ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កើតរឿងដ៏រន្ធត់ និងគួរឱ្យខ្លាច​ស្ថិត​លើភ្នំ…

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅនឹង​កន្លែង និង​៣​នាក់​ទៀត​ រង​របួសធ្ងន់​និងស្រាល ក្នុង​ហេតុ​ការណ៍​​​រន្ទះបាញ់ ខណៈ​ជន​រង​គ្រោះ​ទាំង​៤​នាក់​ឡើង​ភ្នំរ​កកាប់​ឈើ ស្រប​ពេលមេឃ​រកកលចង់​ភ្លៀង ដោយ​មាន​ផ្លេកបន្ទោរ​ និង​ផ្គរ​គ្រហឹម​កក្រើក​ភ្នំ…

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅនឹង​កន្លែង និង​៣​នាក់​ទៀត​ រង​របួសធ្ងន់​និងស្រាល ក្នុង​ហេតុ​ការណ៍​​​រន្ទះបាញ់ ខណៈ​ជន​រង​គ្រោះ​ទាំង​៤​នាក់​ឡើង​ភ្នំរ​កកាប់​ឈើ ស្រប​ពេលមេឃ​រកកលចង់​ភ្លៀង ដោយ​មាន​ផ្លេកបន្ទោរ​ និង​ផ្គរ​គ្រហឹម​កក្រើក​ភ្នំ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៤៥​នាទី​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​១៧ ​តុលា នៅ​លើ​ភ្នំ​ស្ថិត​ក្នុងភូមិ​អូរ​ឧកញ៉ា​ហេង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ។ ប្រភព​ព័ត៌មាន​ពី​អ្នកស្រុក​ឱ្យ​ដឹង​ថា អ្នក​របួសធ្ងន់​ម្នាក់​ត្រូវ​បាន​គេ​សែង​ចុះ​ពី​ភ្នំ​ដែល​មាន​ចម្ងាយ​ឆ្ងាយ​ពី​ផ្លូវជាតិ​លេខ​៤​ជាង​៧​គីឡូម៉ែត្រ ដើម្បី​យក​មក​សង្គ្រោះ​បន្ទាន់ រីឯ​អ្នក​ស្លាប់​និង​អ្នក​របួស​ផ្សេង​ទៀត បញ្ជូន​ចុះ​មក​បន្តបន្ទាប់​តាម​​ក្រោយ ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង នៅ​ក្រោយ​ពេល​ដែល​សព​និង​អ្នក​រង​របួស​បញ្ជូន​មក​ដល់​ផ្លូវជាតិ​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​រន្ទះបាញ់​ទាំង​៤​នាក់​មាន ៖
១-​ឈ្មោះ ឡែ​ម ប្រុ​ញ ភេទ​ប្រុស អាយុ៣៥​ឆ្នាំ ស្លាប់​នៅ​នឹង​កន្លែង
២-​ឈ្មោះ ឡា ហ៊ាន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រង​របួសធ្ងន់
៣-​ឈ្មោះ ពាន់ ងក ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​របួសស្រាល និង
៤-​ឈ្មោះ ជន មឿ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រង​របួសស្រាល ។

អ្នក​ទាំង​៤​នាក់ មាន​ទីលំនៅ​ក្នុងភូមិ​អូរ​ឧកញ៉ា​ហេង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ។ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា ខណៈ​ជន​រង​គ្រោះ​ទាំ​៤​នាក់​បាន​ឡើង​ភ្នំ​ដើម្បីរ​កកាប់​ឈើគឺ​មេឃ​កំពុង​រកកល់​ចង់​ភ្លៀង ។ លុះ​ភ្លៀង​ធ្លាក់​រលឹម​ស្រិច​ៗ ក៏​នាំ​គ្នា​ចូល​ជ្រក​ក្រោម​ដើមឈើ​ដែល​នៅ​ក្បែ​នោះ លាយឡំ​ទៅ​ដោយ​សំឡេង​ផ្គរ​រន្ទះ​លាន់​រំពង​មេឃ ។ បន្តិច​ក្រោយមក ស្រាប់តែ​មាន​រន្ទះបាញ់​ចំ​កន្លែង​ដែល​ពួក​គេ​កំពុង​ជ្រក​ក្រោម​ដើមឈើ​នោះ បណ្តាល​ឲ្យ​មាន​ស្លាប់​និង​របួសធ្ងន់​ស្រាល​តែ​ម្តង ។

ភ្លាម​ៗ​នោះ​ដែរ ក៏​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក​ផ្សេង​ទៀត ទៅ​ជួយ​សង្គ្រោះ​ដោយ​ការ​សែង​ចុះ​ពី​ភ្នំ​និង​ប្រើ​ពេល​យ៉ាង​យូរ ព្រោះ​កន្លែង​កើតហេតុ​មាន​ចម្ងាយ​ឆ្ងាយ និង​មិន​មាន​រថយន្ត​ម៉ូតូ​ចូល​ទៅ​ដល់ គឺ​ដើរ​ដោយ​ថ្មើរជើង ។ នេះ​ជា​បាតុភូត​ទី​១​សម្រាប់​ចុងរដូវ​វស្សា​ឆ្នាំនេះ ដែល​មាន​មនុស្ស​រង​គ្រោះ​ដោយសារ​រន្ទះ
បាញ់ នៅ​ក្នុងស្រុក​ព្រៃ​នប់ ។ តាម​របាយការណ៍របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ឱ្យ​ដឹង​ថា រយៈពេល​៩​ខែ​ដើមឆ្នាំ​នេះ​អ្នក​ស្លាប់​ដោយសារ​រន្ទះបាញ់​មាន​៩៦​នាក់ និង​របួស​៦៣​នាក់ ៕ ​

អត្ថបទសរសេរ ដោយ