាងមកពីមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ដៃគូសហការ អតិថិជន និងបណ្តាញសារព័ត៌មានជាច្រើនរូបផងដែរ។

ព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះ ត្រូវបានបែងចែកជាពីរកម្មវិធីស្នូលសំខាន់ៗ៖ ទីមួយ គឺការបើកសម្ពោធជាផ្លូវការនៃខនដូគំរូពីរជាន់ របស់គម្រោង SRE Group · Romdoul City និងទីពីរ គឺពិធីចុះហត្ថលេខាលើអនុស្សរណៈនៃខកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ រវាង គម្រោង និងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។ តាមរយៈការធ្វើបច្ចុប្បន្នភាពលើគុណភាពផលិតផល ព្រមទាំងការបំពេញបន្ថែមនូវសេវាកម្មថែទាំសុខភាព គម្រោងនឹងជួយជម្រុញឱ្យបទពិសោធន៍នៃការរស់នៅក្នុងសហគមន៍ទាំងមូលកាន់តែល្អឥតខ្ចោះ និងផ្ដល់នូវភាពងាយស្រួលគ្រប់ជ្រុងជ្រោយ។

ឈរជើងយ៉ាងរឹងមាំនៅភ្នំពេញ បន្តអភិវឌ្ឍន៍សហគមន៍កម្រិតអន្តរជាតិ
នៅក្នុងព្រឹត្តិការណ៍ដ៏វិសេសវិសាលនោះ លោក Fang Kun អនុប្រធានក្រុមហ៊ុន SRE Group បានមានប្រសាសន៍ថា៖ ក្រុមហ៊ុន SRE Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៣។ ឆ្លងកាត់បទពិសោធន៍នៃការអភិវឌ្ឍអស់រយៈពេលជាង ៣០ឆ្នាំមកនេះ ក្រុមហ៊ុនបាននិងកំពុងពង្រីកខ្លួនយ៉ាងជោគជ័យនៅក្នុងបណ្តាទីក្រុងស្នូលសំខាន់ៗជាច្រើននៃប្រទេសចិន ដែលគ្របដណ្តប់លើវិស័យអចលនទ្រព្យលំនៅដ្ឋានលំដាប់ខ្ពស់ ការអភិវឌ្ឍនិងកែលម្អទីក្រុង អគារពាណិជ្ជកម្ម សណ្ឋាគារ និងវិស័យចម្រុះផ្សេងៗទៀត។ លើសពីនេះ អាជីវកម្មនៅក្រៅប្រទេសរបស់ក្រុមហ៊ុន ក៏បានលាតសន្ធឹងទៅដល់ទីក្រុងធំៗលើពិភពលោក ដូចជា ទីក្រុងឡុងដ៍ សាន់ហ្វ្រាន់ស៊ីស្កូ ស៊ីដនី និងទីក្រុងភ្នំពេញផងដែរ។

ក្នុងនាមជាគម្រោងយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់ក្រុមហ៊ុន SRE Group ក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” នៅតំបន់អាស៊ីអាគ្នេយ៍ គម្រោង SRE Group · Romdoul City មានទីតាំងស្ថិតនៅចំណុចគន្លឹះតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងរាជធានីភ្នំពេញ។ គម្រោងនេះ រួមបញ្ចូលទាំងលំនៅដ្ឋាន ខនដូ ផលិតផលពីរជាន់ និងតំបន់ពាណិជ្ជកម្មក្នុងសហគមន៍ ដោយគ្របដណ្តប់លើផ្ទៃដីសរុបប្រហែល ១៦.០០០ ម៉ែត្រការ៉េ ជាមួយផ្ទៃក្រឡាសាងសង់សរុបរហូតដល់ទៅប្រហែល ១២០.០០០ ម៉ែត្រការ៉េ។ បច្ចុប្បន្ននេះ អគារ A នៃគម្រោងត្រូវបានប្រគល់ជូនអតិថិជន និងដាក់ឱ្យដំណើរការជាផ្លូវការហើយ ខណៈដែលបរិយាកាសរស់នៅ ព្រមទាំងប្រព័ន្ធសេវាកម្មស្នូលនៅក្នុងសហគមន៍ ក៏កំពុងត្រូវបានលើកកម្ពស់ឱ្យកាន់តែប្រសើរឡើងជាបន្តបន្ទាប់។

