ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ ប្រ៊ី​ដ និង​ក្រុមហ៊ុន Brink’s Cambodia ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ដើម្បី​ធ្វើបដិវត្តន៍​ការ​គ្រប់គ្រង​សាច់ប្រាក់​តាម​រយៈ​ដំណោះស្រាយ ម៉ាស៊ីន​ដាក់​ប្រាក់ (DRS)

1 នាទី មុន

រាជធានី​ភ្នំពេញ, ថ្ងៃ​ទី ​១៥ ខែឧសភា ឆ្នាំ​២០២៦ ៖ ធនាគារ ប្រ៊ី​ដ និង​ក្រុមហ៊ុន Brink’s…

រាជធានី​ភ្នំពេញ, ថ្ងៃ​ទី ​១៥ ខែឧសភា ឆ្នាំ​២០២៦ ៖ ធនាគារ ប្រ៊ី​ដ និង​ក្រុមហ៊ុន Brink’s Cambodia បាន​ឈាន​ដល់​ការ​សម្រេចចិត្ត​ក្នុង​ការ​សាង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជា​ផ្លូវការ តាម​រយៈ ការ​ចុះ​អនុ​ស្ស រណៈ​នៃ​ការ​យោគយល់​គ្នា ដើម្បី​ផ្លាស់​ប្តូរ​ទិដ្ឋភាព​ហិរញ្ញវត្ថុ​សម្រាប់​ម្ចាស់​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ កិច្ចសហការ​នេះ​គឺជា​សញ្ញា​នៃ​ការ​ដាក់​ឱ្យ​ដំណើរការ​នូវ​ម៉ាស៊ីន​ដាក់​លុយ Digital Retail Solutions (DRS) ដែល​ជា​បច្ចេកវិទ្យា​ដាក់​ប្រាក់​មាន​សុវត្ថិភាព​ខ្ពស់ ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ផ្សារ​ភ្ជាប់​គម្លាត​រវាង​សាច់ប្រាក់​រូប​វន្ត និង​ធនាគារ​ឌី​ជី​ថ​ល ។

បើ​តាម​សេចក្ដី​ប្រកា​ព័ត៌មាន​របស់​ធនាគារ​ប្រ៊ី​ដ​បានឱ្យ​ដឹង​ថា ភាព​ជា​ដៃគូ​នេះ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈម​នៃ​សេដ្ឋកិច្ច​ដែល​កំពុង​រីក​ចម្រើន​របស់​កម្ពុជា ដែល​ការ​ទទួលយក​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​កំពុង​កើនឡើង​យ៉ាង​ឆាប់រហ័ស ខណៈ​ដែល​សាច់ប្រាក់​នៅ​តែ​បន្ត​ដើរតួ​នាទី​យ៉ាង​សំខាន់ និង​ជា​មធ្យោបាយ​ទូទាត់​ដែល​គួរ​ឱ្យ​ទុកចិត្ត ។

តាម​រយៈ​កា​រប​ញ្ជូ​ល​គ្នា​នូវ​ជំនាញ​ភស្តុ​ភារ​កម្រិត​សកល​របស់​ក្រុមហ៊ុន Brink’s ជាមួយនឹង​សមត្ថភាព​ធនាគារ​ប្រកបដោយ​នវានុវត្តន៍​របស់ ធនាគារ ប្រ៊ី​ដ ដំណោះស្រាយ​ម៉ាស៊ីន​ដាក់​ប្រាក់ DRS នឹង​អនុញ្ញាត​ឱ្យ​ម្ចាស់​អាជីវកម្ម​អាច​ដាក់​ប្រាក់​ក្នុង​ចំនួន​មិន​កំណត់​ដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព​ដោយ​មិន​ចាំបាច់​ទៅ​ធនាគារ​ផ្ទាល់ ។ ដំណោះស្រាយ​នៃ​ការ​ប្រើប្រាស់​ម៉ាស៊ីន DRS ផ្តល់​នូវ​អត្ថប្រយោជន៍​សំខាន់​ៗ​ជា​ច្រើន រួម​ទាំង​សមត្ថភាព​សម្រាប់​ម្ចាស់​អាជីវកម្ម​ក្នុង​ការ​ដាក់​ប្រាក់​ក្នុង​ចំនួន​ច្រើន និង​មិន​កំណត់ តាម​រយៈ​បច្ចេកវិទ្យា​ម៉ាស៊ីន​ដ៏​ទំនើប ​។

