ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​ពីរ​ថ្ងៃ កើតឡើង​៧​លើក​ស្លា.ប់​៥​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​ពីរ​ថ្ងៃ គិត​ពី​ថ្ងៃ​ទី​១៣-១៤ ខែតុលា ឆ្នាំ​២០១៨ កើតឡើង​៧​លើក​(​យប់​៣​លើក​)​ស្លាប់​ប្រុស​៥​នាក់ របួសធ្ងន់​៨​នាក់​(​ស្រី​៣​នាក់​) របួសស្រាល​ប្រុស​ម្នាក់​។ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​ពីរ​ថ្ងៃ គិត​ពី​ថ្ងៃ​ទី​១៣-១៤ ខែតុលា ឆ្នាំ​២០១៨ កើតឡើង​៧​លើក​(​យប់​៣​លើក​)​ស្លាប់​ប្រុស​៥​នាក់ របួសធ្ងន់​៨​នាក់​(​ស្រី​៣​នាក់​) របួសស្រាល​ប្រុស​ម្នាក់​។ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​។ មូលហេតុ​គ្រោះថ្នាក់ ល្បឿន​៣​លើក ស្លាប់​១​នាក់​, មិន​ប្រកាន់​ស្តាំ​៤​លើក ស្លាប់​៤​នាក់​។

សរុប​ស្លាប់​៥​នាក់ ម៉ូតូ​៤​នាក់​(​មិន​ពាក់មួក​៤​នាក់​) រថយន្ត​តូច​១​នាក់​។ គ្រោះថ្នាក់​ប៉ះទង្គិច ម៉ូតូ នឹង​ម៉ូតូ​១​លើក ស្លាប់​១​នាក់​,​ម៉ូតូ​នឹង​រថយន្ត​តូច​៣​លើក ស្លាប់​២​នាក់​, ម៉ូតូ​នឹង​រថយន្ត​ធំ​១​លើក ស្លាប់​១​នាក់​,​រថយន្ត​តូច​នឹង​របាំង​ថ្ម​១​លើក​,​រថយន្ត​តូច​នឹង​គោ​យន្ត​១​លើក ស្លាប់​១​នាក់​។ បណ្តាល​ឲ្យ​ខូចខាត​យាន​១១​គ្រឿង ក្នុង​នោះ​មាន ម៉ូតូ​៥​គ្រឿង​,​រថយន្ត​តូច​៥​គ្រឿង​,​រថយន្ត​ធំ​១​គ្រឿង​។

យានយន្ត​បង្កហេតុ ម៉ូតូ​៣​លើក​,​រថយន្ត​តូច​៣​លើក​,​រថយន្ត​ធំ​១​លើក​។ គ្រោះ​ថ្នាក់លើ​ផ្លូវ ផ្លូវជាតិ​២​លើក​, ផ្លូវ​ខេត្ត​៤​លើក​,​ផ្លូវលំ​១​លើក​។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន ខេត្តកំពត​១​លើក ស្លាប់​២​នាក់​,​ភ្នំពេញ​២​លើក ស្លាប់​១​នាក់​របួស​៣​នាក់​,​កណ្តាល​១​លើក ស្លាប់​១​នាក់ របួស​២​នាក់ និង​ខេត្តព្រះវិហារ​១​លើក ស្លាប់​១​នាក់ របួស​១​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