ការបង្ហាញខ្លួនជាលើកដំបូងនៃខនដូពីរជាន់ ឆ្លើយតបគ្រប់តម្រូវការផ្លាស់ប្តូរទៅកាន់ជីវិតស៊ីវិល័យ
ខនដូពីរជាន់ ដែលទើបតែសម្ពោធថ្មីនេះ គឺជាការធ្វើបច្ចុប្បន្នភាពដ៏លេចធ្លោពីប្រភេទយូនីតដែលមានស្រាប់ ដោយមានការបំពាក់គ្រឿងសង្ហារិមរួចជាស្រេច។ ស្ថិតនៅជាន់លើបង្អស់នៃអគារ A លំនៅដ្ឋានប្រណីតនេះ ផ្តល់នូវទស្សនីយភាពទីក្រុងភ្នំពេញដ៏ស្រស់ត្រកាល ព្រមទាំងមានលំហរស់នៅយ៉ាងធំទូលាយ។
អាផាតមិនពីរជាន់ដែលទើបបើកថ្មីនេះ គឺជាការធ្វើឱ្យប្រសើរឡើងនូវអាផាតមិនដែលមានស្រាប់របស់គម្រោងដែលមានគ្រឿងសង្ហារិមពេញលេញ។ មានទីតាំងនៅជាន់ខាងលើនៃអគារ A អាផាតមិននេះមានទេសភាពទីក្រុងដ៏ល្អឥតខ្ចោះ និងភាពធំទូលាយ។ ពិសេសជាងនេះទៅទៀត លំហរស់នៅបែបពីរជាន់នេះ នឹងនាំមកនូវរបៀបរស់នៅដ៏ប្លែកភ្នែក និងមានកិត្យានុភាព លើសពីខនដូធម្មតា។




ផ្នែករចនាប្លង់នៃខនដូពីរជាន់នេះ ផ្ដោតសំខាន់លើលក្ខណៈពិសេស ដែលផ្តល់នូវបន្ទប់ទទួលភ្ញៀវមានពិដានខ្ពស់ស្រឡះ រានហាលបើកចំហទូលាយ និងការរៀបចំលំហរស់នៅប្រកបដោយភាពបត់បែនខ្ពស់ (Scenario-based Features)។ ម្ចាស់លំនៅដ្ឋានអាចរចនា និងកែច្នៃកន្លែងទំនេរទាំងនោះទៅតាមតម្រូវការជាក់ស្តែង ដោយអាចបត់បែនធ្វើជា បន្ទប់គ្រួសារ បន្ទប់សិក្សា កន្លែងទទួលភ្ញៀវ កន្លែងលេងកម្សាន្តរបស់កុមារ ឬ រានហាលសម្រាកកាយជាដើម។ ភាពសម្បូរបែបនេះ មិនត្រឹមតែឆ្លើយតបទៅនឹងការលើកកម្ពស់គុណភាពជីវិតសម្រាប់ការរស់នៅរយៈពេលវែងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាជម្រើសដ៏វៃឆ្លាតបំផុត សម្រាប់ការបែងចែកនិងគ្រប់គ្រងទ្រព្យ។
លោក Dong Jiaxiang អនុប្រធានគ្រប់គ្រងទូទៅនៃគម្រោង បានមានប្រសាសន៍បកស្រាយថា៖ ការរចនាខនដូគំរូនេះ គឺត្រូវបានសម្រិតសម្រាំងឡើងដោយផ្សារភ្ជាប់យ៉ាងច្បាស់លាស់ ទៅនឹងទម្លាប់នៃការរស់នៅរបស់អតិថិជននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ រចនាបថទូទៅផ្ដោតលើភាពសាមញ្ញ ស្រឡះ និងជាក់ស្តែង ដោយយកចិត្តទុកដាក់បំផុតលើទំហំនៃបន្ទប់ ពន្លឺធម្មជាតិ និងផាសុកភាពសម្រាប់ការរស់នៅប្រចាំថ្ងៃ។ ក្រៅពីប្រភេទយូនីតពីរជាន់ដ៏ប្រណីតនេះ គម្រោងក៏មានផ្តល់ជូននូវខនដូដែលមានបំពាក់គ្រឿងសង្ហារិមរួចជាស្រេច ដែលមានទំហំចាប់ពី ៤៣ ដល់ ៨៦ ម៉ែត្រការ៉េ ព្រមទាំងមានហាងអាជីវកម្មពីរជាន់ជាប់មាត់ផ្លូវ ទំហំចាប់ពី ៣៨ ដល់ ៣០៤ ម៉ែត្រការ៉េ សម្រាប់ជួល និងលក់ផងដែរ។

សហការជាមួយមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ដើម្បីបង្កើនសមត្ថភាពសេវាសុខភាពសហគមន៍
នៅក្នុងព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះ ក្រុមហ៊ុន SRE Group · Romdoul City និងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ។ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ គឺជាស្ថាប័នវេជ្ជសាស្ត្រលំដាប់អន្តរជាតិឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលល្បីល្បាញលើការផ្តល់សេវាសុខាភិបាលយ៉ាងទូលំទូលាយ រួមមាន ការពិគ្រោះនិងព្យាបាលជំងឺ សេវាសង្គ្រោះបន្ទាន់ ការពិនិត្យសុខភាពទូទៅ និងការព្យាបាលឯកទេសកម្រិតខ្ពស់។ កាន់តែវិសេសវិសាលជាងនេះទៅទៀត គម្រោង SRE Group · Romdoul City មានទីតាំងស្ថិតនៅចំទល់មុខមន្ទីរពេទ្យផ្ទាល់ ដែលនេះជាឧត្តមភាពភូមិសាស្ត្រដ៏មានតម្លៃបំផុត ក្នុងការផ្តល់ភាពងាយស្រួលដល់ការថែទាំសុខភាព។

យោងតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ ភាគីទាំងពីរនឹងរួមគ្នាផ្តល់នូវសេវាកម្មសុខាភិបាលយ៉ាងទូលំទូលាយ រួមមាន៖ ការថែទាំសុខភាពសម្រាប់ម្ចាស់លំនៅដ្ឋាន, ការពិគ្រោះយោបល់ផ្នែកវេជ្ជសាស្ត្រ, ការពិនិត្យសុខភាព, ការផ្តល់សេវាចាក់វ៉ាក់សាំងការពារ និងការជួយសង្គ្រោះវេជ្ជសាស្ត្របន្ទាន់ ដើម្បីធានាបាននូវការគាំទ្រផ្នែកសុខុមាលភាពដ៏ងាយស្រួល និងទាន់ចិត្តបំផុតសម្រាប់អ្នករស់នៅក្នុងសហគមន៍។ ជាងនេះទៅទៀត កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រនេះ ក៏ជាដំណាក់កាលថ្មីមួយ ក្នុងការអភិវឌ្ឍប្រព័ន្ធសេវាកម្មសហគមន៍របស់គម្រោង SRE Group · Romdoul City ។
ចាប់ពីផលិតផលរហូតដល់សេវាកម្ម តម្លៃពិតនៃសហគមន៍ដ៏រឹងមាំ និងមានការអភិវឌ្ឍពេញលេញ កំពុងតែលេចរូបរាងឡើងយ៉ាងប្រាកដ
លោក Yang Xianbo អ្នកគ្រប់គ្រងទូទៅនៃគម្រោង SRE Group · Romdoul City បានបញ្ជាក់ឱ្យដឹងថា៖ បច្ចុប្បន្ននេះ គម្រោងទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយមានម្ចាស់លំនៅដ្ឋានជាង ៣០០នាក់ មកពី ១៧ ប្រទេសជុំវិញពិភពលោកកំពុងរស់នៅ។ ស្របពេលជាមួយគ្នានេះ វិសាលភាពអាជីវកម្មរបស់ក្រុមហ៊ុន ក៏បាននិងកំពុងពង្រីកខ្លួនទៅកាន់វិស័យចម្រុះជាច្រើន រួមមាន ការអភិវឌ្ឍនិងការសាងសង់, ការគ្រប់គ្រងអចលនទ្រព្យ, សេវាកម្មទិញ-លក់និងជួល ព្រមទាំងការគ្រប់គ្រងប្រតិបត្តិការពាណិជ្ជកម្មផងដែរ។

ជាមួយនឹងការបើកសម្ពោធជាផ្លូវការនូវខនដូគំរូពីរជាន់ ព្រមទាំងការចាប់ផ្ដើមនៃកិច្ចសហប្រតិបត្តិការជាមួយមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ គម្រោង SRE Group · Romdoul City នឹងបន្តផ្ដោតការយកចិត្តទុកដាក់លើការកសាងសហគមន៍មួយដ៏រឹងមាំ ការលើកកម្ពស់គុណភាពផលិតផល និងការធ្វើឱ្យប្រសើរឡើងនូវសេវាកម្មរស់នៅប្រចាំថ្ងៃ ដើម្បីពង្រឹងឧត្តមភាពប្រកួតប្រជែងគ្រប់ជ្រុងជ្រោយរបស់គម្រោង នៅក្នុងទីផ្សារអចលនទ្រព្យនៃរាជធានីភ្នំពេញ។

បច្ចុប្បន្ននេះ ខនដូគំរូពីរជាន់នៅជាន់លើបង្អស់ របស់គម្រោង SRE Group · Romdoul City ត្រូវបានបើកទ្វារស្វាគមន៍សាធារណជនចូលទស្សនាជាផ្លូវការហើយ។ ស្របពេលជាមួយគ្នានេះ ប្រភេទយូនីតដែលបំពាក់គ្រឿងសង្ហារិមរួចជាស្រេច និងហាងអាជីវកម្មជាប់មាត់ផ្លូវ ក៏កំពុងត្រូវបានដាក់លក់ និងជួលជាបន្តបន្ទាប់នៅលើទីផ្សារផងដែរ៕
អាសយដ្ឋានគម្រោង៖ ទល់មុខមន្ទីរពេទ្យរ៉ូយ៉ាល់ មហាវិថីសហព័ន្ធរុស្ស៊ី រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ខ្សែទូរស័ព្ទសាកសួរព័ត៌មាន៖ +៨៥៥ (០) ២៣-៩៥៥-៥៥៥ (អត្ថបទ៖ សហការ)
ចែករំលែកព័តមាននេះ