លើស​ពី​នេះ វា​ក៏​ផ្តល់​នូវ​ការ​ផ្ទៀងផ្ទាត់​ឌី​ជី​ថ​ល​ដែល​ប្រសើរ​ឡើង ដោយ​កា​រត​ភ្ជាប់​ដោយ​រលូន​រវាង​ប្រតិបត្តិការ​សាច់ប្រាក់​រូប​វន្ត និង​កំណត់​ត្រា​អេ​ឡិច​ត្រូ​និ​ច ដើម្បី​បង្កើន​តម្លាភាព ។ សេវាកម្ម​នេះ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ប្រតិបត្តិការ​ក្នុង​ការ​ទុកដាក់​សាច់ប្រាក់​តាម​រយៈ​ម៉ាស៊ីន​ឌី​ជី​ថ​ល​ដែល​មាន​សុវត្ថិភាព និង​អាច​តាមដាន​បាន ខណៈ​ពេល​ដែល​ការ​បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ត្រៀម​រួច​ជា​ស្រេច​សម្រាប់​ពេល​អនាគត ដែល​គាំទ្រ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​ហិរញ្ញវត្ថុ​ដែល​កំពុង​វិវឌ្ឍន៍ ដោយ​ការ​ភ្ជាប់​លំហូរ​នៃ​ការ​ទុកដាក់​សាច់ប្រាក់ និង​ឌី​ជី​ថ​ល ។


លោក Richard Liew នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ប្រ៊ី​ដ មាន​ប្រសាសន៍​ថា ក្នុង​នាម​ជា​ស្ថាប័នហិរញ្ញវត្ថុ​ដែល​មានការ​គិតគូរ​វែង​ឆ្ងាយ ធនាគារ ប្រ៊ី​ដ ប្តេជ្ញា​ផ្តល់​នូវ​ដំណោះស្រាយ​ប្រកបដោយ​នវានុវត្តន៍ ដែល​គាំទ្រ​ដល់​អាជីវកម្ម និង​សហគមន៍​នានា​ទូ​ទាំង​ប្រទេស​កម្ពុជា ។ ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Brink’s Cambodia នេះ តំណាង​ឱ្យ​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ក្នុង​បេសកកម្ម​របស់​យើង​ក្នុង​ការ​លើកកម្ពស់​ស្តង់ដារ និង​សម្រួល​ភាព​ស្មុគស្មាញ​សម្រាប់​អតិថិជន​របស់​យើង ។ តាម​រយៈ​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ម៉ាស៊ីន​ដាក់​លុយ DRS ដោយ​ម្ចាស់​អាជីវកម្ម​មិន​ចាំបាច់​ទៅ​ដាក់​ប្រាក់​ផ្ទាល់​នៅ​តាម​សាខា​របស់​ធន​គារ​ឡើយ​។ យើង​កំពុង​ផ្តល់​ជូន​ម្ចាស់​អាជីវកម្ម សាជីវកម្ម និង​អតិថិជន​របស់​យើង​នូវ​ឧបករណ៍​ដែល​ពួក​គេ​ត្រូវការ​សម្រាប់​ការ​គ្រប់គ្រង​សាច់ប្រាក់​ប្រកបដោយ​សុវត្ថិភាព ប្រសិទ្ធភាព និង​គ្មាន​ដែន​កំណត់ ដើម្បី​ធានា​ថា​ពួក​គេ​មានការ​រៀបចំ​ខ្លួន​បាន​យ៉ាង​ល្អ​សម្រាប់​កា​រវិ​វត្ត​នៃ​សេវា​ធនាគារ​ឌី​ជី​ថ​ល ដែល​ជួយ​ជម្រុញ​នៃ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា ។


