ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ធ្វើ​ជីវិត​ឱ្យ​ក្លាយទៅជា​អាត្មា​និយម

5 ឆ្នាំ មុន

បុគ្គល​ខ្លះ​ឲ្យ​តម្លៃ​ទៅ​លើ​ជីវិត​ដ៏​លើសលប់​ពេក​រហូត​ធ្វើ​ជីវិត​ឱ្យ​ធ្លាក់​ចុះ​ក្នុង​សេចក្ដី​វង្វេង ងងឹតងងល់ ទាញ​ចិត្ត​ឱ្យ​លែង​ដឹង​លែង​យល់​នៅ​អ្វី​ដែល​ជាស​ភាវៈ​ពិត​របស់​ជីវិត ។ មាន​មនុស្ស​ច្រើន​ណាស់​ដែល​បាន​ក្លាយទៅជា​អាត្មា​និយម​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន ធ្វើ​អ្វី​ៗ​ទៅ​តាម​ចំណង់​ចំណូលចិត្ត​របស់​ខ្លួន ដោយ​ឥត​បាន​គិត​អំពី​អារម្មណ៍​អ្នក​ដទៃ សូ​ម្បី​តែ​ទ​ង្វើ​នៃ​ខ្លួន​ប៉ះពាល់​សង្កត់សង្កិន បៀតបៀន ធ្វើទុក្ខបុកម្នេញ​ដល់​អ្នក​ដទៃ​ឱ្យ​គេ​សោកសៅ…

បុគ្គល​ខ្លះ​ឲ្យ​តម្លៃ​ទៅ​លើ​ជីវិត​ដ៏​លើសលប់​ពេក​រហូត​ធ្វើ​ជីវិត​ឱ្យ​ធ្លាក់​ចុះ​ក្នុង​សេចក្ដី​វង្វេង ងងឹតងងល់ ទាញ​ចិត្ត​ឱ្យ​លែង​ដឹង​លែង​យល់​នៅ​អ្វី​ដែល​ជាស​ភាវៈ​ពិត​របស់​ជីវិត ។

មាន​មនុស្ស​ច្រើន​ណាស់​ដែល​បាន​ក្លាយទៅជា​អាត្មា​និយម​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន ធ្វើ​អ្វី​ៗ​ទៅ​តាម​ចំណង់​ចំណូលចិត្ត​របស់​ខ្លួន ដោយ​ឥត​បាន​គិត​អំពី​អារម្មណ៍​អ្នក​ដទៃ សូ​ម្បី​តែ​ទ​ង្វើ​នៃ​ខ្លួន​ប៉ះពាល់​សង្កត់សង្កិន បៀតបៀន ធ្វើទុក្ខបុកម្នេញ​ដល់​អ្នក​ដទៃ​ឱ្យ​គេ​សោកសៅ កន្ទក់កន្ទេញ​យ៉ាងណា ក៏​មិន​អើពើ​មិន​យក​ភ្នែក​មើល ។

បើ​ដូច្នេះ​ពាក្យ​ថា​ស្រឡាញ់​ខ្លួន ការ​ឲ្យ​តម្លៃ​ទៅ​លើ​ជីវិត​តើ​ត្រឹមត្រូវ​តាម​ផ្លូវ​ព្រះពុទ្ធ​សាសនា​ដែរ​ឬទេ?  គឺ​ពិតជា​មិន​ត្រឹមត្រូវ​ទាល់តែ​សោះ ព្រោះ​ការ​ស្រឡាញ់​ខ្លួន​ក្ដី ការ​ឲ្យ​តម្លៃ​ទៅ​លើ​ជីវិត​ក្ដី គឺ​ត្រឹមតែ​ជា​ការ​ស្រឡាញ់ ប្រកាន់​ជាប់ជំពាក់​ហួងហែង​ការពារ ធ្វើ​អ្វី​ៗ​ទៅ​តាម​សេចក្ដី​ប្រាថ្នា ឥត​គិតពិចារណាថា​ជា​អំពើអាក្រក់ ល្អ បាប បុណ្យ គុណ ទោស ខុស ត្រូវ​ទេ​នោះ ឃើញ​ថា​ផ្ទុយ​ស្រឡះ ប្រាសចាក​ពី​ព្រះពុទ្ធ​ដីកា​ហើយ ដូចនេះ​ការ​ស្រឡាញ់​ហួងហែង​ជីវិត​ខ្លួនឯង ក៏​ត្រូវ​ផ្តល់​អភ័យ​ដល់​ជីវិត​អ្នក​ដទៃ​ផង ។