ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CAMBODIA SPORT+ ប្រកាស​ឧបត្ថម្ភ​សង្វៀន​ថ្មី «​កំពូល​អ្នក​ចម្បាំង​កម្ពុជា​» ជំរុញ​វិស័យ​កីឡា​ឃី​ក​បុក​ស៊ី​ង​កម្ពុជា ឆ្ពោះទៅ​កាន់​ឆាក​អន្តរជាតិ

2 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ CAMBODIA SPORT+ ដែល​ជា​ផលិតផល​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស នៅ​តែ​បន្ត​បំពេញបន្ថែម ជំរុញ​វិស័យ​កីឡា​គ្រប់​ប្រភេទ​នៅ​កម្ពុជា ដោយពេល​នេះ…

រាជធានីភ្នំពេញ​ ៖ CAMBODIA SPORT+ ដែល​ជា​ផលិតផល​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស នៅ​តែ​បន្ត​បំពេញបន្ថែម ជំរុញ​វិស័យ​កីឡា​គ្រប់​ប្រភេទ​នៅ​កម្ពុជា ដោយពេល​នេះ CAMBODIA SPORT+ បាន​ឧបត្ថម្ភ​គាំទ្រ ដោយ​រៀបចំ​សន្និសីទ​សារព័ត៌មាន ប្រកាស​ពី​ការ​ចាប់ផ្តើម «​ព្រឹត្តិការណ៍ ប្រកួត​ប្រដាល់ កំពូល​អ្នក​ចម្បាំង​កម្ពុជា​» ដើម្បី​សម្រួច​សមត្ថភាព​កីឡាករ​-​កីឡាការិនី​កម្ពុជា ឆ្ពោះទៅ​រក​ឆាក​អន្តរជាតិ​ ។

សង្វៀន «​កំពូល​អ្នក​ចម្បាំង CAMBODIA SPORT+» មិន​ត្រឹមតែ​ជា​ការ​ប្រកួត​ដើម្បី​ដណ្តើម​ជ័យជម្នះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​វេទិកា​យុទ្ធសាស្ត្រ​សម្រាប់​សម្រិតសម្រាំង និង​ពង្រឹងសមត្ថភាព​កីឡាករ​-​កីឡាការិនី​ខ្មែរ ឱ្យ​កាន់តែ​មានគុណ​ភាព និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ ​។

ក្នុង​ស្មារតី​ជំរុញ​វិស័យ​កីឡា​ឱ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ៥០០ លាន​រៀល ដល់​សហព័ន្ធ​កីឡា​ឃី​ក​បុក​ស៊ី​ង​កម្ពុជា ដើម្បី​ជួយ​ពង្រឹង​លើ​ការ​ហ្វឹកហាត់​របស់​កីឡាករ​-​កីឡាការិនី​កម្ពុជា​។ ជា​លទ្ធផល សហព័ន្ធ​បាន​ជ្រើសរើស​គ្រូបង្វឹក​ជំនាញ​ចំនួន ៤ រូប មក​ពី​បរទេស ដើម្បី​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ហ្វឹកហាត់​ថ្មី​ៗ ស្រប​តាម​ស្តង់ដារ​អន្តរជាតិ សម្រាប់​ក្លិប​ឃី​ក​បុក​ស៊ី​ង​ទូ​ទាំង​ប្រទេស ជា​ពិសេស គឺ​ត្រៀមខ្លួន​សម្រាប់​ព្រឹត្តិការណ៍​ជើងឯក​អាស៊ី (Asian Championship) នា​ខែធ្នូ​ខាង​មុខ​នេះ​ ។

CAMBODIA SPORT+ តែងតែ​ចូលរួម​ជំរុញ​លើ​វិស័យ​កីឡា​គ្រប់​ប្រភេទ​នៅ​កម្ពុជា ដើម្បី​ចូលរួម​អភិវឌ្ឍ ធ្វើ​យ៉ាងណា​ពង្រឹងសមត្ថភាព​កីឡាករ​-​កីឡាការិនី ព្រមទាំង​ពង្រីក​កេរ្តិ៍ឈ្មោះ​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ ។

CAMBODIA SPORT+ បំពេញ​ក្តី​ស្រមៃ ជួយ​ជម្រុញ​វិស័យ​ឃី​ក​បុក​ស៊ី​ង​នៅ​កម្ពុជា ៕ អត្ថបទសហការ