ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ក្មេង​ស្រី​ក្រីក្រ​កម្ពុជា ​ក្រោម​ពាក្យ​តស៊ូ ​ក្លាយជា​សប្បុរសជន​លំដាប់​ពិភពលោក

18 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ដំណើរ​ជីវិត​ដ៏​អស្ចារ្យ​របស់​ស្ត្រី​ម្នាក់ ដែល​បាន​ប្រើប្រាស់​ភាព​ឈឺចាប់​កាលពី​កុមារភាព និង​រឿងរ៉ាវ​លំបាក​ជា​ច្រើន​ក្នុង​កាលពី​អតីតកាល ទៅ​ជា​ស្មារតី នៃ​ការ​តស៊ូ​រហូត​ក្លាយជា​បុគ្គល​មួយ​រូប ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត ហើយដោយ​បាន​សាប​ព្រួស​នូវ​អំពើ​សប្បុរស​មក​កាន់​ប្រទេស​កម្ពុជា ជា​ទឹកដី​កំណើត…

រាជធានី​ភ្នំពេញ ៖ ដំណើរ​ជីវិត​ដ៏​អស្ចារ្យ​របស់​ស្ត្រី​ម្នាក់ ដែល​បាន​ប្រើប្រាស់​ភាព​ឈឺចាប់​កាលពី​កុមារភាព និង​រឿងរ៉ាវ​លំបាក​ជា​ច្រើន​ក្នុង​កាលពី​អតីតកាល ទៅ​ជា​ស្មារតី នៃ​ការ​តស៊ូ​រហូត​ក្លាយជា​បុគ្គល​មួយ​រូប ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត ហើយដោយ​បាន​សាប​ព្រួស​នូវ​អំពើ​សប្បុរស​មក​កាន់​ប្រទេស​កម្ពុជា ជា​ទឹកដី​កំណើត ក៏​ដូច​ជា​ជា​មនុស្ស​ម្នា​ជា​ច្រើន​នៅ​លើ​ពិភពលោក​ផង​ដែរ គឺ​លោកស្រី សុភា បុត្រ​ឈើ ។

លោកស្រី សុភា បុត្រ​ឈើ ( Sophea Bottcher) កើត​នៅ​ឆ្នាំ​១៩៧៩ ក្នុង​ខេត្តកំពង់ធំ ប្រទេស​កម្ពុជា ដែល​អំឡុង​ពេល​នោះ ប្រទេស​កម្ពុជា​ទើប​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត ដែល​នាំ​ឲ្យ​ជីវិត​មនុស្ស​រាប់​លាន​នាក់​រង​គ្រោះ ក្នុង​នោះ​ក៏​មាន​ក្រុម​គ្រួសារ​របស់​អ្នកស្រី​ផង​ដែរ ។

ក្នុង​បរិយាកាស​ដ៏​ស្ទើរតែ​មិន​អាច​រស់​ជីវិត​នៅ​បាន​នោះ លោកស្រី​បាន​ធំ​ឡើង ដោយ​ទទួល​បានការ​ចិញ្ចឹម​បីបាច់​ថែរក្សា​ពី​ជីដូន​ជីតា ដែល​ពោរពេញ​ដោយ​ក្តី​ស្រឡាញ់ ដ្បិតថា ជីវភាព​ក្រីក្រ​លំបាក និង​មិន​បាន​ទទួល​ទទួល​ភាព​កក់ក្ដៅ​ពី​ឪពុក​ម្ដាយ​ដោយ​ផ្ទាល់​យ៉ាងណា​ក៏​ដោយ ។