អ្នកគ្រប់គ្រង​ប្រចាំ​អនុ​តំបន់ – អាស៊ី​អាគ្នេយ៍ របស់ Brink’s កម្ពុជា លោក Gary Freedman បានឱ្យ​ដឹង​ថា​ក្រុមហ៊ុន Brink’s Cambodia មាន​មោទនភាព​ក្នុង​ការ​នាំ​យក​ស្តង់ដារ​សកល និង​ក្របខ័ណ្ឌ​សុវត្ថិភាព​កម្រិត​ខ្ពស់​របស់​យើង មក​កាន់​កិច្ច​សហ​ក​ប្រតិបត្តិការ​យុទ្ធសាស្ត្រ​នេះ ។ ម៉ាស៊ីន DRS មិនមែន​គ្រាន់តែ​ជា​វេទិកា​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺជា​វិធីសាស្ត្រ​ថ្មី​មួយ​ចំពោះ​ទំនុកចិត្ត​លើ​ប្រតិបត្តិការ ដែល​ផ្តល់​នូវ​ការ​គ្រប់គ្រង​ហានិភ័យ និង​ការ​ត្រៀមខ្លួន​សម្រាប់​សវន​កម្ម​ដែល​កាន់តែ​ប្រសើរ​ឡើង ។ ចក្ខុវិស័យ​រួម​គ្នា​របស់​យើង​ជាមួយ​ធនាគារ ប្រ៊ី​ដ អនុញ្ញាត​ឱ្យ​យើង​បង្កើត​ប្រព័ន្ធ​អេកូឡូស៊ី​ហិរញ្ញវត្ថុ​ដែល​ត​ភ្ជាប់​គ្នា​យ៉ាង​រលូន ដែល​រាល់​ទម្រង់​នៃ​តម្លៃ​ទាំងអស់ មិន​ថា​ជា​សាច់ប្រាក់ ឬ​ឌី​ជី​ថ​ល ត្រូវ​បាន​គ្រប់គ្រង​ដោយ​សុវត្ថិភាព និង​អាច​តាមដាន​បាន​ទាំងស្រុង ដែល​ពង្រឹង​នូវ​ទំនុកចិត្ត​ដែល​នៅ​តែ​ជា​ចំណុច​សំខាន់​នៅ​ក្នុង​ពិភព​ឌី​ជី​ថ​ល​ដែល​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ។

អំពី​ធនាគារ ប្រ៊ី​ដ​៖
ធនាគារ ប្រ៊ី​ដ គឺជា​ធនាគារពាណិជ្ជ​ក្នុង​ប្រទេស​កម្ពុជា ដែល​ឧទ្ទិស​ដល់​ការ​ផ្តល់​ជូន​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​យ៉ាង​ទូលំទូលាយ និង​ដំណោះស្រាយ​ធនាគារ​ប្រកបដោយ​នវានុវត្តន៍ ។ ដោយ​ផ្តោត​លើ​សមត្ថភាព​ឌី​ជី​ថ​ល និង​អនុលោម​ភាព​តាម​បទ​ប្បញ្ញត្តិ ធនាគារ ប្រ៊ី​ដ មាន​គោលបំណង​ផ្តល់​អំណាច​ដល់​អាជីវកម្ម និង​បុគ្គល​ម្នាក់​ៗ​តាម​រយៈ​កំណើន​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព ។

អំពី​ក្រុមហ៊ុន Brink’s Cambodia៖
ក្រុមហ៊ុន Brink’s Cambodia គឺជា​សមាជិក​ដ៏​មាន​មោទនភាព​នៃ ក្រុមហ៊ុន Brink’s (The Brink’s Company) ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​រួម​គ្នា​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១២ ជាមួយ​ក្រុមហ៊ុន Worldbridge Secure Logistics ។ ក្នុង​នាម​ជា​ផ្នែក​នៃ​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ ១៨៥៩ Brink’s គឺជា​អ្នក​ផ្តល់​សេវា​ភស្តុ​ភារ​សុវត្ថិភាព​ចំណាស់​ជាងគេ និង​ធំ​ជាងគេ​បំផុត​នៅ​ក្នុង​ពិភពលោក ដោយ​ផ្តល់​ជូន​នូវ​ដំណោះស្រាយ​លំដាប់ថ្នាក់​ពិភពលោក​សម្រាប់​ការ​ដឹក​ជញ្ជូន​សាច់ប្រាក់ លោហៈ​មាន​តម្លៃ និង​ទំនិញ​មាន​តម្លៃ​ខ្ពស់​ទាំង​ក្នុង​ប្រទេស និង​អន្តរជាតិ ៕ អត្ថបទសហការ