គូស្នេហ៍​ទី​តា​និក​ចិន​រៀប​ការ​ក្រោយ​រួច​ពី​ការ​ស្លាប់​លិច​នាវា​នៅ​ថៃ


សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាវា​ទេសចរណ៍​លិច​នៅ​សមុទ្រ​ភូ​កេ​ត ប្រទេស​ថៃ កាលពី​ខែកក្កដា​កន្លង​មក​បាន​ប៉ះពាល់​ដល់​សតិអារម្មណ៍​ជនជាតិ​ចិន ព្រោះ​មាន​អ្នក​ស្លាប់​ជា​ច្រើន​នាក់ រួម​ទាំង​ប៉ះពាល់​ដល់​ទេសចរណ៍​ដោយសារ​ពួក​គេ​គ្មាន​ទំនុកចិត្ត​លើ​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ទេសចរណ៍​នៅ​សមុទ្រ​ថៃ ។

គូស្នេហ៍​ជនជាតិ​ចិន​មួយគូ​ទទួល​រហស្សនាម​ថា «​គូស្នេហ៍​លិច​នាវា​ឬ TITANIC LOVER» ព្រោះ​ពួក​គេ​បាន​រួច​ផុត​ពី​គ្រោះថ្នាក់​ពី​ការ​លិច​នាវា​នៅ​ខេត្ត​ភូ​កេ​ត​នោះ និង​មានបទពិសោធន៍​នៃ​ក្ដី​ស្រឡាញ់ ។ ទីបំផុត​ពួក​គេ​បាន​រៀប​ការ​ជាមួយ​គ្នា ។

គូស្នេហ៍​លិច​នាវា បាន​រៀប​ការ​យ៉ាង​អធិកអធម​នៅ​ខេត្ត​ហុឺ​ណា​ន មាន​បងប្អូន និង​មិត្តភក្ដិ​ច្រើន​កុះករ​ចូលរួម កាលពី​ថ្ងៃ​ទី​១៣ តុលា ២០១៨ ។ ពួក​គេ​បាន​ធ្វើ​សច្ចាប្រណិធាន​«​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​» ខណៈ​ពេល​កូនកំលោះ​បាន​បង្កើត​នូវ​ភាព​ភ្ញាក់ផ្អើល​មួយ​ដោយ​ច្រៀង​បទ​ស្ដី​ពី «​ខ្សែជីវិត​ដ៏​អច្ឆរិយ​»៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កំសាន្ដ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