ពី​ជីវិត​ក្មេង​ស្រី​ម្នាក់ នៅ​ជិត​ព្រៃ​ភ្នំ ពោរពេញ​ដោយ​ធម្មជាតិ និង​សព្វ​សត្វ​នានា តែ​ការ​រស់នៅ​ពោរពេញ​ដោយ​ការ​តស៊ូ ដោយ​រែក​ទឹក​ក្រោម​ថ្ងៃ​ក្ដៅ ពុះអុស ប្រមូល​សំណល់​អាវុធ ដើម្បី​លក់​រក​ចំណូល​ជួយ​គ្រួសារ ព្រមទាំង​ខិតខំ​បំពេញ​កា​រត​ព្វ​កិច្ច​ជា​ចៅស្រី​ដ៏​ល្អ​ម្នាក់​សម្រាប់​ជីដូន​ជីតា​របស់​នាង​។ ហើយ​ដ្បិតតែ​ជីវិត​ជួប​ការ​លំបាក ឆ្ងាយ​សាលារៀន​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​យុវតី​សុភា តែង​ខិតខំ​តស៊ូ​រៀនសូត្រ​ដូច​ទៅ​នឹង​កូនចៅ​អ្នក​ភូមិ​ដទៃ និង​ជា​សិស្ស​ពូកែ​ប្រចាំ​សាលា​ផង​ដែរ ។

នៅ​ពេល​បញ្ចប់​ថ្នាក់​វិទ្យាល័យ​លោកស្រី បាន​បន្ត​មក​សិក្សា​នៅ​ភ្នំពេញ និង​បាន​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ផ្នែក​គណនេយ្យ និង​កុំព្យូទ័រ​។
សុភា បាន​ចាប់ផ្តើម​ការងារ​តូច​ៗ​ដូច​ជា រោងចក្រ និង​បុគ្គលិក​តាម​ហាង​លក់ទំនិញ រហូត​បាន​បាន​បំពេញការងារ​ផ្នែក​សេវាកម្ម​នៅ​សណ្ឋាគារ Raffles Hotel Le Royal​។ ការងារ​នៅ​ទីនោះ បាន​ធ្វើ​ឲ្យ​លោកស្រី ទទួល​បាន​ពាន “​បុគ្គលិក​ឆ្នើម​ប្រចាំឆ្នាំ​” ជា​ច្រើន​ឆ្នាំ​ដោយសារ​កិច្ច​ខិតខំ​ប្រឹងប្រែង​។ ទោះបី​តែ​មាន​ការងារ​សមរម្យ​ប្រាក់ខែ អាច​ចិញ្ចឹមជីវិត​បាន​ប្រសើរ​បន្តិច​ក៏​ពិតមែន តែ​ស្ត្រី​រូប​នេះ​នៅ​តែ​បន្ត​អភិវឌ្ឍ​ខ្លួន​ជា​បន្តបន្ទាប់ ព្រមទាំង​កសាង​ទំនាក់ទំនង​ល្អជា​មួយ​បណ្តា​ម​ជ្ឍ​ដ្ឋា​ន​ដទៃ ។

ជា​ដំណាក់កាល នៃ​ជីវិត​ថ្មី​មួយ លោកស្រី​បាន​ធ្វើការ​ជា​ជំនួយការ​ផ្ទាល់ (Personalassistent) របស់​វេជ្ជបណ្ឌិត​ល្បីឈ្មោះ Dr. Beat Richner នៅ​មន្ទីរពេទ្យ​គុន្ធ​បុប្ផា​។ ដែល​បទ​ពិសោធន៍​នោះ កាន់តែ​ធ្វើ​ឱ្យ​លោកស្រី​ឃើញ​ថា សប្បុរ​ធម៌​អាច​ផ្លាស់​ប្តូរជីវិត​មនុស្ស​បាន​ពិតប្រាកដ ។

ក្នុង​ដំណើរ​វែង​ឆ្ងាយ​ជាមួយ​លោក Dr Beat Richner បាន​ធ្វើ​ឱ្យ​លោកស្រី​កាន់តែ​មាន​ជំនក់​ចិត្ត​ជាមួយនឹង​អំពើ​សប្បុរសធម៌​។

