ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​បាក់​ផែ​…​ចុះបើ​បាក់​ផ្ទះ​ក្បែរ​ហ្នឹង​ដែរ យ៉ាងណា​ទៅ?

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ ផែ​ឯកជន​មួយ​កន្លែង​មាន​ម្ចាស់​ដី​ឈ្មោះ សុខ ជាតិ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ នៅ​ភូមិ​ដូន​ម៉ៅ​ លើ ឃុំ​ទន្លេ​បិទ…

ខេត្ត​ត្បូងឃ្មុំ ៖ ផែ​ឯកជន​មួយ​កន្លែង​មាន​ម្ចាស់​ដី​ឈ្មោះ សុខ ជាតិ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ នៅ​ភូមិ​ដូន​ម៉ៅ​
លើ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ បាន​បាក់​ប្រវែង​៣០​ម៉ែត្រ​ចូល​ទៅ​ក្នុងទន្លេ​ រួម​ទាំង​ជើង​រ៉ៃ​ដឹក​ទំនិញ កាលពី​វេលា​ម៉ោង៣​រសៀលថ្ងៃ​ទី​១៥  តុលា​ កន្លង​មក និង​ធ្វើ​ឲ្យ​ពលរដ្ឋ​រស់នៅ​ក្បែរ​នោះ ​មានការ​ព្រួយបារម្ភ​ព្រោះ​ខ្លាច​បាក់​ដល់​ផ្ទះ​របស់​ពួក​គាត់​ទៀត ។ មូលហេតុ​នៃ​ការ​បាក់​ផែ​មាត់ច្រាំង​ទន្លេ​នេះ ​ត្រូវ​បាន​គេ​ដាក់​
ការ​សង្ស័យ​ថា ពី​ការ​លួច​បូម​ក​ខ្សាច់​នៅ​ក្បែរ​ច្រាំង​នោះ ។

ស្ត្រី​ចំណាស់​ម្នាក់​ឈ្មោះ ឆេ​ង លាង អាយុ​៦៥​ឆ្នាំ និយាយ​ថា កាលពី​ថ្ងៃ​ទី​១៤ ខែតុលា មាន​កាណូត​ធំ​ៗ​មក​បូម​យក​ខ្សាច់​នៅ​ក្រោយ​ភូមិដែល​មើលទៅ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ច្រាំង​ទន្លេ​ទេ ។ លុះ​មក​ដល់​រសៀល​ថ្ងៃ​ទី​១៥ ខែតុលា ស្រាប់តែ​បាក់​ច្រាំង​ទន្លេ​ដោយ​ទាំង​ទីតាំង​ផែ​សម្រាប់​លើកដាក់​ទំនិញ ចូល​ទៅ​ក្នុង​ទន្លេ​រួម​ទាំង​ឫស្សី​មួយ​គុម្ពធំ​នៅ​ក្រោយ​ផ្ទះ​គាត់ ក៏​បាក់​ចូល​ទន្លេ​ដែរ ។

លោក គឺ​ន ផល អាយុ​៥៥​ឆ្នាំ និយាយ​ថា គាត់​បាន​មក​នៅ​ភូមិ​ដូន​ម៉ៅ​លើ​នេះ​តាំងពី​ឆ្នាំ​១៩៨៩​មក​ម្លេ​៉ះ មិន​ដែល​ដឹង​មិន​ដែល​ឮ​ពី​ការ​បាក់​ច្រាំង​ទេ ទើបតែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ដី​ក្រោយ​ផ្ទះ​មាន​ចម្ងាយ​ប្រមាណ​១៥០​ម៉ែត្រ​បាន​បាក់​ចូល​ទៅ​ក្នុង​ទន្លេ​ជា​បន្តបន្ទាប់ ។ កន្លង​មក មាន​កាណូត​ធំ​ៗ​បាន​លួច​បូម​ខ្សាច់​នៅ​វេលា​ទៀប​ភ្លឺ​នៅ​កៀក​នឹង​ច្រាំង​ក្រោយ​ផ្ទះ លុះ​ពេល​ភ្លឺ​ក៏​បាន​បើក​ចុះ​ទៅ​ក្រោម​បាត់​ទៅ ។

មានការ​កត់​សម្គាល់ថា កាលពី​២​ទៅ​៣​ថ្ងៃមុន​បាក់​ផែ ក៏​មាន​កាណូត​មក​បូម​ខ្សាច់​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ច្រាំង​ទន្លេ​ដែរ ហើយ​នៅ​ថ្ងៃ​ទី​១៤​ខែតុលា សា​ឡង់​ដឹក​គ្រាប់ពោត​ធុន​ធំ​១​គ្រឿង បានឃើញ​ស្នាម​ប្រេះ​បេតុង​នៅ​កំពង់​ផែ ញែក​ហែក​ចេញពី​គ្នា ។ ដោយ​ដឹង​ថា​មិន​ស្រួល ក៏​បាន​បើក​សា​ឡង់​ចេញ​ទៅ​ចត​ជិត​កណ្តាលទន្លេ​បាន​១​ថ្ងៃ ផែ​ក៏​បាន​បាក់​ចូល​ទន្លេ​រួម​ទាំង​ជើង​រ៉ៃ​សម្រាប់​លើកដាក់​ទំនិញ​ក៏​បាក់​ធ្លាក់​ចូល​ទៅ​អណ្តែត តែ​ចុង​ចេញពី​ផ្ទៃ​ទឹក​ប៉ុណ្ណោះ ។

ពួក​គាត់​សំណូមពរ​ដល់​ស្ថាប័ន​ជំនាញ និង​លោក​លី ឡេ​ង អភិបាលខេត្ត សូម​មាន​វិធានការ​ជួយ​អន្តរាគមន៍​ដល់​ពួក​គាត់ ធ្វើ​យ៉ាងណា​កុំ​ឲ្យ​កាណូត​មក​បូម​ខ្សាច់​នៅ​កៀក​ច្រាំង​បន្ត​ទៀត បើ​ពុំនោះ​ទេ នឹង​បន្ត​បាក់​ដល់​លំនៅ​ឋាន​របស់​ពួក​គាត់​មិន​ខាន ។ លោក ប៊ុ​ន ធឿ​ន ប្រធាន​មន្ទីរ​រ៉ែ ​និង​ថាមពល​ខេត្ត ប្រាប់​ឲ្យ​ដឹង​ដែរ​ថា កន្លង​មក​រូប​លោក​ធ្លាប់​បាន​ណែនាំ​ដល់​ពលរដ្ឋ​ក្នុង​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ បើសិនជា​មាន​កាណូត​ណា​មក​បូម​ខ្សាច់​នៅ​កៀក​នឹង​ច្រាំង​ទន្លេ ត្រូវ​រាយការណ៍មក​ស្ថាប័ន​ជំនាញ ។

ចំពោះ​ទីតាំង​ដែល​បាក់​ផែ​ឯកជន​ខាងលើ មិន​មាន​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​ណាមួយ​មក​បូម​ខ្សាច់​នៅ​ត្រើយ​ទន្លេ​បិទ​នោះ​ទេ គឺ​មានច្បាប់​បូម​តែ​នៅ​ត្រើយ​ខាង​ខេត្តកំពង់ចាម​។ ខ្សាច់​នៅ​ខាង​ទន្លេ​បិទ​ជា​ប្រភេទ​ខ្សាច់​ម៉ដ្ឋ មិន​អាចយ​កមក​ប្រើ​ការ​លើ​វិស័យ​សំណង់​កើត​ទេ​ព្រោះ​មាន​លាយ​ភក់​ច្រើន ៕ ​

អត្ថបទសរសេរ ដោយ