ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តីស្រមៃការប្រើប្រាស់រថយន្តដែលមានគុណភាពកាន់តែងាយស្រួលពីការផ្តល់ជូនតម្លៃថ្មីពី Toyota Cambodia

46 វិនាទី មុន

រាជធានីភ្នំពេញ ៖ Toyota ជារថយន្តដ៏មានគុណភាពដែលស្ថិតក្នុងជម្រើសដំបូងគេរបស់អតិថិជន ។ ពេលនេះ Toyota Cambodia ផ្តល់ជូននូវតម្លៃពិសេសជូនអតិថិជនចំពេលដែល Toyota…

រាជធានីភ្នំពេញ ៖ Toyota ជារថយន្តដ៏មានគុណភាពដែលស្ថិតក្នុងជម្រើសដំបូងគេរបស់អតិថិជន ។ ពេលនេះ Toyota Cambodia ផ្តល់ជូននូវតម្លៃពិសេសជូនអតិថិជនចំពេលដែល Toyota Cambodia បានឈរជើងយ៉ាងរឹងមាំដល់ ៣៣ ឆ្នាំ ។

យោងតាមផេកផ្លូវការរបស់ Toyota Cambodia បានបង្ហាញយ៉ាងច្បាស់ៗថា រថយន្ត កំពុងពេញនិយម ជិះទៅណាក៏ឃើញដូចជា ៖ Raize, Wigo, Veloz និង Yaris Cross សាំង និង HEV ហាយប៊្រីដ ត្រូវបានផ្តល់ជូនតម្លៃថ្មីដែលប្រជាជនកម្ពុជាស្ទើរតែគ្រប់គ្នាអាចមានលទ្ធភាព យកទៅប្រើប្រាស់បាន ហើយអាចរួមដំណើរជាមួយគ្រួសារ តូយ៉ូតា ទៅមុខទាំងអស់គ្នា ។

រថយន្តទាំង ៤ ម៉ូឌែលនេះមានតម្លៃដូចខាងក្រោម ៖

– Toyota Raize តម្លៃថ្មី 23,900$

– Toyota Wigo តម្លៃថ្មី 15,900$

– Toyota Veloz តម្លៃថ្មី 29,900$

– Toyota Yaris Cross ប្រភេទសាំង តម្លៃថ្មី 29,900$

– Toyota Yaris Cross HEV តម្លៃថ្មី 36,900$ ។

ក្នុងឱកាសអបអរសាទរខួប ៣៣ ឆ្នាំ នៃការឈរជើងយ៉ាងរឹងមាំ និងជាដៃគូធ្វើដំណើរ ដ៏គួរឱ្យទុកចិត្តបំផុតរបស់ប្រជាជនកម្ពុជា ក្រុមហ៊ុន Toyota Cambodia បានសម្រេចចិត្តធ្វើ រឿងដ៏អស្ចារ្យមួយ ដើម្បីជាការតបស្នងនូវក្ដីស្រឡាញ់ដ៏ធំធេង ។ យើងបាន «កែសម្រួលតម្លៃថ្មី» ដែលនឹងធ្វើឱ្យអ្នកភ្ញាក់ផ្អើលលើរថយន្តយុវវ័យ និងគ្រួសារដ៏ពេញនិយម បំផុតចំនួន ៤ ម៉ូឌែលខាងលើនេះ ។

នេះមិនមែនគ្រាន់តែជាការផ្តល់ជូនតម្លៃថ្មីក្នុងរយៈពេលខ្លីនោះទេ ប៉ុន្តែវាគឺជា «បេសកកម្មរយៈពេលវែង» របស់ តូយ៉ូតា ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិកម្ពុជា ។ យើងចង់ឱ្យប្រជាជនកម្ពុជាកាន់តែច្រើនមានលទ្ធភាពប្រើប្រាស់រថយន្តថ្មី ដែលមានសុវត្ថិភាពខ្ពស់ ។

គុណតម្លៃដែលមិនប្រែប្រួលក្នុងរយៈពេល ៣៣ ឆ្នាំ ទោះបីជាយើងសម្រួលតម្លៃឱ្យកាន់ តែធូរថ្លៃជាងមុន ប៉ុន្តែ តូយ៉ូតា នៅតែប្តេជ្ញារក្សានូវតម្លៃស្នូលដែលលោកអ្នក តែងតែជឿជាក់ លើគុណភាពលំដាប់ពិភពលោក, ភាពធន់ប្រើប្រាស់បានរាប់សិបឆ្នាំ, ប្រព័ន្ធសុវត្ថិភាពខ្ពស់ ការពារអ្នក និងមនុស្សជាទីស្រឡាញ់, តម្លៃលក់ចេញវិញបានខ្ពស់ និងសេវាកម្មថែទាំដែលនៅកៀកអ្នកបំផុត ។

Toyota Cambodia សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររយៈពេលជាង ៣ ទសវត្សរ៍កន្លងមកនេះ ។ យើងនឹងបន្តខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំង ដើម្បីក្លាយជា «ម៉ាកយីហោជាតិបស់ប្រទេសកម្ពុជា» ដែលផ្តល់នូវភាពរីករាយរាល់ពេលបើកបរ ។

កុំឱ្យឱកាសនេះរំលងផុតឱ្យសោះ ! តម្លៃថ្មី ឱកាសថ្មី និងជីវិតដែលពោរពេញដោយ សុវត្ថិភាពកំពុងរង់ចាំអ្នក ។ អញ្ជើញមកសាកសួរព័ត៌មាន និងសាកល្បងបើកបរនៅគ្រប់សាខា Showroom តូយ៉ូតា ទូទាំងប្រទេស ឬ ផ្នែកលក់អនឡាញ៖ 017 333 503 / 086 333 503 / 017 222 408 / 017 222 439 / សាខាទឹកថ្លា៖ 017 222 524 / 017 222 829 / 017 222 955 / សាខាទួលសង្កែ៖ 017 333 011 / សាខាមានជ័យ៖ 017 222 389 / សាខាខេត្តសៀមរាប៖ 017 222 557 / សាខាខេត្តបាត់ដំបង៖ 017 333 241 / សាខាខេត្តក់ពង់ចាម៖ 017 222 049 / ផ្នែកលក់ក្រៅ៖ 017 222 407 / 017 222 386 / 017 222 937 / ផ្នែកលក់ដុំ ពន្ធអាករជាបន្ទុករបស់រដ្ឋ និងជួល 017 333 609 / 017 222 437 ៕ អត្ថបទសហការ