លោកស្រី​បាន​បញ្ជាក់​ថា ៖ «​បំណង​មួយ​តាំងពី​នៅ​ក្មេង​…​ខ្ញុំ​តែងតែ​សន្យា​ចិត្ត​ថា បើ​មួយ​ថ្ងៃ​អាច​ក្លាយជា​មានទ្រព្យ​សម្បត្តិ​ជា​ច្រើន ខ្ញុំ​ចង់​ជួយ​មនុស្ស​ក្រីក្រ កុមារ និង​អ្នក​គ្មាន​ផ្ទះសម្បែង​ឱ្យ​បាន​ច្រើន​។ នេះ​ជា​ក្តី​ប្រាថ្នា ដែល​ខ្ញុំ​បាន​រក្សា​ទុក​ក្នុង​បេះដូង​រហូត​មក​» ។

សេចក្ដី​ស្រមៃ​បាន​ក្លាយជា​ការ​ពិត ចំពោះ​ចិត្តសប្បុរស ឧស្សាហ៍​ព្យាយាម និង​សេចក្តី​ស្រលាញ់​បរិសុទ្ធ បុរស​ជា​អ្នក​ជោគជ័យ​ម្នាក់​បាន​ជួប​នាង​។ គាត់​គឺជា​មហាសេដ្ឋី​អា​ល្លឺ​ម៉​ង់ ដែល​មាន​បុគ្គលិក​ជិត ១,០០០​នាក់ និង​ឈ្នះ​ពានរង្វាន់ “​អ្នកលក់​អន​ឡាញ​ល្អ​បំផុត​២០២៣/២០២៤” នៅ​អឺរ៉ុប​។ គាត់​បាន​ស្រឡាញ់​នាង មិនមែន​ត្រឹមតែ​សម្រស់ ឬ​អតីតកាល​ទេ ប៉ុន្តែ​ស្រឡាញ់​ចិត្ត​សុទ្ធ និង​ភាព​ស្មោះត្រង់​របស់​នាង ។

បច្ចុប្បន្ន​នេះ លោកស្រី និង​ស្វាមី បាន​បរិច្ចាគ​ប្រាក់​ចំនួន ១២​លាន​អឺ​រ៉ូ ទៅ​ដល់​ប្រទេស​កម្ពុជា អា​ល្លឺ​ម៉​ង់ និង​ប្រទេស​ផ្សេង​ៗ​។ ពួក​គេ​បាន​ជួយ​កុមារ​កំព្រា ចំនួន​ជាង ២០០​នាក់ តាម​រយៈ​មជ្ឈមណ្ឌល​មែកឈើ​របស់​លោក ផ​ន ផល្លា ជួយ​អ្នកមាន​ពិការ​ភាព ជន​ចាស់ជរា អ្នក​គ្មាន​ផ្ទះសម្បែង សូ​ម្បី​តែ​សត្វ​ដែល​ត្រូវការ​ជំនួយ​។ ពួក​គេ​ក៏​បាន​សាងសង់​ផ្ទះ និង​ផ្តល់​អាហារ ការ​អប់រំ និង​សុវត្ថិភាព​ដល់​មនុស្ស​ក្នុង​តំបន់​ដែល​រង​នូវ​ការ​ឈឺចាប់ ជា​ពិសេស​ដោយសារ​សង្គ្រាម​ជា​ច្រើន ។

លោកស្រី​ថា ៖ “​ការ​ធ្វើ​សប្បុរ​ធម៌​សម្រាប់​ខ្ញុំ មិនមែន​ជា​កាតព្វកិច្ច​ទេ វា​ជា​ស្មារតី ដែល​នាំ​មក​ពី​បេះដូង​” ។
លោកស្រី សុភា ប​ត្រ​ឈើ ជា​ស្ត្រី​កម្ពុជា ដែល​បង្ហាញ​នូវ​គំរូ នៃ​ភាព​សាមញ្ញ ភាព​សប្បុរស និង​ការ​រស់នៅ ដើម្បី​ជួយ​អ្នក​ដទៃ ។
លោកស្រី​មិន​ត្រឹម​ជា​ឧត្តម​ភរិយា​របស់​មហាសេដ្ឋី​ទេ ប៉ុន្តែ​ជា​ម្តាយ នៃ​សេចក្ដី​សង្ឃឹម​សម្រាប់​មនុស្ស​ជា​ច្រើន​ជុំវិញ​លោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